វិធីទាក់ទាញ មនុស្សស្រី
សិល្បៈនៃការទាក់ទាញដៃគូ គឺជាអ្វីដែលអាចរៀនបាន ប៉ុន្តែ តើវាអាចធ្វើដូចម្តេចខ្លះទៅ? មានមនុស្សច្រើនណាស់ដែលស្វែងរកដំបូន្មានពីអ្នកដទៃ ដើម្បីទទួលបានវិធីសាស្ត្រដើម្បីធ្វើយ៉ាងណាអោយដៃគូចាប់អារម្មណ៍។ អ្នកគួរតែដឹងអំពីមូលដ្ឋានមួយចំនួនតូច ដើម្បីអាចជួយអោយអ្នកធ្វើអោយដៃគូចាប់អារម្មណ៍បាន។
កុំដេញដោលនាងពេក
ដើម្បីយកឈ្នះផ្នត់គំនិតរបស់នាង កុំព្យាយាមគិតថា ការតាមនាងជាប់ ឬដេញដោលគ្រប់ពេលនោះ នឹងមានប្រសិទ្ធិភាពអោយសោះ។ បើសិនជានាងយល់ថា អ្នកជាមនុស្សគួរអោយចាប់អារម្មណ៍នោះ នាងនឹងបញ្ចេញអោយអ្នកដឹងជាមិនខាន។ ដូច្នេះ ការជឿជាក់លើខ្លួនឯង គឺជារឿងសំខាន់។
បង្កើតឥទ្ធិពលដ៏ខ្លាំងក្លាមួយ
ចូរបង្កើតនូវការចាប់អារម្មណ៍ដ៏ល្អមួយ ដូច្នេះ អ្នកពិតជាអាចធ្វើអោយអ្នកដទៃយល់ថា អ្នកជាមនុស្សមានតម្លៃ។ ចូរបង្កើតវាជាមួយនឹងការចាប់ផ្តើមនិយាយសន្ទនាគ្នាបែបចាប់អារម្មណ៍មួយ ដែលមិនមែនធម្មតា តែជាការធ្វើអោយមានការទាក់ទាញដ៏ខ្លាំងក្លាតែម្តង។
ព្យាយាមបង្កើតទំនាក់ទំនង
រឿងនេះ មិនមែនមានន័យថា អ្នកគួរតែយល់ព្រមដោយមិនចេះគិតជាមួយនឹងគំនិតរបស់ពួកគេឡើយ ប៉ុន្តែ អ្នកអាចបង្កើតទំនាក់ទំនងជាច្រើន ដោយការប្រើប្រាស់របស់របរផ្សេងៗ ដែលអ្នកអាចចែករំលែកបាន។ អ្នកអាចប្រើអ្វីៗក៏បានដែរ រាប់ចាប់តាំងពីការចង់បានផ្ទះចាស់ៗ ឬសៀវភៅចាស់ ឬទម្លាប់ខុសគេមួយដែលអាចធ្វើអោយវាមានភាពអស្ចារ្យចំពោះអ្នក។
ចង្អុលបង្ហាញនូវតម្លៃខ្ពស់
មនុស្សម្នាក់ដែលមានភាពនឹងធឹង រឹងប៉ឹង និងមានសមត្ថភាព សុទ្ធតែមានឱកាសដ៏ល្អមួយក្នុងការធ្វើអោយអ្នកដទៃចាប់អារម្មណ។ ការងារល្អ ឬចំណូលខ្ពស់ ច្រើនតែគ្មានប្រយោជន៍ចំពោះរឿងនេះទេ។
អត់ធ្មត់
រឿងនេះ មិនគួរណាធ្វើអោយអ្នកបាត់បង់នូវភាពអស្ចារ្យរបស់អ្នកទេ ហើយអ្នកក៏មិនគួរលះបង់វាចោលដែរ។ ចូរប្រាកដថា មនុស្សដែលអ្នកចាប់អារម្មណ៍នោះ មិនអាចមើលឃើញនូវភាពមួរម៉ៅ ឬចិត្តស្រាលរបស់អ្នកឡើយ។
ចូរព្យាយាមយល់ដឹង និងមានភាពបត់បែន
នៅពេលអ្នកជួបមនុស្សម្នាក់ដែលចាប់អារម្មណ៍មកលើអ្នកហើយ អ្នកនឹងរកឃើញរឿងជាច្រើនដែលអ្នកប្រហែលជាមិនចូលចិត្ត។ ចូរព្យាយាមយល់ដឹង និងចេះបត់បែន ព្រោះវាត្រូវដើរទន្ទឹមគ្នាជាមួយនឹងការបង្កើតនូវការជឿជាក់៕
ប្រភព៖ Health.com.kh
មើលគួរយល់ដឹងផ្សេងៗទៀត
- ដែលដឹងអត់! ទម្រង់បបូរមាត់ អាចប្រាប់ពី បុគ្គលិកលក្ខណៈរបស់មនុស្សបាន?
- គ្រួសារទាំង ១០ ដែលមានជាងគេលើពិភពលោកនៅឆ្នាំ ២០១៣
- គួរយល់ដឹង! អាហារទាំង ១០ប្រភេទ ដែលអ្នកគួរទទួលទាន រៀងរាល់ថ្ងៃ ដើម្បីសុខភាព និងសម្រស់ស្បែក
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!