ឥទ្ធិពល​អាក្រក់​ទាំង ៧​យ៉ាង នៃ​អារម្មណ៍​ក្រេវ​ក្រោធ​

 
 

ជា​រៀងរាល់​នាទី ដែល​អ្នក​មាន​អារម្មណ៍​ខឹង​នឹង នរណាម្នាក់ ឬ រឿង​អ្វីមួយ នោះ​អ្នកនឹង​បាត់បង់ នូវ សុភមង្គល ក្នុង​រយៈពេល ៦០​វិនាទី​វិញ​ផងដែរ​។ អារម្មណ៍​មួម៉ៅ គឺ​គ្មាន​ផ្តល់​ប្រយោជន៍​អ្វី​ទាំងអស់ ក្រៅពី វា​គ្រាន់តែ​វិធី ក្នុង​ការរំសាយ​នូវ ភាព​មិន​ពេញចិត្ត​របស់​អ្នក​។ តើ​វា​នឹង មាន​អ្វី​កើតឡើង ក្រោយមក ទៀត​នោះ ? គឺថា វា​គ្មាន​ប្រយោជន៍​អ្វី ទាំងអស់ រាល់​បញ្ហា​ទាំងនោះ នឹង​ស្ថិត​នៅក្នុង ស្ថានភាព​ដដែល ។ គឺមាន​តែ​មនុស្ស​ប៉ុណ្ណោះ ដែល​នឹង​ទទួលរង​នូវ វិបត្តិ​ទាំង​ផ្លូវចិត្ត និង ផ្លូវកាយ ។ អារម្មណ៍​មួម៉ៅ​ក្តៅ ក្រហាយ គឺ​នឹង​បណ្តាល​អោយ អ្នក​មាន​ស្ត្រេ​ស ដែល​ជា​លទ្ធផល វា​នឹង​បង្កបញ្ហា​ដល់ សុខភាព​ជា​ទូទៅ របស់​អ្នក ។ ខាងក្រោម​នេះ គឺជា​ឥទ្ធិពល អាក្រក់​របស់​អា​ម្មណ៍​ក្រេវ​ក្រោធ ដែល​នឹង​ចោទ​ជា​បញ្ហា ដល់ សុខភាព​រាងកាយ​ជា​ទូទៅ​របស់​អ្នក ៖

១. ធ្វើអោយ​ក្រពះ​មាន​ភាពមិនប្រក្រតី​

​តើ​អ្នក​មាន​ដឹង​ទេ​ថា អារម្មណ៍​ខឹង​ក្រោធ អាច​បណ្តាល​អោយ​ក្រពះ របស់​អ្នក​មាន​បញ្ហា​បាន​? វា​អាច នឹង​ធ្វើអោយ អ្នក​មាន​វិបត្តិ​ដូចជា មាន​បញ្ហា​ទល់លាមក​ជា​រុំាំរ៉ៃ និង មិន​រំលាយ​អាហារ​បានល្អ ។​នៅ ក្នុង​ករណី​ខ្លះទៀត វា​ក៏​នឹង​ធ្វើអោយ​អ្នក មាន​អាការៈ​ច្រាល​ជាតិ​អាស៊ីត ចេញពី​ក្នុង​ក្រពះ​វិញ បាន​ផង​ដែរ ។ ដូច្នេះ អ្នក​ត្រូវ​គិត​ម្តងទៀត ប្រសិនបើ​អ្នក​ចង់ ស្រែក​ដាក់​នរណាម្នាក់​ខ្លាំងៗ នោះ ។​

២. ឈឺក្បាល​

​មនុស្ស​ដែល​ឆាប់​ខឹង គឺ​ងាយ​ប្រឈម​នឹង អា​ការៈឈឺ​ក្បាល​។ អារម្មណ៍​មួម៉ៅ អាចធ្វើអោយ កម្រិត សម្ពាធ​ឈាម​របស់​អ្នក កើនឡើង ដែល​នឹង​ធ្វើអោយ​អ្នក​ឈឺក្បាល​បាន​។ វិធី​ដ៏​ប្រសើរ​បំផុត ក្នុងការ គ្រប់ គ្រង​កំហឹង នោះ​គឺ​អ្នក ត្រូវធ្វើ​ការរាប់ អោយបាន ១០​ជាមុន សិន​មុនពេល អ្នក​ចង់ បញ្ចេញ​កំហឹង ដាក់​នរណាម្នាក់​។ វិធី​នេះ គឺ​ពិតជា​មាន​ប្រសិទ្ធភាព ចំពោះ​ស្ថានភាព​តឹងតែង​មួយចំនួន ។​

៣. ជម្ងឺ​បេះដូង​

​ការ​បន្ត​មាន​អារម្មណ៍​មួម៉ៅ គឺ​អាច​ធ្វើអោយ​អ្នក​មាន​ស្ត្រេ​ស​ជា​ប្រចាំ​។ ហើយ​ជា​លទ្ធផល វា​អាច​នឹង បណ្តាល អោយ​អ្នក​មាន​ជម្ងឺ​បេះដូង បាន​ផង​ដែរ​។ ជា​ការពិត វា​ត្រូវ​បាន​គេ​អះអាង​ថា មនុស្ស​ដែល​ឧស្សាហ៍ ខឹង​ច្រើន គឺ​ងាយ​នឹង រងគ្រោះ​ពី​ជំងឺ​បេះដូង ជាង​មនុស្ស​ធម្មតា​។ អ្នក​គួរ អនុវត្ត​នូវ វិធី​សាមញ្ញៗ មួយចំនួន ក្នុងការ​បង្ការ​នូវ បញ្ហា​ទាំងនេះ ។​

៤. ជម្ងឺ​ធ្លាក់​ទឹកចិត្ត​ក្នុង​កម្រិត​ស្រាល​

​អារម្មណ៍​មួម៉ៅ​ក្តៅក្រហាយ ក៏​នឹង​អាច បណ្តាល​អោយ អ្នក​មាន​ជម្ងឺ​ធ្លាក់​ទឹកចិត្ត ក្នុង​កម្រិត​ស្រាល នា​ក្នុង ពេល​ខ្លះ​បាន​ផងដែរ​។ ស្ត្រេ​ស និង កំហឹង គឺ​មាន​ទំនាក់ទំនង​គ្នា​បាន យ៉ាង​ល្អ ដែល​ពួក​វា អាច​នឹង ជះ​ឥទ្ធិពល​ជា​អវិជ្ជមាន ចំពោះ​សុខភាព​របស់​អ្នក​បាន​។ វា​ជា​ការប្រសើរ ក្នុងការ រក្សា​អារម្មណ៍​អោយ ស្ងប់ស្ងាត់ និង អនុវត្ត​នូវ វិធី​បន្ធូរ​អារម្មណ៍​។ ជម្ងឺ​ធ្លាក់​ទឹកចិត្ត ក៏​អាច​នឹង​បណ្តាល​អោយ មាន​បញ្ហា សុខភាព​ដទៃទៀត នៅក្នុង​រាងកាយ​បាន​ផង​ដែរ ។​

៥. ជម្ងឺ​លើស​សម្ពាធ​ឈាម​

​កំហឹង និង អារម្មណ៍​មួម៉ៅ គឺជា​មូលហេតុ​ដ៏​ចំបង​ពីរ​យ៉ាង ដែល​នឹង​ធ្វើអោយ​អ្នក មាន​ជម្ងឺ​លើស​សម្ពាធ ឈាម​បាន​។ វា​ជា​ការចាំបាច់ ក្នុង​ការរក្សា​អោយ​កម្រិត​នៃ​សម្ពាធ​ឈាម​របស់​អ្នក ស្ថិត​ក្នុង​ដំណាក់កាល គ្រប់គ្រង​បាន ឬ ក៏​វា​អាច​នឹង​បង្ក​អោយមាន​បញ្ហា​ផ្សេងទៀត ចំពោះ​សុខភាព​បាន​ផងដែរ ។​

៦. ការវាយប្រហារ​របស់​ភាព​ថប់​បារម្ភ​

​មនុស្ស​ដែល​មាន​អារម្មណ៍​មួម៉ៅ ក៏​នឹង​អាច​រងគ្រោះ​បាន​ផងដែរ អំពី​បញ្ហា​នៃ​ការ​ថប់​បារម្ភ ។ ពួកគេ​អាច នឹង មាន​អារម្មណ៍​ភ័យខ្លាច ដោយសារតែ​រឿង​តូចតាច​មួយ ។ វា​ក៏​នឹង  ជះ​ឥទ្ធិពល​ផង​ដែរ ដល់ ស្ថានភាព​ផ្លូវចិត្ត​របស់​អ្នក ។ មាន​មនុស្ស​មួយចំនួន ក៏​បាន​ប្រឈម​ផងដែរ ទៅនឹង ការវាយប្រហារ របស់ ភាព​តក់ស្លុត ដោយសារតែ អារម្មណ៍​ក្រេវក្រោធ​នេះ ។​

៧. មាន​ជម្ងឺ​ជារឿយៗ​

​ការ​មាន​អារម្មណ៍​មិន​ល្អ អាច​នឹង​ធ្វើអោយ​អ្នក​មាន ជ​ម្ងឹ​ជា​ញឹកញាប់ ដែល​នឹង អាច​កើតមាន​រួមគ្នា ជាមួយនឹង ស្ត្រេ​ស​។ វា​នឹង ជះឥទ្ធិពល ដល់ ប្រព័ន្ធ​ភាព​សាំ​នៃ​រាងកាយ​របស់​អ្នក ។ វិធី​ដ៏​ប្រសើរ បំផុត ក្នុង​ការគ្រប់គ្រង​បញ្ហា​នេះ គឺ​អ្នក​ត្រូវ​ចេះ គ្រប់គ្រង​ស្ថានភាព​ស្រេ្តស របស់​អ្នក​។​

​ប្រសិនបើ​អ្នក​មាន​អារម្មណ៍​ខឹង​ក្រោធ នោះ​អ្នក​ត្រូវ​ចាប់ផ្តើម គិតពី ផល​រំខាន​របស់​វា ។ ធ្វើការ​សម្រាក និង រក្សា​អោយ​កម្រិត​ស្ត្រេ​ស របស់​អ្នក ស្ថិត ក្នុង​ដំ​ណាក់​កាល​គ្រប់គ្រង​បាន ។​វិធី​នឹង អាច​ជួយ​អ្នក ក្នុងការ កាត់បន្ថយ អារម្មណ៍​មួម៉ៅ​នេះ​បាន ៕

ប្រភព៖ Health.com.kh


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម