គន្លឹះ​ក្នុងពេល​ផាត់​មុខ នៅ​ថ្ងៃ​រៀបការ​

 
 

 5

​ថ្ងៃ​រៀបការ គឺជា​ពេលវេលា​ដ៏​ធំ​មួយ​ក្នុង​ឆាកជីវិត​របស់​មនុស្ស​ម្នាក់ៗ ហើយ​វា​ក៏​ប្រហែល​ជា​ធំ​បំផុត​សម្រាប់​ជីវិត​អ្នក​ដែរ​ហើយ ដូច្នេះ អ្នក​ត្រូវ​តែ​ធ្វើយ៉ាងណា​តុបតែង​ខ្លួន ជាពិសេស​ការ​ផាត់មុខ​អោយបាន​ត្រឹមត្រូវ​ផងដែរ​។

គ្រួសារ​របស់​អ្នក គ្រួសារ​របស់គាត់ និង​មិត្តភក្តិ​ទាំងអស់​របស់​អ្នក​នឹង​ចូលរួម​ក្នុង​ពិធី​របស់​អ្នក ព្រមទាំង​ចង់​មើលឃើញ​ពី​ភាពស្រស់ស្អាត​របស់​អ្នក​ខ្លាំងណាស់​។ ដូច្នេះ ដើម្បី​អោយ​ច្បាស់​ថា ការ​ផាត់មុខ​តុបតែង​ខ្លួន​របស់​អ្នក​មិន​ធ្វើអោយ​អាប់អោន​កិត្តិយស​អ្នកនោះ ចូរ​ពិនិត្យ និង​ធ្វើ​តាម​វិធីសាស្ត្រ​ដូចខាងក្រោម​នេះ​ទៅ​។

​ការ​ផ្តល់​សំណើម​
​មុន​ពេល​អ្នក​ផាត់មុខ ឬ​ធ្វើ​ខ្លួន​គ្រប់​ប្រភេទ ចូរ​ធ្វើយ៉ាងណា​លាង​សម្អាត និង​ផ្តល់​សំណើម​ដល់​ស្បែក​ផង​។ ចូរ​ធ្វើ​ការថែរក្សា​ស្បែក​ជាមួយនឹង​ផលិតផល​ផ្តល់​សំណើម តែ​មិនមែន​ធ្វើអោយ​ស្បែក​ទៅ​ជា​មាន​ជាតិ​ប្រេង ផាត់មុខ​មិនបាន​ត្រឹមត្រូវ ឬ​ទុកអោយ​វា​ជាប់​លើ​ស្បែក​អោយ​បាន​យូរ​ឡើយ​។

​ថ្នាំ​លាបមុខ មុន​ផាត់ម្សៅ​
​ភ្លើង​របស់​ម៉ាស៊ីន​ថត​នឹង​អាច​បង្ហាញ​អោយឃើញ​នូវ​ភាព​មិន​ស្អាត​នៅលើ​ស្បែក​របស់​អ្នក​បាន ប៉ុន្តែ បើសិន​ជា​អ្នក​បាន​ប្រើ​ផលិតផល​ថ្នាំ​លាបមុខ មុន​ផាត់ម្សៅ​វិញ​នោះ វា​មិន​ត្រឹមតែ​ធ្វើអោយ​ការ​ផាត់មុខ​របស់​អ្នក​នៅ​ល្អ​តែ តែ​វា​ក៏​ជួយ​គ្រប​កុំអោយ​រន្ធ​ញើស​រីក​ធំ និង​មាន​ស្នាម​ជ្រីវជ្រួញ​ដែរ​៕
ប្រភព៖ health.com.kh

 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម