របៀប​បង្កើត​កិច្ចសន្ទនា​ខ្លី តែ​ល្អ​

 
 

​មនុស្ស​ជាច្រើន​អាច​ស្រួល​ក្នុង​ការនិយាយ​ជជែក​គ្នា​ជាមួយ​អ្នកដទៃ ឬ​ទោះបី​ជាមួយ​មនុស្ស​ប្លែក​មុខ​ក៏​ដោយ ប៉ុន្តែ មនុស្ស​មួយចំនួន​ទៀត​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង ទម្រាំ​អាច​បើក​កិច្ចសន្ទនា​ដ៏​តូច​មួយ​បាន​។ ​ស្ថានភាព​ក្នុងសង្គម​ភាគ​ច្រើន​ចាប់ផ្តើម​ជាមួយនឹង​ការនិយាយ​គ្នា​បែប​តូចតាច ដែល​វា​នឹង​ផ្សាភ្ជាប់​ជា​ការសន្ទនា​ដ៏​ល្អ​មួយ ឆ្ពោះ​ទៅ​កាន់តែ​ទិសដៅ​មួយ​ផ្សេង​ទៀត​បាន​។ ទោះបីជា​យ៉ាងណា​ក៏ដោយ បើសិន​ជា​អ្នក​មិនដឹងថា គួរតែ​ចាប់ផ្តើម​បើក​ការនិយាយ​គ្នា​ដ៏​តូច​មួយ​ដោយ​វិធី​ណា​នោះ អ្នក​អាច​ធ្វើ​តាម​វិធីសាស្ត្រ​ដូចខាងក្រោម​នេះ​បាន​។​

​និយាយ​អំពី​អ្វីៗ នៅ​ជុំវិញ​ខ្លួន​អ្នក​
​ចូរ​ចាំ​ក្នុង​ចិត្ត​ថា មិន​ខ្វល់​ថា​អ្នក​កំពុងតែ​ធ្វើ​អ្វី​នោះ​ទេ មនុស្ស​ផ្សេងៗ​ទៀត​ក៏​ស្ថិត​ក្នុង​កន្លែង​ដូចគ្នា​នឹង​អ្នក​ដែរ​។ ដូច្នេះ រឿង​នេះ​ប្រហែលជា​ផ្តល់​អោយ​អ្នក​នូវ​អ្វីមួយ ដើម្បី​និយាយ​គ្នា​ហើយ​។ ចូរ​មើល​នៅ​ជុំវិញ​ខ្លួន​អ្នក​បន្តិច​ទៅ​។ ទោះបីជា​អ្នក​កំពុងតែ​រង់ចាំ​តម្រង​ជួរ​ទិញ​អាហារ​ក៏ដោយ អ្នក​ក៏​អាច​បញ្ចេញ​ជា​យោបល់​ទាក់ទង​នឹង​ការតម្រង់​ជួរ​មនុស្ស ឬ​វាយតម្លៃ​ទៅលើ​រសជាតិ​អាហារ​ជាដើម​។ ​នៅ​ពេល​អ្នក​ចាប់ផ្តើម​ការសន្ទនា​បែបនេះ អ្នក​ផ្សេង​ទៀត​អាច​នឹង​និយាយ​តប​អ្នក​វិញ​មិន​ខាន​។ ឱកាស​នោះ​គឺថា អ្នកផ្សេង​នឹង​ផ្តល់​ជា​ការនិយាយ​តប​ដូចគ្នា ហើយ​ការសន្ទនា​នឹង​ចាប់ផ្តើម​។ បន្ទាប់​មក​អ្វីៗ​នឹង​កាន់តែ​ងាយស្រួល​ហើយ​។ បើសិន​ជា​អ្នក​ផ្សេង​ទៀត​គ្រាន់តែ​ញញឹម​ធម្មតា​ទេ ហើយ​មិន​និយាយ​អ្វី​សោះ​នោះ អ្នក​ក៏​មិន​ត្រូវ​អន់ចិត្ត​អំពី​ទង្វើរ​បែបនេះ​ដែរ ហើយ​អ្នក​គ្រាន់តែ​ញញឹម​ធម្មតាៗ​វិញ និង​ប្តូរ​ទិសដៅ​ទៅរក​មនុស្ស​ម្នាក់​ទៀត​។​

​សួរ​អំពី​ចំណាប់អារម្មណ៍​ផ្ទាល់ខ្លួន​
​ចូរ​សួរ​ខ្លួនឯង​នូវ​អ្វី​ដែល​អ្នក​នឹង​ត្រូវការ​ដឹង​អំពី​មនុស្ស​ម្នាក់​ទៀត​។ ខណៈពេល​ដែល​អ្នក​គួរតែ​ធ្វើបែបនេះ វា​ក៏​គ្មាន​ផ្លូវ​ណា​ដែល​អ្នក​ត្រូវ​សួរ​ច្រើនពេក​ដែរ ប៉ុន្តែ ចូរ​ជ្រើសរើស​នូវ​ប្រធានបទ​ទូ​ទៅ​មួយ​សម្រាប់​សួរ​បាន​ហើយ​។ ចូរ​សួរ​ពួកគេ​ថា​តើ ពួកគេ​ធ្វើការ​នៅ​កន្លែង​ណា ឬ​ចូល​ចិត្ត​ធ្វើ​អ្វី​នៅ​ពេលទំនេរ​។ បើសិន​ជា​អ្នក​សម្គាល់​ឃើញ​ចិញ្ចៀន​រៀបកា​រហើយ ចូរ​សួរថា ពួកគេ​មាន​កូន​ប៉ុន្មាន​ហើយ​។

​សួរ​អំពី​បញ្ហា​នៅ​ថ្ងៃ​នេះ​របស់​គេ​
​មនុស្ស​ភាគច្រើន​នឹង​សរសើរ​អ្នក នៅ​ពេល​អ្នក​សួរ​ពួកគេ​ក្នុង​សម្លេង​មួយ​ដែល​រាក់ទាក់​។ ដូច្នេះ អ្នក​អាច​សួរ​ពួកគេ ពីរ​របៀប​ដែល​ពួកគេ​កំពុងតែ​ធ្វើ ឬ​ថ្ងៃ​នេះ​មាន​អ្វី​កើតឡើង​ខ្លះ​ចំពោះ​ពួកគេ​។ ឧទាហរណ៍ អ្នក​អាច​សួរ​អ្នក​គិតលុយ​ថា តើ​ពួកគេ​រវល់​ខ្លាំង​អត់​សម្រាប់​ថ្ងៃ​នេះ​? ​លើសពីនេះទៅទៀត អ្នកនឹង​យល់ថា នៅ​ពេល​អ្នក​ប្រើ​វិធីសាស្ត្រ​បែប​នេះ​បង្កើត​កិច្ចសន្ទនា​ដ៏​តូច​មួយ អ្នកផ្សេង​នឹង​ច្រើន​តែ​ញញឹម​ដាក់​វិញ​។ នេះ​ដោយសារ​តែ​អ្នក​បាន​ធ្វើអោយ​ពួកគេ​យល់ថា អ្នក​ពិតជា​យកចិត្តទុកដាក់​យ៉ាង​ពិតប្រាកដ​អំពី​ការងារ​របស់​ពួកគេ​។ នៅពេល​មនុស្ស​មាន​អារម្មណ៍ល្អ​បែបនេះ​ក្នុងពេល​និយាយ​ដូច្នេះ វា​ច្រើនតែ​ផ្តល់​នូវ​ការសន្ទនា​បន្ត​ទៀត​កាន់តែ​ងាយស្រួល​។

​និយាយ​អំពី​ព្រឹត្តិការណ៍​ថ្មីៗ​
​មនុស្ស​ភាគច្រើន​ចាប់អារម្មណ៍​លើ​ព័ត៌មាន ហើយ​ពួកគេ​ចូលចិត្ត​តាមដាន​នូវ​អ្វី​ដែល​កំពុងតែ​កើតឡើង​នៅ​ជុំវិញ​ពិភពលោក​។ អ្នក​ប្រហែលជា​អាច​និយាយ​នូវ​ពាក្យ​មួយចំនួន​ទៅ​កាន់​ពួកគេ​ថា “​តើ​អ្នក​មាន​បាន​អាន​សារព័ត៌មាន​អំពី​រឿង​បាត់​យន្តហោះ​ម៉ាឡេស៊ី​មួយ​គ្រឿង​នោះ​ដែរ​ទេ​?” សំណួរ​ចាប់ផ្តើម​ដ៏​ល្អ​មួយទៀត​គឺថា “​តើ​អ្នក​មាន​បាន​មើល​ព័ត៌មាន​ព្រឹក​នេះ​ដែរ​ទេ​?” សំណួរ​ទាំងពីរ​នេះ​សុទ្ធតែ​ជា​ការចាប់ផ្តើម​កិច្ចសន្ទនា​ដ៏​ល្អ​មួយ​ទាំងអស់​៕

ប្រភព៖ Health.com.kh


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម