ធ្វើដូចម្តេចទើប អាចបំភ្លេចអ្នកចាស់បាន?
ការបាត់បង់នូវទំនាក់ទំនងស្នេហាមួយអាចនាំអោយមានបញ្ហាជាច្រើន ប៉ុន្តែ អ្នកគួរតែធ្វើយ៉ាងណាលុបបំបាត់អារម្មណ៍នៃភាពអាឡោះអាល័យនេះអោយបាន។
ជៀសវាងការគិតដដែលៗ
វាស្ទើរតែជារឿងមិនអាចទៅរួចទៅហើយ ដែលអ្នកអាចមិនគិតអំពីអ្នកចាស់បាន ប៉ុន្តែ អ្នកមិនត្រូវភ្ជាប់នូវអារម្មណ៍គ្រប់ពេលនោះឡើយ។ ចូរចាំថា អ្នកប្រហែលជាបានរីករាយនៅពេលរស់នៅក្បែរមនុស្សម្នាក់នេះមែន ប៉ុន្តែ ដោយសារតែអ្នកទាំងពីរមិនចង់បន្តទៀតនោះ យកល្អ គួរតែបញ្ចប់វាវិញទៅ។
ពេលវេលាជារឿងសំខាន់
ពេលវេលាអាចជួយអោយរបួសជាសះស្បើយ ហើយក៏ដូចគ្នានឹងទំនាក់ទំនងស្នេហាដែរ។ ចូរសម្លឹងទៅមុខ ដើម្បីទទួលបានពេលវេលាដ៏អស្ចារ្យមួយ ក្រោយពីការឈឺចាប់ត្រូវបានកន្លងផុតទៅ។ វានឹងកើតឡើងដោយមិនដឹងខ្លួនតែម្តង។
និយាយគ្នា
ចូរប្រាប់មិត្តភក្តិ និងសាច់ញាតិអ្នកថា ពួកគេអាចធ្វើអោយអ្នកមានអារម្មណ៍ល្អចំពោះខ្លួនឯង។ ការធ្វើអោយអារម្មណ៍ផ្លូវចិត្តស្រឡះល្អជាមួយមិត្តភក្តិ ឬសាច់ញាតិក្នុងគ្រួសារ ប្រហែលអាចជាថ្នាំបន្សាបដ៏ល្អបំផុត ដើម្បីសម្រួលដល់ផលវិបាកក្រោយបែកបាក់ស្នេហា។
កត់ត្រាអារម្មណ៍អ្នកអោយបានរហ័ស
បើសិនជាអ្នកយល់ថា ខ្លួនឯងមានចេះតែពិបាកចិត្ត ចូរយកភាពសោកសៅទាំងនេះ សរសេរដាក់លើក្រដាស់មួយសន្លឹកទៅ។ ការសរសេរអំពីសកម្មភាពប្រចាំថ្ងៃនៅក្នុងសៀវភៅអាចមានប្រសិទ្ធភាពយ៉ាងល្អបំផុត។ អ្នកប្រហែលជាអាចទន្ទេញចាំនូវទម្លាប់វិជ្ជមានសម្រាប់ជីវិតរស់នៅផងដែរ។ រឿងដ៏ល្អបំផុតអំពីការសរសេរនេះគឺថា ពេលវេលានឹងធ្វើអោយអ្នកមានការផ្លាស់ប្តូរអ្វីៗស្ទើរតែទាំងអស់តែម្តង។
ចៀសវាងការរំលឹកដល់មនុស្សចាស់របស់អ្នក
កន្លែង ឬរបស់របរដែលធ្វើអោយអ្នករំលឹកដល់អ្នកចាស់ គួរតែយកវាទៅបោះចោល ឬកុំទៅរកកន្លែងនោះទៀតអី។ វាអាចជាក្លិន ទីកន្លែង រូបភាព ចម្រៀង ឬអ្វីគ្រប់យ៉ាងតែម្តង។ ការរក្សាទំនាក់ទំនងជាមួយនឹងរឿងអស់ទាំងនេះទៀត វានឹងធ្វើអោយអ្នកចេះតែនឹកដល់អ្នកចាស់បាន ហើយវាគ្មានអ្វីក្រៅពីធ្វើអោយឈឺចាប់ទៀតនោះទេ៕
ប្រភព៖ Health.com.kh
មើលគួរយល់ដឹងផ្សេងៗទៀត
- តើសក់ស្កូវ អាចបំបាត់បានទេ?
- ដុំសាច់លៀនចេញតាមទ្វារធំក្រហល់ក្រហាយពិបាកបន្ទោបង់ជារោគសញ្ញានៃជំងឺឫសដូងបាត
- មានអ្វីសម្រាប់បន្ថយអាការៈចាញ់កូនដែរឬទេ?
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!