អាហារ សម្រាប់​អ្នក​មាន​បញ្ហា “​បាក់​ទឹកចិត្ត​”

 
 

 12

​នេះ​មិនមែន​មានន័យថា វា​អាច​ព្យាបាល​រោគ​បាក់​ទឹកចិត្ត​អោយ​ជា​ដាច់​នោះទេ​។ នៅពេល​មនុស្ស​យើង​បាក់​ទឹកចិត្ត ពួកគេ​ច្រើន​តែ​ចង់​ញ៉ាំ​អាហារ​ដែល​ផ្តល់​នូវ​ផា​សុខភាព​ដូចជា ស្ករ​គ្រាប់ នំ​ស្រួយ ការ៉េម និង​សូកូឡា​។ អ្នកឯកទេស​ខាង​អាហារូបត្ថម្ភ​បាន​និយាយថា “​នេះ​គឺ​មិន​ត្រឹមត្រូវ​ទេ ព្រោះ​ការ​ញ៉ាំ​អាហារ​ទាំងអស់នេះ អាច​ធ្វើអោយ​រោគសញ្ញា​កាន់តែ​ធ្ងន់ធ្ងរ​ទៅវិញ​ទេ​”​។ ប៉ុន្តែ យើង​នៅតែ​មាន​អាហារ​មួយ​ចំនួន ដែល​អាច​ជួយ​អោយ​អ្នក​មាន​អារម្មណ៍ល្អ​ចំពោះ​សុខភាព​អ្នក​ដូចជា ៖

​ស៊ុត​ចៀន​
​ផ្នែក​ពណ៌​លឿង​របស់​ស៊ុត​សម្បូរ​ទៅ​ដោយ​វីតាមីន B និង​ជា​ប្រភព​ដ៏​ល្អ​នៃ​ជាតិ​ប្រូតេអ៊ីន​។ វីតាមីន B ជួយ​អោយ​ខួរក្បាល​បំពេញ​មុខងារ​កាន់តែ​ល្អ​។ ត្រី សាច់​បក្សី គ្រាប់​ធញ្ញជាតិ និង​សាច់គោ​ក៏​ជា​ជម្រើស​ដ៏​ល្អ​ដូច​គ្នា​ដែរ​។​

​គ្រាប់​ផ្លែឈើ​
​អាហារ​ទាំងនេះ​ជា​ប្រភព​ដ៏​អស្ចារ្យ​មួយ​នៃ​ជាតិ​ម៉ាញ៉េ​ស្យូម សម្រាប់​ជួយ​អោយ​រាងកាយ​ផលិត​សារធាតុ Serotonin ដើម្បី​ជួយ​អោយ​មនុស្ស​មាន​អារម្មណ៍​ល្អ​។ ចូរ​ទំពារ​គ្រាប់​ល្ពៅ គ្រាប់​ផ្កាឈូករ័ត្ន គ្រាប់​ផ្លែ​អាល់​ម៉ុង និង​សណ្តែកដី ដើម្បី​ទទួលបាន​ប្រយោជន៍​របស់​វា​។

​ត្រី​ទឹក​ត្រជាក់​
​ត្រី​ប្រភេទ​នេះ​ជា​ប្រភព​ដ៏​អស្ចារ្យ​មួយ​នៃ​អូ​មេហ្គា​បី ដែល​ផ្ទុក​ទៅ​ដោយ​អាស៊ីត​ខ្លាញ់ DHA សម្រាប់​ជំនួយ​ដល់​ខួរក្បាល​។ ត្រី​ដ៏​ល្អ​ទាំង​នេះ​មានដូចជា ត្រី​សាល​ម៉ុង ត្រីធូ​ណា និង​ត្រី​សា​ឌី​ន​ជាដើម​។

​គ្រាប់​ធញ្ញជាតិ​
​អាហារ​ប្រភេទ​នេះ គឺជា​ប្រភេទ​កាបូ​អ៊ី​ដ្រាត​កំ​ផ្លេច ដែល​វា​ត្រូវការ​ពេលវេលា​យូរ​ក្នុង​ការរំលាយ ដើម្បី​ជួយ​អោយ​ជាតិ​ស្ករ​ក្នុង​ឈាម និង​អារម្មណ៍​មនុស្ស​មាន​លំនឹង​។ អាហារ​នេះ​ពោរពេញ​ទៅដោយ​ជាតិ​សរសៃ​ដែល​ជួយ​អោយ​អ្នក​ឆ្អែត​បានយូរ​។

​តែ​បៃតង​
​តែ​បៃតង គឺជា​ភេសជ្ជៈ មិនមែន​អាហារ​ទេ​។ អ្វី​ដែល​ល្អ​ចំពោះ​ភេសជ្ជៈ​មួយ​នេះ គឺ​វា​សម្បូរ​ទៅ​ដោយ​អាស៊ីតអាមីណេ L-theanine ដែល​អាច​ជួយ​ពង្រឹង​ដល់​ការ​ផ្តោតអារម្មណ៍​។

​ការយល់ដឹង​នូវ​អ្វី​ដែល​ត្រូវ​ញ៉ាំ​សម្រាប់​រាងកាយ អាចមាន​ឥទ្ធិពល​រយៈពេល​យូរ​បាន ហើយ​វា​ពិតជា​អាច​ជួយ​ដោះស្រាយ​នូវ​អារម្មណ៍​ដែល​អស់​សង្ឈឹម និង​មាន​ថាមពល​សម្រាប់​ប្រឆាំងនឹង​ជំងឺ​ដែល​កំពុងតែ​បៀតបៀន​មកលើ​អ្នក​បាន​៕

ប្រភព៖ health.com.kh
 


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម