“បរាជ័យ” អាចនឹងកើតមាន ប្រសិនបើអ្នកមានភាពភ័យខ្លាច
តើអ្នកធ្លាប់មានការភ័យខ្លាចភាពបរាជ័យលើអ្វីមួយ ដែលអ្នកមិនចង់អោយវាកើតឡើងដែរឬទេ? មនុស្សយើងភាគច្រើនប្រហែលជាធ្លាប់មានបញ្ហាបែបនេះ ក្នុងពេលណាមួយជាក់ជាមិនខាន។ យើងមិនបាច់ខ្វល់អំពីវាឡើយ ហើយគ្រាន់តែបន្តការងារទៅមុខទៀតទៅបានហើយ។ នៅពេលយើងអនុញ្ញាតិអោយភាពភ័យខ្លាចបញ្ឈប់ដំណើរជីវិតរបស់អ្នកហើយ អ្នកទំនងជាបាត់បង់ឱកាសល្អៗនៅតាមផ្លូវដែលអ្នកកំពុងតែដើរជាមិនខាន។
ក្នុងអត្ថបទមួយនេះ យើងនឹងពិនិត្យទៅលើភាពភ័យខ្លាចនៃការបរាជ័យដូចជា អត្ថន័យ មូលហេតុ និងរបៀបយកឈ្នះវាអោយបាន ដើម្បីរីករាយនៃជោគជ័យពិតប្រាកដនៅក្នុងការងារ និងជីវិតរស់នៅ។
ដើម្បីរកអោយឃើញមូលហេតុនៃភាពភ័យខ្លាចការបរាជ័យ ដំបូងឡើយ យើងត្រូវតែយល់ថាអ្វីទៅជាអត្ថន័យរបស់ពាក្យថា បរាជ័យ។
យើងទាំងអស់គ្នាសុទ្ធតែមាននិយមន័យនៃពាក្យបរាជ័យខុសៗគ្នា នោះដោយសារតែយើងមានចំនុចសម្គាល់ តម្លៃ និងជំនឿចិត្តខុសៗគ្នា។ ការបរាជ័យមួយសម្រាប់មនុស្សម្នាក់ ប្រហែលជារឿងធម្មតាមួយ ដើម្បីក្លាយទៅជាបទពិសោធន៍ដ៏អស្ចារ្យមួយសម្រាប់មនុស្សម្នាក់ផ្សេងទៀត។
មនុស្សយើងភាគច្រើនតែខ្លាចរាល់ការធ្វើអ្វីមួយដែលបរាជ័យ។ ប៉ុន្តែ ភាពភ័យខ្លាចនេះកើតឡើង នៅពេលដែលយើងអនុញ្ញាតិអោយវាមកបញ្ឈប់ដំណើររបស់យើង។
ភាពភ័យខ្លាចនៃការបរាជ័យអាចមានទំនាក់ទំនងនឹងមូលហេតុជាច្រើនប្រភេទ។ ឧទាហរណ៍ ការទទួលរងការរិះគន់ ឬឪពុកម្តាយមិនគាំទ្រ គឺជាមូលហេតុមួយសម្រាប់មនុស្សមួយចំនួន។ ដោយសារតែពួកគេធ្លាប់មានទទួលរងការអាម៉ាសមុខកាលពីក្មេង ពួកគេក៏យកអារម្មណ៍អវិជ្ជមានទាំងនោះមកដាក់ក្នុងវ័យជាមនុស្សធំទៀតផង។
ការប៉ះទង្គិចផ្លូវចិត្តណាមួយក្នុងជីវិតក៏អាចជាមូលហេតុមួយដែ៕
ប្រភព៖ Health.com.kh
មើលគួរយល់ដឹងផ្សេងៗទៀត
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!