វិធី​ថែរក្សា​សុខភាព​ភ្នែក​សម្រាប់​អ្នក​ប្រើ​កុំព្យូទ័រ​

 
 


ការសិក្សា​ស្រាវជ្រាវ បានបង្ហាញ​ថា ភ្នែក​អាច​នឹង​ស្រវាំង​ដោយសារតែ ការចំណាយ​ពេល​ច្រើន​ខ្លាំង ក្នុងការ​អង្គុយ​នៅ​ពីមុខ​កញ្ចក់​អេក្រង់​កុំព្យូទ័រ និង ទូរទស្សន៍​យូរ ។​ស្ថិតនៅ​ក្នុង​ស្ថានភាព​បែ​ប​នេះ ការថែរក្សា​ភ្នែក គឺ​ពិតជា​ចាំបាច់​បំផុត ហើយ​វា​នឹង អាចធ្វើ ទៅ​បាន​យ៉ាង​ងាយ ដោយ​អ្នក​គ្រាន់តែ ធ្វើការ​ផ្លាស់ប្តូរ​នូវ​ទម្លាប់​តូចតាច មួយចំនួន និង ធ្វើតាម​នូវ វិធី ថែរក្សា​ភ្នែក​ដ៏​មាន​ប្រសិទ្ធភាព​មួយចំនួន ខាងក្រោម​នេះ ៖

 ១. ស្ថានភាព​ទីតាំង​នៃ កញ្ចក់​អេក្រង់​កុំ​ព្យូ​រទ័រ សម្រាប់​ការថែរក្សា​ភ្នែក​របស់​អ្នក​

​ចំងាយ​នៃ ប្រវែង​ដៃ រវាង​ភ្នែក និង កញ្ចក់​អេក្រង់ គួរតែ​ត្រូវ​បានរ​ក្សាគ​ន្លាត​អោយបាន​ល្អ ដើម្បី​រក្សា នូវ កម្រិត​នៃ​ការមើលឃើញ​របស់​អ្នក អោយបាន​ច្បាស់​ល្អ និង មិន​ជះឥទ្ធិពល​អាក្រក់​ដល់​សុខភាព​ភ្នែក ទាំង​គូ​របស់​អ្នក​។ កញ្ចក់​កុំព្យូទ័រ​នោះ គួរ​ស្ថិតក្នុង​ចម្ងាយ ២០​ដឺ​ក្រេ នៅ​ខាងក្រោម​នៃ កម្រិត​របស់​ភ្នែក ហើយ ការដាក់ អេក្រង់ និង ប្រដាប់​វាយ​អក្សរ ( keyboard) អោយបាន​ត្រឹមត្រូវ ក៏​មាន​អត្ថប្រយោជន៍​ចំពោះ សុខភាព​ភ្នែក​ផងដែរ​។​

 

២. កំណត់​ពី​ពន្លឺ​នៅក្នុង​បន្ទប់​

​ពន្លឺ​នៅក្នុង​បន្ទប់​គួរតែ មាន​កម្រិត​ភ្លឺ​ល្មម និង​មិន​បាញ់​ចំ ប្រសិនបើ​អ្នក​ចង់​អនុវត្តតាម គន្លឹះ​ក្នុង​ការថែរក្សា ភ្នែក​។ ចំណាំង​ផ្លាត គួរតែ សម្គាល់​បាន​ពី​ចម្ងាយ ពី​កញ្ចក់​អេក្រង់​របស់​អ្នក និង ភាព​ភ្លឺ​ចាំង​, ពណ៌ និង ពន្លឺ​កុង គួរតែ​អាច​សម្រប​បាន​យ៉ាង​ល្អ​។​

 
៣. ស្វែងរក​កញ្ចក់​វ៉ែនតា​ដ៏​ល្អ​សម្រាប់​ការពារ​ភ្នែក​

​ផ្នែក​ដ៏​សំខាន់ មួយ​ផ្សេង​ទៀត នៃ​ការថែរក្សា​សុខភាព​ភ្នែក​របស់​អ្នក នោះ​គឺ អ្នក​ត្រូវ​ចេះ ជ្រើសរើស ពាក់ ប្រភេទ​កញ្ចក់​វ៉ែនតា អោយបាន​ត្រឹមត្រូវ ប្រសិនបើ​អ្នក​មាន​បញ្ហា ជាមួយនឹង​ការមើលឃើញ​។ ការ ស្វែងរក កញ្ចក់​កែវ​ដាក់​ភ្នែក ( contact lenses) អោយបាន​ត្រឹមត្រូវ គឺ​រឿង​ដ៏​ពិបាក​មួយ​។ អ្នក​ត្រូវ ធ្វើការ ស្រាវជ្រាវ អោយបាន​ត្រឹមត្រូវ និង ជ្រើសរើស​កញ្ចក់​ដែល​សាក​សម​បំផុត សម្រាប់​ការថែទាំ​ដ៏​ល្អ ចំពោះ​កែវភ្នែក​ដ៏​ស្រស់ស្អាត របស់​អ្នក​ទាំង​គូរ​នេះ ។​

 
៤. ត្រូវ​ទុក​ពេលវេលា​អោយ​ភ្នែក​បាន​សម្រាក​

​ការផ្តល់​ពេលវេលា គ្រប់គ្រាន់​អោយ​ភ្នែក​របស់​អ្នក​បាន​សម្រាក គឺជា​ផ្នែក​ដ៏​សំខាន់​មួយ ចំពោះ​ការថែរក្សា ភ្នែក​។ អ្វី​ដែល​អ្នក​មិន​ត្រូវ​ធ្វើ​នោះ​គឺ អ្នក​មិន​ត្រូវ ប្រើ​ដៃ​របស់​អ្នក មក​ជូត ឬ ញី​ភ្នែក រហូតដល់​អ្នក​មាន អារម្មណ៍​ថា ក្តៅក្រហាយ​នោះ​ទេ​។ ផ្ទុយ​មកវិញ អ្នក​ត្រូវ​យក បាតដៃ​ស្អាត ដាក់​នៅ​លើ​ពី​ភ្នែក នោះ​កម្តៅ ភាយៗ និង ធ្វើអោយ​ភ្នែក​របស់​អ្នក បាន​សម្រាក​។ ការធ្វើ​បែប​នេះ ឡើង​វិញ​អោយ​បាន​ទៀងទាត់ គឺ​នឹង មិន​ត្រឹម​ជួយ អោយ​កែវភ្នែក ដែល​ហត់នឿយ​របស់​អ្នក បាន​សម្រាក​នោះទេ ប៉ុន្តែ​វា ក៏​អាច​ជួយ​បន្ថយ ឥទ្ធិពល នៃ​ពន្លឺ​ដែល​ជះ​ចេញពី​កញ្ចក់​អេក្រង់​ចំពោះ កែវភ្នែក​អ្នក​ដែរ ។​

 
៥. ធ្វើការ​ព្រិច​ភ្នែក ដើម្បី​សុខភាព​របស់​ភ្នែក​

​សម្រាប់​មនុស្ស​ម្នាក់ ដែល​ស្ថិត ក្នុងស្ថានភាព​ធម្មតា​មួយ តែង​ធ្វើការ​ព្រិច​ភ្នែក ប្រហែលជា ១២​ដង ក្នុង​រយៈពេល ១​នាទី ជា​មធ្យម ប៉ុន្តែ នៅពេល​ដែល​អ្នក ត្រូវ​ធ្វើ​ការងារ ជាមួយនឹង​កុំ​ព្យូ​រទ័រ នោះ​អ្នក នឹង ធ្វើការ​ព្រិច​ភ្នែក បានត្រឹមតែ ៥​ដង​ប៉ុណ្ណោះ ។ បញ្ហា​នេះ​នឹង​អាច បង្ក​បញ្ហា​ដែល​អាច នឹង​ធ្វើអោយ កែវភ្នែក ប្រែជា​ស្ងួត​។ ការ​បន្តក់ថ្នាំ​ភ្នែក ដើម្បី​ផ្តល់​សំណើម គឺជា​វិធី​មាន​ប្រសិទ្ធភាព​មួយ ក្នុងការ កាត់បន្ថយ ភាព​ស្ងួត​នៃ​កែវភ្នែក ។​

 
៦. ធ្វើការ​បាចទឹក​នៅលើ​ពីមុខ និង កែវភ្នែក​របស់​អ្នក​

 
​ការបង្កើត​នូវ ទម្លាប់​នៃ​ការ​លុបមុខ ឬ បាចទឹក​នៅ​ពី​លើ​មុខ យ៉ាងហោចណាស់ ២​ដង ក្នុង​មួយ​ថ្ងៃ ដើម្បី​ថែរក្សា​សុខភាព​របស់​កែវភ្នែក ។ វិធី​នេះ មិន​ត្រឹម​ធ្វើអោយ​អ្នក​មាន​ភាពស្រស់ថ្លា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា ក៏​ជួយ ធ្វើអោយ​កែវភ្នែក​របស់​អ្នក​ត្រជាក់​ល្អ និង បាន​ទទួល​នូវ​ការ​សម្រាក​ផងដែរ ។​

 
៧. ប្រសិទ្ធភាព​នៃ​ការដាក់​កញ្ចប់​កាក​តែ នៅលើ​ពីលើ​ភ្នែក​

 ​ប្រសិនបើ​អ្នក​រងគ្រោះ​ពី បញ្ហា​នៃ​ការ​ប៉ោង​ត្របកភ្នែក នោះ​ការដាក់​ស្អំ កញ្ចប់​កាក​តែ​នៅ​ពីលើ​ភ្នែក នឹង​មាន​អត្ថប្រយោជន៍​ចំពោះ​អ្នក​។ នេះ​គឺជា វិធី​ដ៏​មាន​ប្រសិទ្ធភាព ក្នុង​ការថែរក្សា​ភ្នែក ។ វា​គឺជា​គន្លឹះ ដ៏​មាន​ប្រសិទ្ធភាព​មួយ​។ អ្នក​ត្រូវ​ដាក់​កញ្ចប់​កាក​តែ នោះ​ក្នុង​ទូ​ទឹកកក អោយ​បាន​មួយ​យប់ ហើយ​បន្ទាប់ មក​យក​វា មក​ដាក់​នៅ​ពី​លើ ភ្នែក​របស់​អ្នក​។ នោះ​អ្នកនឹង បាន​ឃើញ​នូវ​ប្រសិទ្ធភាព ដ៏​អស្ចារ្យ​របស់​វា ជាក់​ជាមិនខាន ។​

 

៨. បរិភោគ​អាហារ​ដែល​ផ្តល់​ផល​ល្អ​ចំពោះ​សុខភាព​ភ្នែក​

 ​កា​រញុំាំ​អាហារ ដែល​មាន​វីតាមីន A ,C និង E អោយបាន​ជា​ប្រចាំ ត្រូវបាន​គេ​អះអាងថា វា​មាន​អត្ថប្រយោជន៍ ជាពិសេស​ក្នុង​ការថែទាំ​ភ្នែក ទាំងពីរ របស់​អ្នក​។ ត្រូវ​បញ្ចូល​នូវ​ប្រភេទ​អាហារ បន្លែ​ពណ៌​បៃតង​, ផ្លែ​ឈើ​ដែល​មាន​រសជាតិ​ជូរ និង ផលិតផល​ដែល​ធ្វើ​ពី​ទឹកដោះគោ ទៅ​ជា​ផ្នែក​មួយ នៅក្នុង​របប​អាហារ​ជា​ប្រចាំថ្ងៃ​របស់​អ្នក​។​

 
​ការអនុវត្ត គន្លឹះ​ក្នុង​ការថែរក្សា​ភ្នែក​ខាងលើនេះ នឹង​ធ្វើអោយ​កែវ​ភ្នែក​ទាំង​គូរ របស់​អ្នក​ស្រស់ថ្លា និង មាន​សុខភាព​ជាក់​ជាមិនខាន ៕

ប្រភព៖ Health.com.kh



 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម