ការស្វែងរក​អតិថិជន សម្រាប់​ជំនួញ​ថ្មី​

 
 

​មនុស្ស​ជាច្រើន​ដែល​ចាប់ផ្តើម​ប្រកប​របរ​អាជីវកម្ម​ខ្នាត​តូច​មួយ​របស់​ខ្លួន តែងតែ​ដឹងថា វា​ពិបាក ទាក់ទាញ​ចិត្ត​អតិថិជន​ណាស់​។ ខាងក្រោម​នេះ គឺជា​គន្លឹះ ៥ យ៉ាង​ដែល​អ្នក​អាច​ទាក់ទាញ​អតិថិជន​បាន​យ៉ាង​ងាយស្រួល​។ ពួក​គេ​ប្រាប់​មិត្តភក្តិ​ពីរ​បីនាក់ ដើម្បី​អោយដឹងថា ពួកគេ​បាន​បើក​អាជីវកម្ម​មួយ ប្រាប់​អ្នក​ជិតខាង បង្កើត​គេហទំព័រ ផ្សាយ​តាម​កាសែត​ក្នុងស្រុក ផ្សាយ​តាម​អ៊ី​ន​ធើ​ណេត ហើយ​គ្រាន់តែ​អង្គុយចាំ​អតិថិជន​មក​ប៉ុណ្ណោះ​។ នៅពេល​ការដឹកនាំ និង​ការលក់​មិនអាច​កើត​ឡើង​ទេ អារម្មណ៍​ការ​យល់​ថា ខ្លួនឯង​មាន​កំហុស ឬ​ស្ត្រេ​សនឹង​កើតឡើង​ជា​មិន​ខាន​។

​រឿងនេះ បើ​ស្តាប់​ទៅ​ដូចជា​មនុស្ស​បាក់​ទឹកចិត្ត​ទៅហើយ មិន​អញ្ជឹង​? ប៉ុន្តែ អ្នក​មិនគួរណា​ទទួលយក​ការបរាជ័យ​នេះឡើយ​។ បើសិន​ជា​អ្នក​ធ្លាប់​ដើរ​ដួល​ម្តង​ហើយ អ្នក​ក៏​អាច​ងើបឈរ​ឡើងវិញ​បាន​ដែរ​។

​បង្កើត​ការ​តាំងចិត្ត​មួយ​សម្រាប់​ការផ្សព្វផ្សាយ​
​ការផ្សព្វផ្សាយ មិនមែន​ជា​សកម្មភាព​ដែល​ត្រូវធ្វើ​តែ​ម្តង​នោះទេ​។ ដើម្បី​រក​អតិថិជន និង​យកចិត្តទុកដាក់​ដើម្បីអោយ​គេ​មក​ម្តង​ហើយ​ម្តងទៀត​បាន អ្នក​ត្រូវ​តែ​ធ្វើយ៉ាងណា​អោយ​មុខ​ជំនួញ​របស់​អ្នក​មាន​សកម្មភាព តា​មធ្យោបាយ​ជាច្រើន​តាមតែ​អ្នក​អាច​ធ្វើបាន​។​

សិក្សា​ទៅ​លើ​បណ្តាញ​
​មុខ​ជំនួញ និង​អតិថិជន មិនមែន​ជា​ការទិញ​ផលិតផល ឬ​សេវាកម្ម​ពី​ក្រុមហ៊ុន​របស់​អ្នក​ឡើយ​។ ពួកគេ​ត្រូវការ​ទិញ​របស់​អស់​ទាំង​នោះ​ពី​ប្រជាជន​ដែល​គេ​ស្គាល់ និង​ជឿទុកចិត្ត​។ ចូរ​ក្លាយខ្លួន​ទៅ​ជា​អ្នកចូលរួម​យ៉ាង​សកម្ម​មួយ​ក្នុង​អាជីវកម្ម ឬ​ក្រុម​សហគមន៍ សមាគមន៍ ក្រុម​ឪពុកម្តាយ ក្រុម​សាសនា និង​ក្រុម​ផ្សេងៗ​ទៀត ដែល​ធ្វើអោយ​ទាក់ទាញ​ដល់​មនុស្ស​ដែល​អ្នក​ចង់​អោយ​ក្លាយជា​អតិថិជន​។ ដើម្បី​ក្លាយទៅជា​មនុស្ស​សកម្ម​ក្នុង​ក្រុម​បាន ការស្ម័គ្រចិត្ត​ជួយ​ការងារ​គេ អាច​ជា​អ្វី​ដែល​អ្នក​ត្រូវធ្វើ​។​

​ចូរ​ចាំ​ថា “​ពាក្យ​ដែល​និយាយ​ចេញ​” គឺជា​ការផ្សព្វផ្សាយ​
​នេះ​គឺជា​ធនធាន​ដ៏​ធំ​បំផុត​នៃ​អតិថិជន​សម្រាប់​មុខ​ជំនួញ​។ នៅ​ពេល​អ្នក​បង្កើត​បណ្តា​ញ និង​ចាប់ផ្តើម​យក​ទៅ​អោយ​អតិថិជន​ដំបូង​គេ ចូរ​ធ្វើ​អ្វីៗ​ទាំងអស់​ដែល​អ្នក​អាចធ្វើ​បាន ដើម្បី​អោយ​ប្រាកដថា សម្តី​ដែល​និយាយ​មាន​អត្ថន័យ​វិជ្ជមាន​អំពី​ខ្លួន​អ្នក​។ អតិថិជន​ប្រហែលជា​មិន​និយាយ​ថា អរគុណ​អ្នក​ឡើយ ប៉ុន្តែ ពួកគេ​នឹង​ចាំ​អំពី​ការងារ​ដែល​អ្នក​បាន​ធ្វើ ព្រមទាំង​ចង់អោយ​អ្នក​យក​វា​មក​ប្រើ​ម្តងទៀត ចំពោះ​មិត្តភក្តិ ឬ​គ្រួសារ​របស់​គេ​។

​ប្រមូល​យក​ជំនួញ​ផ្សេងៗ​ទៀត ដើម្បី​ដាក់​បញ្ចូល​នឹង​ជំនួញ​របស់​អ្នក​ដែរ​
​រឿង​នេះ​មិនមែន​ពិបាក​ដូច​អ្នក​គិត​នោះ​ទេ​។ ចូរ​ស្វែងរក​មនុស្ស​ដែល​ធ្វើ​ការផ្សព្វផ្សាយ​លើ​ទីផ្សារ​ដូច​អ្នក​ដែរ ប៉ុន្តែ ជា​ការលក់​ផលិតផល ឬ​សេវាកម្ម​ខុសគ្នា​ពី​អ្នក​។ ចូរ​រក​ពេល​និយាយ​ជាមួយគ្នា​ទៅវិញទៅមក​អំពី​ការលូតលាស់​នៃ​ជំនួញ​របស់​អ្នក​ទាំង​ពីរ​។

​ធ្វើការ​ពិនិត្យ​ដ៏​ពិតប្រាកដ​មួយ​
​បើសិនជា​ការ​ខិតខំ​ប្រឹង​ប្រែង​ខ្លាំង​បំផុត​ទៅលើ​ផលិតផល ឬ​សេវាកម្ម​មិន​កំពុងតែ​លក់​ចេញ​ក៏ដោយ ចូរ​ប្រើប្រាស់​ក្រុម​បណ្តាញ​របស់​អ្នក ដើម្បី​រកអោយឃើញ​អំពី​មូលហេតុ​របស់​វា​ទៅ​។ ទោះបីជា​អ្នក​ស្រាវជ្រាវ​រកឃើញ​តម្រូវការ​សម្រាប់​ផលិតផល ឬ​សេវាកម្ម​របស់​អ្នក​មុនពេល​ចាប់ផ្តើម​ធ្វើ​ជំនួញ​ក៏ដោយ អ្នក​ប្រហែលជា​នៅតែ​បន្ត​ការប្រឆាំង​នឹង​អតិថិជន​ដដែល​។ រកអោយឃើញ​ថា​តើ ៖ អ្វី​ទៅ​ដែល​ជា​តម្រូវការ​ពិតប្រាកដ​? បញ្ហា​អ្វីខ្លះ​ដែល​ត្រូវ​ការដោះស្រាយ​? តើ​ត្រូវ​ដោះស្រាយ​យ៉ាង​ដូច​ម្តេចទៅ​? ហើយ​អ្វី​ទៅ​ដែល​ពួកគេ​ត្រូវ​ចំណាយ ដើម្បី​ដោះស្រាយ​បញ្ហា​?

ប្រភព៖ Health.com.kh


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម