ពេលមានផ្ទៃពោះ ត្រូវពិនិត្យអ្វីខ្លះ?
ព្រោះចាស់ៗពីមុន ពួកគាត់សម្រាលកូនច្រើនយ៉ាងណា គាត់មិនដែលទៅពេទ្យម្ដេចក៏គាត់មិនអី។ ការយល់ឃើញទាំងនេះហើយ ដែលជាហេតុផលមួយបង្អាក់មិនឱ្យស្ដ្រីមានផ្ទៃពោះទាំងឡាយទៅពិនិត្យសុខភាពឱ្យបានត្រឹមត្រូវ។
រូបភាពទស្សនាវដ្តីសុខភាព
ដើម្បីឱ្យសុភាពនារី ជាពិសេសស្ដ្រីដែលកំពុងតែនឹងក្លាយជាម្ដាយនៅពេលខាងមុខជ្រាបអំពីហេតុផលមួយចំនួនអំពីការពិនិត្យសុខភាពនៅពេលមានផ្ទៃពោះនោះ។ សូមស្ដ្រីទាំងអស់ជួបជាមួយលោកសាស្ដ្រាចារ្យ លៀង ច័ន្ទរិទ្ធ អនុប្រធានមន្ទីរពេទ្យ មិត្ដភាពខ្មែរសូវៀត តាមរយៈទស្សនាវដ្ដី សុខភាពយើង។
ភាពចាំបាច់នៃការទៅពិនិត្យផ្ទៃពោះ
សុភាពនារីទាំងអស់ចាំបាច់ត្រូវជ្រាបថា ជារៀងរាល់ថ្ងៃនៅទូទាំងពិភពលោកមានស្ដ្រីប្រហែល១៤០០នាក់ស្លាប់ដោយសារបញ្ហាផ្សេងៗដែលទាក់ទងនឹងការមានផ្ទៃពោះ និងការសម្រាល។ មានស្ដ្រីរាប់ម៉ឺននាក់ទៀតជួបប្រទះផលវិបាកក្នុងពេលមានផ្ទៃពោះ ដែលគំរាមកំហែងដល់ជីវិតស្ដ្រី និងទារក ឬបន្សល់ទុកឱ្យពួកគេនូវពិការភាព។
ប្រសិនបើស្ដ្រីទទួលបានការពិនិត្យឱ្យបានត្រឹមត្រូវនោះ គ្រោះថ្នាក់ទាំងឡាយនៅពេលមានផ្ទៃពោះ ពេលសម្រាល និងក្រោយពេលសម្រាលត្រូវបានកាត់បន្ថយឬមិនមានតែម្ដង។ ដើម្បីធានាបាននូវសុវត្ថិភាព ស្ដ្រីមានផ្ទៃពោះទាំងអស់ត្រូវតែទៅមន្ទីរពេទ្យ នៅពេលដែលសង្ស័យថាខ្លួនមានផ្ទៃពោះ។ គ្រូពេទ្យជំនាញធានាឱ្យមានភាពសុខសាន្ដដល់ស្ដ្រីមានផ្ទៃពោះ និងសុខភាព របស់ទារក ដោយការពិនិត្យទៅលើ ៖
- ពិនិត្យភាពលូតលាស់នៃផ្ទៃពោះ ដើម្បីពេលមានបញ្ហាកើតឡើង ស្ដ្រីអាចទៅមន្ទីរពេទ្យទាន់ពេលវេលា
- ពិនិត្យសម្ពាធឈាមដែលអាចជាដើមចមនៃគ្រោះថ្នាក់ទាំងម្ដាយ និងទារក
- ពិនិត្យជម្ងឺកង្វះឈាមក្រហម និងផ្ដល់គ្រាប់ថ្នាំជាតិដែក ឬអាស៊ីតហ្វលីកដល់ស្ដ្រី ព្រោះថ្នាំនេះមានប្រយោជន៍សម្រាប់ បំប៉នសុខភាពទាំងម្ដាយ និងទារក ធ្វើឱ្យទារកឆ្លាត។ ពិសេសថ្នាំនេះមានសារជាតិអាចជួយការពារទារកពីភាពពិការពីកំណើត ដូចជា ពកឆ្អឹងខ្នង គ ថ្លង់ កំបុតម្រាមដៃជើង និងភាពមិនប្រក្រតីនៃសរីរាង្គផងដែរ។
- ការពិនិត្យរកជម្ងឺឆ្លងណាមួយក្នុងពេលមានផ្ទៃពោះ ជាពិសេសជម្ងឺរលាកតម្រងនោម និងជម្ងឺកាមរោគ
- ផ្ដល់ថ្នាំវ៉ាក់សាំងតេតាណូសដល់ស្ដ្រីមានផ្ទៃពោះដើម្បីបង្ការម្ដាយ និងទារក ដែលទើបនឹងកើតពីជម្ងឺតេតាណូស
- ពិនិត្យរកការវិវត្ដន៍របស់ទារកក្នុងផ្ទៃ។
រូបភាពទស្សនាវដ្តីសុខភាព
ប្រការដែលស្ដ្រីគួរយល់ដឹងក្នុងការទៅពិនិត្យផ្ទៃពោះ
ក្រៅពីការពិនិត្យនូវចំណុចមួយចំនួនដែលបានរៀបរាប់ខាងលើនោះ ស្ដ្រីជាម្ដាយត្រូវបានទទួលការផ្ដល់ដំបូន្មានបន្ថែមទៀតទៅលើការយល់ដឹងមួយចំនួនដែលចាំបាច់ ដូចជា ៖
- ផ្ដល់ឱ្យម្ដាយនូវបទពិសោធន៍នៃការសម្រាល និងផ្ដល់ដំបូន្មានពីការបំបៅដោះកូន និងការថែរក្សាទារកដែលទើបនឹងកើត
- ផ្ដល់ឱ្យនូវរបៀបនៃការបរិភោគអាហារដែលមានប្រយោជន៍សម្រាប់ពេលមានផ្ទៃពោះ ដើម្បីការលូតលាស់របស់ទារក និងអាហារគួរចៀសវាងទាំងឡាយ ដូចជាការជក់បារី ការផឹកស្រា ការប្រើប្រាស់ឱសថជាដើម
- ការផ្ដល់ដំបូន្មានពីរបៀបចៀសវាងការឆ្លងនៃជម្ងឺកាមរោគ
- ផ្ដល់ឱ្យស្ដ្រីបានដឹងអំពីសញ្ញាគ្រោះថ្នាក់ទាំងឡាយនៅពេលមានផ្ទៃពោះ និងពេលសម្រាល
- ផ្ដល់ឱ្យស្ដ្រីបានដឹងពីអ្វីដែលត្រូវជួបប្រទះនៅពេលមានផ្ទៃពោះ ដូចជាការប្រែប្រួលសភាពរាងកាយ ការធាត់លើសទម្ងន់ សុដន់ឡើងតឹងជាដើម។
ទាំងអស់នេះជាប្រការដែលស្ដ្រីគួរតែបានដឹង អំពីសារៈប្រយោជន៍ទាំងឡាយនៅពេលដែលទៅពិនិត្យផ្ទៃពោះ។ រយៈពេល ពិសេសនៃការមានផ្ទៃពោះ ស្ដ្រីត្រូវតែទៅទទួលការពិនិត្យឱ្យបានយ៉ាងហោចណាស់ពីរដងដែរ ។
ដំបូន្នានអ្នកជំនាញ
ប្រសិនបើស្ដ្រីមិនបានទៅពិនិត្យផ្ទៃពោះទេនោះ គ្រោះថ្នាក់ទាំងឡាយនឹងអាចកើតមានឡើង។ ហេតុនេះបើគ្រាន់តែ ចំណាយពេលសម្រាប់ការពិនិត្យផ្ទៃពោះ នោះស្ដ្រីទាំងអស់គួរតែអនុវត្ដឱ្យបានគ្រប់ៗគ្នា។ គ្រប់ស្ដ្រីទាំងអស់ ពេលមានផ្ទៃពោះតែងតែសង្ឃឹមថា កូនរបស់នាងកើតមកមានសុខភាពល្អ ហើយនាងក៏មានកម្លាំងក្នុងការបីបាច់ថែរក្សាគេដែរ។ ហេតុនេះកុំ បង្អង់យូរ សូមទៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលនៅជិតបំផុត។
By healthcambodiaមើលគួរយល់ដឹងផ្សេងៗទៀត
- ជំងឺទឹកដក់ ក្នុងថង់ពងស្វាស ពេលណា គួរទៅជួបគ្រូពេទ្យ?
- គួរដឹង! ការហាត់ប្រាណ របស់ស្ត្រី មានផ្ទៃពោះ អាចជួយឲ្យ ទារកគេចផុត ពីរោគបេះដូង!
- ១០ យ៉ាងដែលអ្នកគួរធ្វើនៅថ្ងៃទិវានៃក្តីស្រឡាញ់
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!