វិធីសាស្ត្រ​ណាត់ជួប មនុស្ស​ស្រី​

 
 

​វា​ពិតជា​ពិបាក​ណាស់​ក្នុង​ការស្វែងយល់​អោយ​ច្បាស់​ថា​តើ មនុស្ស​ស្រី​ពិតជា​ចង់បាន​អ្វី​អោយ​ពិតប្រាកដ​នោះ​។ ដូច្នេះហើយ បានជា​មាន​បុរស​ច្រើន​ណាស់​ត្រូវ​តែ​យល់​ដឹង​អំពី​ចិត្តសាស្ត្រ​របស់​មនុស្ស​ស្រី​។

អ្នក​គួរតែ​គិតគូរ​អំពី​វិធីសាស្ត្រ​ដូចខាងក្រោម​នេះ​សិន​ទៅ មុន​ពេល​ទៅ​ជួប​ជាមួយ​មនុស្ស​ស្រី​តែ​ពីរ​នាក់​។​
•​    ​កក់​ភោជនីយដ្ឋាន​មួយ​អោយ​ហើយ​។ អ្នក​ពិតជា​មិន​ចង់​ធ្វើ​ខ្លួន​អោយ​ពិបាក ឬ​វិលមុខ​ដោយសារ​តែ​រក​កន្លែង​ជួប​គ្នា​មិន​បាន​នោះទេ ដូច្នេះ អ្វី​ដែល​ជា​ជម្រើស​ល្អ​នោះ​គឺ កក់​តុ ឬ​ភោជនីយដ្ឋាន​មួយ​អោយ​ហើយ​ទៅ​។ 
•​    ​ស្លៀកពាក់​អោយបាន​សមរម្យ​បន្តិច​សម្រាប់​ការ​ណាត់​ជួប​គ្នា​នៅ​ពេល​រសៀល​។ មិន​ត្រូវ​ស្លៀកពាក់​បែប​ហឺរ​ហារ​ពេក​ទេ​។ ចូរ​ចំណាយពេល​ដើម្បី​ធ្វើ​សក់ និង​ពាក់​ស្បែកជើង​អោយបាន​សមរម្យ ដែល​វា​ត្រូវ​គ្នា​នឹង​សម្លៀក​បំពាក់​របស់​អ្នកផង​។ 
•​    ​មិន​ត្រូវ​ជូន​កាដូ និង​ផ្កា​ឡើយ ព្រោះ​វា​មិនមែន​ជា​រឿង​ដែល​សាក​សម​នឹង​ធ្វើ​នៅ​ថ្ងៃ​ណាត់​ជួប​គ្នា​ដំបូង​ឡើយ​។ កាលណា​អ្នក​ធ្វើ​បែប​នេះ វា​នឹង​ធ្វើអោយ​នាង​ឆ្ងល់​ថា តើ​ការដូរ​បែប​នេះ​ជូន​ក្នុង​ន័យ​អ្វី​ជា​មិន​ខាន​ទេ​។ 
•​    ​វិធីសាស្ត្រ​ដ៏​ល្អ​បំផុត សម្រាប់​ការ​ណាត់​ជួប​គ្នា​ដំបូង​នោះ​គឺ ការ​សរសើរ​ចំពោះ​ភាពស្រស់ស្អាត​របស់​នាង​តែម្តង​។ មនុស្ស​ស្រី​តែងតែ​ចំនាយ​ពេលវេលា​ដ៏​ច្រើន​គួរសម​ដែរ ដើម្បី​ការ​ស្លៀកពាក់ ហើយ​ការនិយាយ​សរសើរ​នាង​បែបនេះ វា​នឹង​ជួយ​បង្កើន​ការទុកចិត្ត​របស់​អ្នក​ចំពោះ​ការ​យល់​ឃើញ​បែប​នេះ​ថែម​ទៀត​។ ប៉ុន្តែ ចូរ​ចាំ​ថា មិន​ត្រូវ​ធ្វើ​រឿងនេះ​អោយ​ជ្រុល​ពេក​ទេ​។ 
•​    ​ដាក់​ទូរស័ព្ទ​អោយ​ឆ្ងាយ​ពី​តុ និង​កុំ​ខ្វល់​អំពី​វា​ទៀត​អី​។ 
•​    ​ប្រើ​ខ្សែ​ភ្នែក​សម្លឹងមុខ​នាង​អោយចំ និង​ផ្តល់​ការយកចិត្តទុកដាក់រ​បស់​អ្នក​ទៅ​អោយ​នាង​តាម​ដែល​នាង​ត្រូវការ​ទៅ​។ ចូរ​ធ្វើខ្លួន​ជា​អ្នក​ស្តាប់​ដ៏​ល្អ​ម្នាក់​ចំពោះ​នាង និង​និយាយ​រក​នាង​ផង​។ 
•​    ​មនុស្ស​ស្រី​មិន​ចូល​ចិត្ត​នូវ​ការសន្ទនា​ដែល​មិន​រស់​រវើក​ឡើយ​។ ដូច្នេះ អ្នក​គួរតែ​ធ្វើខ្លួន​ជា​មនុស្ស​ចូលចិត្ត​ឆ្លើយតប​នឹង​នាង​។ ចូរ​សួរ​នាង​ពី​នេះ​ពី​នោះ ឬអ្វី​ដែល​នាង​ចូល​ចិត្ត​ទៅ​។ ចូរ​ចែករំលែក​នូវ​បទពិសោធន៍​ទាំងអស់​ដែល​អ្នកមាន ឬ​ធ្វើ​អ្វី​ផ្សេងៗ ដើម្បី​អោយ​នាង​និយាយ​រក​អ្នក​។ 
•​    ​មិន​ត្រូវ​ផឹក​អោយ​ខ្លួន​ស្រវឹង នៅពេល​ណាត់​ជួប​គ្នា​ជា​លើក​ដំបូង​ឡើយ​។ ដើម្បី​ជៀសវាង​រឿង​នេះ​បាន អ្នក​គួរតែ​ញ៉ាំ​ស្រា ឬ​ស្រា​ក្រឡុក​តែមួយ​កែវ​ទៅបាន​ហើយ​៕

ប្រភពភ៖ Health.com.kh


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម