របៀបបង្កើតកិច្ចសន្ទនាខ្លី តែល្អ
មនុស្សជាច្រើនអាចស្រួលក្នុងការនិយាយជជែកគ្នាជាមួយអ្នកដទៃ ឬទោះបីជាមួយមនុស្សប្លែកមុខក៏ដោយ ប៉ុន្តែ មនុស្សមួយចំនួនទៀតបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ទម្រាំអាចបើកកិច្ចសន្ទនាដ៏តូចមួយបាន។ ស្ថានភាពក្នុងសង្គមភាគច្រើនចាប់ផ្តើមជាមួយនឹងការនិយាយគ្នាបែបតូចតាច ដែលវានឹងផ្សាភ្ជាប់ជាការសន្ទនាដ៏ល្អមួយ ឆ្ពោះទៅកាន់តែទិសដៅមួយផ្សេងទៀតបាន។ ទោះបីជាយ៉ាងណាក៏ដោយ បើសិនជាអ្នកមិនដឹងថា គួរតែចាប់ផ្តើមបើកការនិយាយគ្នាដ៏តូចមួយដោយវិធីណានោះ អ្នកអាចធ្វើតាមវិធីសាស្ត្រដូចខាងក្រោមនេះបាន។
និយាយអំពីអ្វីៗ នៅជុំវិញខ្លួនអ្នក
ចូរចាំក្នុងចិត្តថា មិនខ្វល់ថាអ្នកកំពុងតែធ្វើអ្វីនោះទេ មនុស្សផ្សេងៗទៀតក៏ស្ថិតក្នុងកន្លែងដូចគ្នានឹងអ្នកដែរ។ ដូច្នេះ រឿងនេះប្រហែលជាផ្តល់អោយអ្នកនូវអ្វីមួយ ដើម្បីនិយាយគ្នាហើយ។ ចូរមើលនៅជុំវិញខ្លួនអ្នកបន្តិចទៅ។ ទោះបីជាអ្នកកំពុងតែរង់ចាំតម្រងជួរទិញអាហារក៏ដោយ អ្នកក៏អាចបញ្ចេញជាយោបល់ទាក់ទងនឹងការតម្រង់ជួរមនុស្ស ឬវាយតម្លៃទៅលើរសជាតិអាហារជាដើម។ នៅពេលអ្នកចាប់ផ្តើមការសន្ទនាបែបនេះ អ្នកផ្សេងទៀតអាចនឹងនិយាយតបអ្នកវិញមិនខាន។ ឱកាសនោះគឺថា អ្នកផ្សេងនឹងផ្តល់ជាការនិយាយតបដូចគ្នា ហើយការសន្ទនានឹងចាប់ផ្តើម។ បន្ទាប់មកអ្វីៗនឹងកាន់តែងាយស្រួលហើយ។ បើសិនជាអ្នកផ្សេងទៀតគ្រាន់តែញញឹមធម្មតាទេ ហើយមិននិយាយអ្វីសោះនោះ អ្នកក៏មិនត្រូវអន់ចិត្តអំពីទង្វើរបែបនេះដែរ ហើយអ្នកគ្រាន់តែញញឹមធម្មតាៗវិញ និងប្តូរទិសដៅទៅរកមនុស្សម្នាក់ទៀត។
សួរអំពីចំណាប់អារម្មណ៍ផ្ទាល់ខ្លួន
ចូរសួរខ្លួនឯងនូវអ្វីដែលអ្នកនឹងត្រូវការដឹងអំពីមនុស្សម្នាក់ទៀត។ ខណៈពេលដែលអ្នកគួរតែធ្វើបែបនេះ វាក៏គ្មានផ្លូវណាដែលអ្នកត្រូវសួរច្រើនពេកដែរ ប៉ុន្តែ ចូរជ្រើសរើសនូវប្រធានបទទូទៅមួយសម្រាប់សួរបានហើយ។ ចូរសួរពួកគេថាតើ ពួកគេធ្វើការនៅកន្លែងណា ឬចូលចិត្តធ្វើអ្វីនៅពេលទំនេរ។ បើសិនជាអ្នកសម្គាល់ឃើញចិញ្ចៀនរៀបការហើយ ចូរសួរថា ពួកគេមានកូនប៉ុន្មានហើយ។
សួរអំពីបញ្ហានៅថ្ងៃនេះរបស់គេ
មនុស្សភាគច្រើននឹងសរសើរអ្នក នៅពេលអ្នកសួរពួកគេក្នុងសម្លេងមួយដែលរាក់ទាក់។ ដូច្នេះ អ្នកអាចសួរពួកគេ ពីររបៀបដែលពួកគេកំពុងតែធ្វើ ឬថ្ងៃនេះមានអ្វីកើតឡើងខ្លះចំពោះពួកគេ។ ឧទាហរណ៍ អ្នកអាចសួរអ្នកគិតលុយថា តើពួកគេរវល់ខ្លាំងអត់សម្រាប់ថ្ងៃនេះ? លើសពីនេះទៅទៀត អ្នកនឹងយល់ថា នៅពេលអ្នកប្រើវិធីសាស្ត្របែបនេះបង្កើតកិច្ចសន្ទនាដ៏តូចមួយ អ្នកផ្សេងនឹងច្រើនតែញញឹមដាក់វិញ។ នេះដោយសារតែអ្នកបានធ្វើអោយពួកគេយល់ថា អ្នកពិតជាយកចិត្តទុកដាក់យ៉ាងពិតប្រាកដអំពីការងាររបស់ពួកគេ។ នៅពេលមនុស្សមានអារម្មណ៍ល្អបែបនេះក្នុងពេលនិយាយដូច្នេះ វាច្រើនតែផ្តល់នូវការសន្ទនាបន្តទៀតកាន់តែងាយស្រួល។
និយាយអំពីព្រឹត្តិការណ៍ថ្មីៗ
មនុស្សភាគច្រើនចាប់អារម្មណ៍លើព័ត៌មាន ហើយពួកគេចូលចិត្តតាមដាននូវអ្វីដែលកំពុងតែកើតឡើងនៅជុំវិញពិភពលោក។ អ្នកប្រហែលជាអាចនិយាយនូវពាក្យមួយចំនួនទៅកាន់ពួកគេថា “តើអ្នកមានបានអានសារព័ត៌មានអំពីរឿងបាត់យន្តហោះម៉ាឡេស៊ីមួយគ្រឿងនោះដែរទេ?” សំណួរចាប់ផ្តើមដ៏ល្អមួយទៀតគឺថា “តើអ្នកមានបានមើលព័ត៌មានព្រឹកនេះដែរទេ?” សំណួរទាំងពីរនេះសុទ្ធតែជាការចាប់ផ្តើមកិច្ចសន្ទនាដ៏ល្អមួយទាំងអស់៕
ប្រភព៖ Health.com.kh
មើលគួរយល់ដឹងផ្សេងៗទៀត
- វិធីសាស្ត្រណាត់ជួប មនុស្សស្រី
- អត្ថប្រយោជន៍នៃការធ្វើលំហាត់ប្រាណអំឡុងពេលមានផ្ទៃពោះ
- ស្រក់ទឹកភ្នែក ក៏ហួសពេល ពេលអ្នកម្តាយទៅបាត់
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!