អាហារចាំបាច់ សម្រាប់ទារក និងកុមារតូចៗ
1
ទារក និងកុមារតូចៗមិនអាចបរិភោគអាហារបានច្រើននោះទេ ដោយសារតែពោះរបស់ពួកគេនៅតូចនៅឡើយ។ នោះហើយគឺជាមូលហេតុដែលមាតាបីតាត្រូវយកចិត្តទុកដាក់ក្នុងការចិញ្ចឹមពួកគេ តាមរយៈអាហារដែលពោរពេញដោយសារធាតុចិញ្ចឹម។
អាហារធម្មជាតិដែលមានសារធាតុចិញ្ចឹម និងសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ គឺជាអាហារដែលចាំបាច់សម្រាប់ពួកគេ។ អាហារទាំងនេះមានភាពងាយស្រួលក្នុងការរំលាយ និងអាចអោយរាងកាយ និងសតិស្មារតីមានសុខភាពល្អ ហើយធ្វើការបានដ៏អស្ចារ្យ។
ខាងក្រោមនេះ គឺជាអាហារដែលមានសារៈសំខាន់សម្រាប់ការលូតលាស់នៃរាងកាយទារក និងកុមារតូចៗ ៖
• ប័រ គឺជាអាហារទីមួយដ៏ល្អបំផុតសម្រាប់កូនអ្នក។ ប័រ ពោរពេញដោយសារធាតុចិញ្ចឹមដែលរួមទាំងអូមេហ្គាបីផងដែរ។ ជាធម្មតា អ្នកអាចពុះផ្លែប័រ ហើយកោសបញ្ចុកកូនរបស់អ្នក។ ប្រសិនបើអ្នកចង់អោយវាងាយស្រួលលេប សូមបន្ថែមទឹកដោះតិចតួច។
• សណ្តែក មានជីវជាតិដ៏អស្ចារ្យ។ វាសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលមានបរិមាណ ១០ ដងច្រើនជាងសារធាតុប្រឆាំងអុកស៊ីតកម្មដែលមាននៅក្នុងផ្លែក្រូច។ វាមានជាតិសរសៃខ្ពស់ ដែលការពារកូនរបស់អ្នកពីការទល់លាមក។
• ដូង មានផ្ទុកអាស៊ីតខ្លាញ់ ដែលមានសារប្រយោជន៏ដ៏សំខាន់ដល់សុខភាព និងមានលក្ខណៈស្រដៀងគ្នាទៅនឹងទឹកដោះរបស់មនុស្ស។ វាជួយបង្កើនប្រព័ន្ធភាពស៊ាំ ធ្វើអោយប្រសើរឡើងនូវការរំលាយអាហារ និងតុល្យភាពជាតិស្ករក្នុងឈាម៕
ប្រភព៖ health.com.kh
មើលគួរយល់ដឹងផ្សេងៗទៀត
-
ខ្ញុំមិនចង់មានស្នេហា ព្រោះខ្លាច …?
-
អាថ៌កំបាំងនៃសុភមង្គលក្នុងជីវិតអាពាហ៍ពិពាហ៍ គឺដោយសារ ស្វាមីដែលមានភាពវៃឆ្លាត ខាងផ្នែកអារម្មណ៍ (EQ)
-
អត្ថប្រយោជន៍នៃ ផ្លែប៉ោម
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!