គន្លឹះ​ងាយៗ ដើម្បី​ជាប់​ក្នុង​ការសម្ភាសន៍​

 
 

​ការទទួល​បាន​ការសម្ភាស​ន៍ គឺជា​ឱកាស​ដ៏​ល្អ​មួយ​សម្រាប់​បេក្ខជន​ដែល​ចង់បាន​ការងារ​ធ្វើ ព្រោះ​វា​ជា​ជំហាន​បន្ទាប់ ដើម្បី​អាច​ឈានទៅដល់​ការទទួល​បាន​ការងារ​ពី​ស្ថាប័ន​ដែល​ពួក​គេ​ចង់​ធ្វើ​។

​ផ្គូរ​ផ្គង​ជំនាញ​របស់​អ្នក ជាមួយនឹង​ការងារ​ដែល​អ្នក​ចង់​ធ្វើ​
​ការសម្ភាសន៍​ច្រើនតែ​ចាប់ផ្តើម​ជាមួយ​នឹង​សំណួរ​បើក​ដូចជា ការនិយាយ​រៀបរាប់​អំពី​ខ្លួនឯង​។ បេក្ខជន​ភាគ​មួយ​ចំនួន ច្រើន​តែ​ជាប់អន្ទាក់​អំពី​ការ​ពិពណ៌នា​ជីវិត​ផ្ទាល់ខ្លួន​នេះ​តែម្តង​។ ចូរ​ចាប់ផ្តើម​ជាមួយនឹង​បច្ចុប្បន្នភាព និង​ពន្យល់​អំពី​មូលហេតុ ដែល​ធ្វើ​អ្នក​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​សម្រាប់​តំណែង​ដែល​អ្នក​ចង់​បាន​។

​ធ្វើ​កិច្ចការ​ផ្ទះ​របស់​អ្នក​
​ចូរ​ធ្វើការ​ស្រាវជ្រាវ​ឯកសារ​នានា​ដែល​ទាក់ទង​នឹង​ក្រុមហ៊ុន​ដែល​អ្នក​ចង់​ធ្វើការ​ជាមួយ ដូចជា​គេហទំព័រ សេចក្តីប្រកាស​ព័ត៌មាន និង​ព័ត៌មាន​ផ្សេងៗ​ដែល​ផ្តល់​ភាព​កាន់តែ​ច្បាស់​ចំពោះ​គោលបំណង​របស់​ក្រុមហ៊ុន​នោះ ព្រមទាំង​គោលដៅ​ដែល​អ្នក​អាច​ប្រើ​ដើម្បី​សួរ​សំណួរ និង​ត្រៀម​ចម្លើយ​រួចជាស្រេច​។

​អនុវត្ត​វិធីសាស្ត្រ​សម្ភាសន៍​របស់​អ្នក​
​សុំ​អោយ​មិត្ត​របស់​អ្នក ធ្វើជា​អ្នក​សម្ភាសន៍​សាកល្បង ដើម្បី​សម្គាល់​អោយឃើញថា វិធីសាស្ត្រ​ណាមួយ​ដែល​ល្អ និង​មាន​ប្រសិទ្ធភាព​គ្រាន់ ក្នុង​ការអនុវត្ត​ពេល​សម្ភាសន៍​ពិតប្រាកដ​បាន​។

​រៀបចំ​ឧទាហរណ៍​
​ថៅកែ​ភាគច្រើន ចង់បាន​ឧទាហរណ៍​កាន់តែច្បាស់ ដើម្បី​បញ្ជាក់​អំពី​ជំនាញ និង​បទពិសោធន៍​របស់​អ្នក​។ ចូរ​ធ្វើ​ហោច​ណាស់​បង្កើត​ឧទាហរណ៍​អោយបាន ២ ដែល​ទាក់ទង​នឹង​ជំនាញ​របស់​អ្នក នៅ​ពេល​សម្ភាសន៍​ការងារ និង​ផ្តោត​សំខាន់​ទៅលើ​សកម្មភាព​ទាំងឡាយណា​ដែល​អ្នកប្រើប្រាស់ និង​ទទួលបាន​សមិទ្ធិផល​។

​ជ្រើសរើស​សម្លៀកបំពាក់​
​ត្រៀម​ខ្លួន​អោយបាន​ល្អ​បំផុត ជាមួយនឹង​សម្លៀកបំពាក់​ការងារ​ដែល​សមរម្យ និង​អាច​ទទួលយកបាន​។

​ត្រៀម​គម្រោង​ធ្វើ​ដំណើរ​អោយ​ហើយ​
​គ្មាន​អ្វី​ដែល​អាក្រក់​ជាង​ការ​ទៅ​សម្ភាសន៍​យឺត​ម៉ោង​ណាត់​ឡើយ​។ ដូច្នេះ ចូរ​មក​អោយ​បាន​មុន​ពេល​ណាត់​យ៉ាងហោចណាស់ ១៥ នាទី​ឡើង​ទៅ​។

​បើសិនជា​ស្ថិត​ក្នុង​ករណី​សង្ស័យ ចូរ​សួរ​បញ្ជាក់​
​រឿងនេះ មិន​ត្រឹមតែ​មិន​ធ្វើអោយ​ខាត​ពេលវេលា​អ្នក​ទេ តែ​វា​ក៏​អាច​បង្កើត​ទំនុកចិត្ត​លើ​ខ្លួនឯង​ផង​ដែរ​។

​ចូរ​ស្រមៃ​ថា អ្នក​កំពុងតែ​លក់​ផលិតផល​មួយ​
​ចូរ​ប្រើ​ក្បួន​គ្រប់យ៉ាង​ដើម្បី​ការលក់ខ្លួន​របស់​អ្នក​អោយ​មាន​ប្រសិទ្ធភាព​បំផុត​ក្នុង​ពេល​សម្ភាសន៍​ការងារ​។

​ផ្តល់​តម្លៃ​ដល់​ខ្លួនឯង​
​វា​ពិតជា​ធ្វើអោយ​អ្នក​ងាយ​នឹង​ភ័យខ្លាច​ខ្លាំង​ណាស់​មុន​ពេល​សម្ភាសន៍​ការងារ ប៉ុន្តែ យក​ល្អ អ្នក​គួរតែ​សាកល្បង​បន្ធូរ​អារម្មណ៍ និង​ធ្វើអោយ​ដូច​ធម្មតាៗ​ទៅ​៕

ប្រភព៖ Health.com.kh


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម