ចង់​បាន​សង្សារ​មួយ​មក​ថ្នាក់​ថ្នម​ ត្រូវ​ត្រៀម​ខ្លួន​យ៉ាង​ម៉េច​ខ្លះ​?

 
 

​ចង់​បាន​សង្សារ​មួយ​មក​ថ្នាក់​ថ្នម​ ត្រូវ​ត្រៀម​ខ្លួន​យ៉ាង​ម៉េច​ខ្លះ​? ​

និយាយ​ដល់​រឿង​សង្សារ​អ្នក​ណា​ថា​ មិន​ចង់​បាន​នោះ! តែ​បញ្ហា​នៅ​ត្រង់​ថា​ មិត្ត​យុវវ័យ​ត្រូវ​ចេះ​រៀប​ចំ​ខ្លួន​យ៉ាង​ម៉េច​ខ្លះ មុន​នឹង​​ចង់​បាន​សង្សារ​សម​តាម​បំណង។ សម័យ​នេះ​មិន​មែន​ដូច​សម័យ​មុន​ទេ ចង់​បាន​សង្សារ​ ដាច់​ខាត​ត្រូវ​តែ​មាន​អ្វី​ដែល​ពិសេសៗ​លេច​ធ្លោ​សិន​ ទើប​ឆាប់​ទទួល​បាន​ជោគ​ជ័យ​ក្នុង​រឿង​ស្នេហា។ តើ​​យុវវ័យ​ត្រូវ​ត្រៀម​ខ្លួន​យ៉ាង​ម៉េច​ខ្លះ ទើប​ឆាប់​​មាន​មនុស្ស​ស្រី​ចាប់​អារម្មណ៍?​

​ដោយ​សារ​តែ​សម័យ​នេះ​​សម្ភារៈ​ទំនើប​ បាន​ក្លាយ​ទៅ​ជា​ការ​ពេញ​និយម​ស្រាប់​យុវវ័យ​​ ហេតុ​ដូច​នេះ​ហើយ​​ច្បាស់​ណាស់​ ទំនោរ​ចំពោះ​របស់​របរ​ស៊ីវិល័យ​ បាន​ដក់​ជាប់​នៅ​ក្នុង​អារម្មណ៍​យុវវ័យ​បច្ចុប្បន្ន​ ប្រកែក​មិន​បាន​ឡើយ។
​​
មាន​ទស្សនៈ​បែប​នេះ​ហើយ​ទើប​ យុវជន​​ ផាន់ ដារា អាយុ២០ឆ្នាំ​ និស្សិត​ជំនាញ​អក្សរ​សាស្ត្រ​អង់គ្លេស​នៃ​សាកលវិទ្យាល័យ​ន័រ​តុន បាន​លើក​ឡើង​ថា៖ “មាន​​អី​ទៀត​សម័យ​នេះ​ទៅ​ហើយ​ បុរស​ដែល​ចេះ​តុប​តែង​ខ្លួន​ឲ្យ​​ទាន់​សម័យ​បន្តិច​មក​​ គួប​ផ្សំ​ជា​មួយ​នូវ​សម្ភារៈ​​កាលីបៗ​ខាង​ក្រៅ​ទៀត​ បាន​ប៉ុណ្ណឹង​មក ខ្ញុំ​ជឿ​ថា​ ទោះ​បី​ជា​យើង​មិន​សូវ​សង្ហារ​ក៏​មិន​អី​ដែរ”។ ​ ​

យុវជន​ដដែល​រូប​នេះ​បន្ដ៖ ទូរសព្ទ​ ម៉ូតូ​ទំនើប​ជា​ដើម​ ទាំង​នេះ​សុទ្ធ​តែ​ជា​មុខ​សញ្ញា​ដែល​ស្រីៗ​ ​ចូល​ចិត្ត​ហើយ។ និយាយ​​អញ្ចឹង​​មិន​មែន​មាន​ន័យ​ថា​ ធ្វើ​បែប​នេះ​យើង​ជា​មនុស្ស​សម្ភារៈ​និយម​ទេ តែ​បើ​សិន​ជា​គ្មាន​សម្ភារៈ​ណាមួយ​ជាប់​ខ្លួន​សោះ កុំ​ថា​ ឡើយ​ចង់​បាន​ភាព​ទាក់​ទាញ​ពី​នារីៗ​ សូម្បី​តែ​ទៅ​ណា​មក​ណា​ ឬ​ចូល​រួម​ក្នុង​​កម្មវិធី​ផ្សេងៗ​ជាមួយ​គេ​ក៏​ពិបាក​ដែរ។ បើ​មិន​មាន​ម៉ូតូ​ទំនើប យ៉ាង​ហោច​ណាស់​ក៏​ត្រូវ​មាន​ស្មាត​ហ្វូន​មួយ​ឲ្យ​ចុះ​ចំណោម​នឹង​គេ​ដែរ។

 

Sleep-(W600-X-H420)2014-love...

រូបតំណាង

​ពិត​ណាស់​ទៅ​ហើយ ដែល​សម្ភារៈ​និយម​ គឺ​ជា ​ប្រធាន​បទ​ក្ដៅ​គគុក​ ដែល​បុរសៗ​គួរ​ចាប់​យក​មក​រៀប​ចំ​ខ្លួន​​ដំបូង​​បំផុត ប្រសិន​បើ​​គិត​ចង់​ស្វែង​រក​​ដៃ​គូ។ តែ​គន្លឹះ​មួយ​ទៀត​ ដែល​មិន​ត្រូវ​មើល​រំលង​នោះ​ គឺ​បុរស​ដែល​ពូកែ​​បង្ហាញ​មនោសញ្ចេតនា​បែប​រ៉ូមែនទិក។

ជាពិសេស​បុរស​ដែល​បញ្ចេញ​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ ដូច​ជា​ឧស្សាហ៍​​ផ្ញើ​សារ និង​ទូរសព្ទ​សួរ​សុខ​ទុក្ខ​ ជា​រៀង​រាល់​ថ្ងៃ សកម្មភាព​ទាំង​អស់​នេះ​ហើយ​អាច​ទាក់​ទាញ​ចិត្ត​ស្រីៗ​ ក្រៅ​ពី​សម្ភារ​ទំនើប។ នេះ​ជា​ការ​លើក​ឡើង​របស់​យុវជន  ស៊ុំ ចន្នី អាយុ​២៣ឆ្នាំ និស្សិត​ឆ្នាំ​ទី៤ ជំនាញ​ទីផ្សារ​នៃ​សាកលវិទ្យាល័យ​ជាតិ​គ្រប់​គ្រង។​​​​

តើ​ក្រៅ​ពី​សម្ភារៈ​ទំនើប​ ស្រីៗ​មាន​សម្លឹង​អ្វី​ផ្សេង​ទៀត​អត់​ណ្ន៎? ប្រាកដ​ជា​មាន​ហើយ​ មិន​មែន​ស្រីៗ​ទាំង​អស់​សុទ្ធ​តែ​មាន​ចំណង់​ចំណូល​ចិត្ត​ និង​ឲ្យ​តម្លៃ​ទៅ​លើ​សម្ភារៈ​និយម​ទេ។

គាំ​ទ្រ​នូវ​ការ​លើក​ឡើង​ខាង​លើ​​ យុវជន ប៉ូ រដ្ឋា ​អាយុ​២២ឆ្នាំ ជា​និស្សិត​ច្បាប់​ ឆ្នាំ​ទី៣ ​នៃ​សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ​ យល់​ឃើញ​​ថា៖ “ខ្ញុំ​យល់​ថា​​ អត្តចរិត​ទៅ​វិញ​ទេ​ ដែល​ជា​ចំណុច​ពិសេស​​សម្រាប់​បុរសៗ”។​ គួរ​តែ​រៀប​ចំ​ខ្លួន​​ឲ្យ​បាន​ល្អ​មុន​​នឹង​ចង់​​ឲ្យ​ស្រីៗ​ ចាប់​អារម្មណ៍ បុរស​ពិត​​រឹង​មាំ មិន​ម្ញ៉ិកម្ញ៉ក់​ទន់​ជ្រាយ មិន​អួត​ក្អេង​ក្អាង ស្មោះ​ត្រង់​ នេះ​ទើប​ជា​អ្វី​ដែល​ស្រីៗ​ចង់​បាន​ពិត។

​​ទោះ​បី​ជា​សម័យ​ឥលូវ​ស្រីៗ​មួយ​ចំនួន​​និយម​ចូល​ចិត្ត និង​ឲ្យ​តម្លៃ​ទៅ​លើ​ភាព​ស៊ីវិល័យ​ សម្ភារៈ​និយម​យ៉ាង​ណា​ក៏​ដោយ​ តែ​សម្រាប់​យុវជន សេង រស្មី អាយុ​២៤ឆ្នាំ ជា​គ្រូ​បង្រៀន​ភាសា​អង់​គ្លេស​នៃ​សាលា​​ឯក​ជន​មួយ​​នៅ​ម្តុំ​ទូល​ទំពូង​ បាន​ប្រាប់​ឲ្យ​ដឹង​ផ្សេង​ពី​នេះ​ថា៖ បើ​សិន​ជា​គាត់​ជា​នារី​ដែល​ស្រលាញ់​យើង​ពិត​ប្រាកដ​មែន​នោះ​ សម្ភារៈ​ទំនើបៗ​ ទូរសព្ទ​ ម៉ូតូ​ ឡាន​ទំនើប​ជា​ដើម​ មិន​មែន​ជា​អ្វី​ដែល​នាង​សម្លឹង​មើល​មុន​គេ​នោះ​ទេ។

“ខ្ញុំ​ថា​មនុស្ស​ប្រុស​ដែល​មាន​​ចំណេះ​ដឹង​ខ្ពស់​ ខាង​ការងារ​ ឬ​ក៏​​ពូកែ​ខាង​រក​ស៊ី​ទៅ​វិញ​ទេ​ ដែល​ជា​សេចក្ដី​ប្រាថ្នា​របស់​នាង​ពិត​ប្រាកដ​នោះ”។ រស្មី​ ថ្លែង​យ៉ាង​ដូច្នេះ៕

ចំណែក​មិត្ត​យុវវ័យ​វិញ​ យល់​ស្រប​​ដូច​ការ​លើក​ឡើង​ខាង​លើ​នេះ​ដែរ​ទេ?

ប្រភព៖ sabay

 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម