សារៈប្រយោជន៍នៃ ទឹកឃ្មុំ
1
ខណៈពេលដែលទឹកឃ្មុំត្រូវបានគេប្រើប្រាស់សម្រាប់ជាគុណប្រយោជន៍ជាច្រើនមែននោះ ជាតិផ្អែមរបស់វាក៏អាចបង្កើនសម្រស់ និងធ្វើអោយរបួសក្នុងខ្លួនឆាប់ជាវិញផងដែរ។
ទឹកឃ្មុំសម្បូរទៅដោយជាតិរ៉ែជាច្រើនដូចជា ជាតិដែក កាល់ស្យូម ផូស្វាត សូដ្យូមក្លរ៉ាយ ប៉ូតាស្យូម និងម៉ាញ៉េស្យូម ហើយវាក៏អាចជួយធ្វើអោយស្បែកទន់ និងប៉ះប៉ូវដល់ការខូចខាតសក់ផងដែរ។ ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍មួយចំនួនទៀតរបស់ទឹកឃ្មុំ ចំពោះសម្រស់របស់មនុស្សយើង។
ជំនួយដល់អាការៈស្បែកស្ងួត
ទឹកឃ្មុំ គឺជាផលិតផលផ្តល់សំណើមដ៏អស្ចារ្យមួយប្រភេទ ហើយក៏ដើរតួនាទីជាម៉ាសចំពោះបញ្ហាស្បែកស្ងួតផងដែរ។ ចូរប្រើវា ដើម្បីបន្ទន់ស្បែកនៅតំបន់ជង្គង់ និងកែងដៃទៅ ហើយអ្នកក៏អាចផ្តល់ភាពអស្ចារ្យនេះដល់បបូរមាត់បានផងដែរ។ អ្នកគ្រាន់តែយកវាទៅត្រដុសនៅកន្លែងណាដែលអ្នកចង់អោយទន់ ហើយទុកវាចោល ៣០ នាទី ចាំលាងជម្រះ។
បង្កើនថាមពល
ចូរបំភ្លេចការទទួលទានកាហ្វេ និងភេសជ្ជៈប៉ូវកម្លាំងទៀតទៅ។ វាគួរតែដល់ពេលដែលអ្នកនិយាយថាលាហើយ ចំពោះភេសជ្ជៈណាដែលមានជាតិស្ករខ្ពស់។ ប៉ុន្តែ ដើម្បីបង្កើនថាមពលតាមបែបធម្មជាតិ ចូរប្រើទឹកឃ្មុំជំនួសជាតិស្ករ និងផ្អែមក្នុងតែ និងអាហារដែលអ្នកចំអិនវិញទៅ។ ពេលនោះ អ្នកនឹងសម្គាល់ឃើញនូវភាពខុសគ្នានៃកម្រិតថាមពលដែលអ្នកទទួលបានជាមិនខាន។
ជួយដល់បញ្ហាសក់ខូច
ទឹកឃ្មុំក៏អាចផ្តល់សំណើមដល់សក់ និងលាងសម្អាតស្បែកក្បាល ដើម្បីអោយសរសៃសក់ទន់រលោង និងមានជាតិប្រេងតាមបែបធម្មជាតិដែរ។ បន្ទាប់មក ចូរបន្ថែមទឹកសាប៊ូកក់សក់មួយស្លាបព្រាកាហ្វេពេញ ដើម្បីកក់សក់ ឬលាយបន្ថែមជាមួយនឹងប្រេងអូលីវទៀតក៏បានដែរ។ បន្ទាប់មក ចូរទុកវាចោល ២០ នាទី ចាំលាងជម្រះ។
ធ្វើអោយអារម្មណ៍ធូរស្រាល
នៅពេលដែលអ្នកត្រូវការងូតទឹកក្រោយពីបំពេញការងារពេញមួយថ្ងៃហើយនោះ ចូរបន្ថែមនូវការព្យាបាលលើរាងកាយអ្នក តាមរយៈការប្រើទឹកឃ្មុំពីរបីដំណក់ទៅ។ ទឹកឃ្មុំ នឹងជួយសម្រួលដល់សាច់ដុំដែលកំពុងតែតឹង និងផ្តល់សំណើមដល់ស្បែក។
យប់មិញ តើអ្នកមានដាក់ជ្រុលដែរទេ? បើអញ្ជឹងមែន ទឹកឃ្មុំអាចជួយដល់អ្នកបាន។ គ្រាន់តែទឹកឃ្មុំពីរបីដំណក់ គឺគ្រប់គ្រាន់នឹងជួយបង្កើនល្បឿនការរំលាយជាតិស្រាក្នុងរាងកាយណាស់ទៅហើយ៕
ប្រភព៖ health.com.kh
មើលគួរយល់ដឹងផ្សេងៗទៀត
- របៀបបង្កើតកិច្ចសន្ទនាខ្លី តែល្អ
- ណាត់ជួបគ្នាដំបូង មិនត្រូវសួរសំណួរអ្វីខ្លះ?
- មូលហេតុចិត្ដទន់ជ្រាយ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!