​អ្នកជំងឺ​ទឹកនោមផ្អែម ប្រឈម​មុខ​ខ្ពស់​នឹង “​ការ​ខូច​បេះដូង​”

 
 

 1

​អ្នកស្រាវជ្រាវ​បាន​រកឃើញថា “​អ្នក​ដែល​មាន​ជំងឺ​ទឹកនោម​ផ្អែម អាច​មាន​ការកើនឡើង​ហានិភ័យ​នៃ​ជំងឺខ្សោយបេះដូង​ដល់​ទៅ ៦ ដង ទោះបីជា​កម្រិត​កូឡេស​ស្តេ​រ៉ូ​លរបស់​ពួកគេ​ទាប ហើយ​ពួកគេ​មាន​សុខភាព​ល្អ​យ៉ាងណាក៏ដោយ​”​។​

​លទ្ធផល​នៃ​ការស្រាវជ្រាវ​បាន​បង្ហាញថា អ្នក​ដែល​មាន​ជំងឺ​ទឹកនោម​ផ្អែម និង​ឈាន​ចូល​ជំងឺ​ទឹកនោម​ផ្អែម អាច​កំពុងតែ​ទទួលរង​នូវ​រឿង​ដែល​មិន​ទាន់​រកឃើញ ប៉ុន្តែ គ្រោះថ្នាក់ គឺ​ការខូចខាត​សាច់ដុំ​បេះដូង​។​

​វេជ្ជបណ្ឌិត អេ​លីហ្សា​ប៊េ​ត សេ​លវិន (Elizabeth Selvin) បាន​និយាយថា ការខូចខាត​បេះដូង​នេះ កំពុងតែ​កើតមាន​ឡើង ទោះបីជា​មិន​មើល​លើ​ឥទ្ធិពល​នៃ​កម្រិត​កូឡេស​ស្តេ​រ៉ូ​លរបស់​អ្នក​ជំងឺទឹក​នោម​ផ្អែម​ក៏ដោយ​។​

​វេជ្ជបណ្ឌិត Selvin បាន​និយាយថា ទោះបីជា​យើង​ព្យាបាល​អ្នកជំងឺ​ទឹកនោមផ្អែម​ជាមួយនឹង​ថ្នាំ Statin យ៉ាងណា យើង​មិន​អាច​បន្ថយ​ហានិភ័យ​នៃ​ការកើនឡើង​ទាំងស្រុង​នៃ​ការស្លាប់ និង​ជំងឺខ្សោយបេះដូង​នោះបានទេ​។ នេះ​តម្រូវ​អោយមាន​ការការពា​រ​ជំងឺ​ទឹកនោម​ផ្អែម ក៏​ដូចជា​ការការពារ​ការឈាន​ចូល​ជំងឺ​ទឹកនោម​ផ្អែម​ផងដែរ​។​

​ការស្រាវជ្រាវ​ពឹងផ្អែក​លើ​តេស្ត​មួយ​ដើម្បី​កំណត់​ពី​កម្រិត​នៃ Troponin ដែល​ជា​ប្រូតេអ៊ីន​មួយ​ត្រូវ​បាន​បញ្ចេញ​ពី​ឈាម​នៅពេល​កោសិកា​បេះ​ដូង​បាន​ស្លាប់​។​
​វេជ្ជបណ្ឌិត Selvin បាន​និយាយថា គ្រូពេទ្យ​នៅ​ផ្នែក​សង្គ្រោះបន្ទាន់​បាន​មើល​ពី​កម្រិត Troponin ដើម្បី​ជួយ​កំណត់​ថា​តើ អ្នកជំងឺ​កំពុង​តែ​ទទួលរង​នូវ​ការ​គាំងបេះដូង​ឬ​យ៉ាងណា​។ អំឡុងពេល​នៃ​ការ​គាំងបេះដូង កោសិកា​បេះដូង​បញ្ចេញ​បរិមាណ Troponin ជាច្រើន​នៅក្នុង​ចរន្ត​ឈាម​។​

​តេស្ត​នេះ គឺ​ងាយ​ដឹង ហើយ​អាច​រកឃើញ​ពី​ការខូចខាត​កោសិកា​សាច់ដុំ​បេះដូង​រ៉ាំរ៉ៃ ចំពោះ​អ្នក​ដែល​មិន​បង្ហាញ​ពី​រោគសញ្ញា​នៃ​ជំងឺ​បេះដូង ឬ​ជំងឺ​អ្វី​ទាំងអស់​នោះ​។​

​វេជ្ជបណ្ឌិត Selvin បាន​និយាយថា តេស្ត Troponin មិនទាន់​ត្រូវបាន​អនុម័ត​អោយប្រើ​ដោយ​រដ្ឋបាល​ចំណីអាហារ និង​ឱសថ​អាមេរិក (U.S. Food and Drug Administration) នៅឡើយ​ទេ ប៉ុន្តែ វា​អាច​មាន​ប្រយោជន៍​ចំពោះ​គ្រូពេទ្យ ដើម្បី​កំណត់​លើ​អ្នកជំងឺ​ដែល​កំពុង​តែ​ទទួល​រង​នឹង​បញ្ហា​រ៉ាំរ៉ៃ ប៉ុន្តែ មិន​រក​ឃើញ​ពី​ការខូចខាត​កោសិកា​សាច់ដុំ​បេះដូង​នោះ​។​

​គាត់​បាន​និយាយថា ការស្រាវជ្រាវ​របស់​យើង​បានបង្ហាញ​ថា តេស្ត​នេះ អាច​មាន​ប្រយោជន៍​ដើម្បី​កំណត់​អ្នក​ដែល​មាន​ការខូចខាត​បេះដូង​ថ្មីៗ​។ គាត់​ក៏​បាន​បន្ថែមថា វា​ក៏​អាច​ដើរ​ស្របគ្នា​ជាមួយ​នឹង​តេស្ត​កូឡេស​ស្តេ​រ៉ូល ដូចជា​ការតាមដាន​សម្រាប់​ហានិភ័យ​នៃ​ជំងឺ​បេះដូង​នោះ​។​

​អ្នកស្រាវជ្រាវ​បាន​មើល​លើ​បរិមាណ​នៃ Troponin លើ​មនុស្ស​ជាង ៩.៣០០ នាក់​។ មិន​មាន​អ្នកចូលរួម​ណា​មាន​រោគសញ្ញា​នៃ​បញ្ហា​បេះដូង​នោះ​ទេ​។​
​ប្រហែល​ពាក់កណ្តាល​នៃ​អ្នកចូលរួម​បាន​បង្ហាញ​ពី​បរិមាណ​នៃ Troponin នៅក្នុង​ចរន្តឈាម ដែល​ជា​ការចង្អុលបង្ហាញ​មួយ​ថា សាច់ដុំ​បេះដូង​របស់​ពួកគេ​កំពុងតែ​ទទួលរង​នូវ​ការខូចខាត ដែល​មិន​ទាន់​ត្រូវបាន​ដឹង ឬ​ឃើញ​។​

​អ្នកស្រាវជ្រាវ​បាន​រកឃើញថា អ្នក​ដែល​មាន​ជំងឺ​ទឹកនោម​ផ្អែម ហាក់ដូចជា​មាន​ឱកាស​ទ្វេ​ដង​ក្នុង​ការកើនឡើង​បរិមាណ Troponin នៅក្នុង​ចរន្តឈាម​ជាង​អ្នក​ដែល​មិន​មាន​ជំងឺ​ទឹកនោម​ផ្អែម​។ អ្នក​ដែល​ឈាន​ចូល​ជំងឺ​ទឹកនោម​ផ្អែម ហាក់ដូចជា​មាន​អត្រា ១/៣ ក្នុង​ការកើនឡើង​កម្រិត Troponin នេះ​នៅក្នុង​ឈាម​។​

​អ្នកស្រាវជ្រាវ​បាន​ធ្វើ​សេចក្តីរាយការណ៍​ថា អ្នកជំងឺ​ទឹកនោមផ្អែម​ដែល​មាន​កម្រិត Troponin ខ្ពស់​នៅក្នុង​ចរន្ត​ឈាម គឺមាន ៦ ដង ហាក់ដូចជា​វិវត្ត​ទៅ​ជា​ជំងឺខ្សោយបេះដូង និង​ជិត ៤ ដង ហាក់ដូចជា​វិវត្ត​ទៅ​ជា​ជំងឺ​បេះដូង បើ​ធៀប​ទៅ​នឹង​អ្នក​ដែល​មិន​មាន​ជំងឺ​ទឹកនោម​ផ្អែម ឬ​មិន​មាន​ការកើនឡើង Troponin នោះ​។​

​ការស្រាវជ្រាវ​ត្រូវ​បាន​ចេញផ្សាយ​នៅក្នុង​កាសែត Circulation​។​

​វេជ្ជបណ្ឌិត រ៉ូ​ប៊ឺត អេ​គេល (Robert Eckel) ជា​សាស្ត្រាចារ្យ​ដែល​មកពី​សាកលវិទ្យាល័យ Colorado Anschutz Medical Campus បាន​និយាយថា បញ្ហា​ដែល​មនុស្ស​មួយចំនួន​ឈានចូល​ជំងឺ​ទឹកនោម​ផ្អែម​លេចឡើង​ពី​ការទទួល​រង​នឹង​ការខូចខាត​បេះដូង​ដែល​រក​មិនឃើញ​នោះ គួរតែ​ត្រូវបាន​ពិនិត្យ​ដោយ​គ្រូពេទ្យ​ឯកទេស​ជំងឺ​បេះដូង​។​

​នេះ​អាច​ជា​ការបង្ហាញ​ថា មុន​នឹង​មនុស្ស​មាន​ជំងឺ​ទឹកនោម​ផ្អែម ភាព​ដែល​អាច​កើត​មាន​ការខូចខាត​ដែល​ប៉ះពាល់​ដល់​បេះដូង​នោះ អាច​មាន​រួចទៅហើយ ហើយ​មនុស្ស​ទាំងនោះ​គួរតែ​ត្រូវបាន​ព្យាបាល​អោយបាន​ម៉ត់ចត់​៕
ប្រភព៖ health.com.kh

 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម