អាថ៌កំបាំង​ផ្លូវភេទ​ដែល​យុវវ័យ​ត្រូវ​ដឹង​

 
 

ឪពុក​ម្តាយ​មួយចំនួន​តូច​ចង់​មានការ​ប្រឈមមុខ​ទៅ​នឹង​គំនិត​ដែល​ថា កូន​របស់​ពួកគេ​កំពុងតែ​ប្រឈមមុខ​ទៅ​នឹង​ការ​រួមភេទ ប៉ុន្តែ​ការស្រាវជ្រាវ​បង្ហាញ​អោយដឹងថា មាន​យុវវ័យ​ជា​ច្រើន​គឺ​មាន​សកម្មភាព​ខាង​ការ​រួមភេទ​នេះ​នៅ​តាម​វិទ្យាល័យ ហើយ​ប្រឈម​នឹង​ការ​មាន​ផ្ទៃពោះ និង​ជំងឺ​ឆ្លង​តាម​ការ​រួមភេទ (Sexually Transmitted Infections, STIs)​។ នៅពេល​ដែល​វា​កើត​មាន​ទៅលើ​យុវវ័យ និង​មាន​ការ​រួមភេទ គន្លឹះ​សំខាន់​ដែល​កំពុង​តែ​ពិភាក្សា​គឺ​ពួកគេ​ត្រូវតែ​ប្រើ​របស់​ការពារ មុនពេល​ចាប់ផ្តើម​ធ្វើ​សកម្មភាព​រួម​ភេទ​។​

​ការគាំទ្រ​នូវ​តំនម​រួមភេទ​

​នៅពេលដែល​មាន​ការ​ថ្លែង​សេចក្តីរាយការណ៍​អំពី​ប្រធានបទ​សម្រាប់​យុវវ័យ និង​ការ​រួមភេទ វា​មិន​ដែល​ការយឺតយ៉ាវ​ទេ​ក្នុង​ការនិយាយ​អោយ​មាន​ការ​តម​រួមភេទ​។ ខណៈពេល​ដែល​អ្នកមាន​អារម្មណ៍​ជាក់លាក់​ថា ការ​រួមភេទ​មុនពេល​រៀបការ​គឺជា​រឿង​មិន​ត្រឹមត្រូវ ឬ​ចង់​ពន្យា​ពេល​អោយ​ពួកគេ​កុំអាល​ទាន់​រួមភេទ រហូត​ដល់​ពួកគេ​មានការ​យល់ចិត្ត​គ្នា​អោយ​កាន់តែ​ច្រើន​នោះ ចូរ​ពន្យល់​អារម្មណ៍​របស់​អ្នក​ទៅប្រាប់​ពួកគេ​ភ្លាម​ទៅ​។ ប្រសិនបើ​អ្នក​បង្ហាញ​ពី​ហេតុផល​របស់​អ្នក​បាន​អំពី​រឿងនេះ កូន​របស់​អ្នក​ប្រហែលជា​យល់ និង​ទទួល​យក​តម្លៃ​របស់​អ្នក​កាន់តែច្រើន​។​

​ជាមួយគ្នានេះដែរ ចូរ​អោយ​កូន​របស់​អ្នក​គិត​អំពី​តម្លៃ និង​ក្តីសង្ឈឹម​ផ្ទាល់ខ្លួន​របស់​ពួកគេ​សម្រាប់​ថ្ងៃ​អនាគ​ត និង​អោយ​ពិចារណា​ថា​តើ​ការ​រួមភេទ​អាច​នឹង​ប៉ះពាល់​ដល់​ពួកគេ​បាន​យ៉ាងដូចម្តេចខ្លះ​។ ចូរ​ពន្យល់ថា យុវវ័យ និង​ការ​រួមភេទ​អាច​មាន​ការ​ប្រឈមមុខ​មួយ​ចូលគ្នា​បាន​។ មធ្យោបាយ​តែ​មួយគត់​ហើយ​ច្បាស់លាស់​ក្នុង​ការបង្កា​រការ​មាន​ផ្ទៃពោះ និង​ជំងឺ​ឆ្លង​តាម​ការ​រួមភេទ (​ដូចជា ជំងឺ Chlamydia ជំងឺ​ប្រមេះទឹកបាយ ជំងឺ​ឬ​ស ជំងឺ​ប៉េស និង​ជំ​ង​អេដស​%)​ក្នុង​វ័យ​យុវវ័យ នោះ​គឺ​តម​រួមភេទ តាម​មាត់ តាម​ទ្វារមាស និង​រន្ធ​គូថ​។ ការ​តម​រួមភេទ​ក៏​អាច​ជួយ​ដល់​អារម្មណ៍​តានតឹង​របស់​យុវវ័យ​មួយចំនួន​បាន​ដែរ​ប្រសិន​ទំនាក់ទំនង​របស់​ពួកគេ​ត្រូវបាន​បញ្ចប់​នោះ​។ ចូរ​រំលឹងក​ដល់​កូនរ​បស់អ្នកថា មាន​មធ្យោបាយ​ដោយ​មិនបាច់​រួមភេទ​ជាច្រើន​ដែល​ពួកគេ​អាច​បង្ហាញ​ពី​អារម្មណ៍​ប្រាប់​ទៅ​នរណា​ម្នាក់​ទៀត​បាន​។​

​ការពិភាក្សា​អំពី​មធ្យោបាយ​ពន្យា​កំណើត​

​ការយល់ដឹង​អំពី​មធ្យោបាយ​ពន្យា​កំណើត​ជា​ជំនាញ​សម្រាប់​ជីវិត​ដ៏​សំខាន់​មួយ​សម្រាប់​មនុស្ស​ម្នាក់ៗ​។ ខណៈពេលដែល​កូន​របស់​អ្នក​សម្រេចចិត្ត​ថា​ត្រូវ​រួមភេទ ឬ​រងចាំ​នោះ ចូរ​ប្រាកដថា​កូន​របស់​អ្នក​យល់ដឹង​អំពី​របៀប​បង្ការ​កុំអោយ​មាន​ផ្ទៃពោះ និង​ការពារ​ខ្លួនឯង​កុំ​អោយ​ឆ្លង​ជំងឺ​តាម​ការ​រួមភេទ​។ ចូរ​ពិភាក្សា​ជាមួយ​កូន​របស់​អ្នក​ដូចជា​៖

·         ស្រោមអនាម័យ​៖ ការប្រើ​ស្រោមអនាម័យ​ដែល​ត្រឹមត្រូវ​គឺជា​មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​សម្រាប់​សកម្មភាព​រួម​ភេទ​របស់​យុវវ័យ​ដើម្បី​ការពារ​ពួកគេ​ពី​ជំងឺ​ឆ្លង​តាម​ការ​រួមភេទ​។ ស្រោមអនាម័យ​ក៏​អាច​ជួយ​ការពារ​កុំអោយ​មាន​ផ្ទៃពោះ​បានដែរ​។ ចូរ​ប្រាកដថា​កូន​របស់​អ្នក​យល់​នូវ​សារៈសំខាន់​នៃ​ការ​ការប្រើប្រាស់​ស្រោមអនាម័យ​គ្រប់​ពេលវេលា​នៅពេល​រួមភេទ​។​

·         ការចេញ​វេជ្ជបញ្ជា​ជា​ការពន្យា​កំណើត​៖ វេជ្ជបញ្ជា​សម្រាប់​ពន្យា​កំណើត​ជា​ច្រើន​ដូចជា ការប្រើ​ថ្នាំ​គ្រាប់​ពន្យា​កំណើត បង់​បិទ​ពន្យា​កំណើត (Ortho Evra) កង​ដាក់​ក្នុង​ទ្វារមាស (NuvaRing) និង​ការចាក់​ថ្នាំ​ពន្យា​កំណើត (Depo-Provera) អាច​ជួយ​ការពារ​កុំអោយ​មាន​ផ្ទៃពោះ​បាន​។ កូន​របស់​អ្នក​នឹង​ត្រូវ​ការ​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​ទទួលបាន​នូវ​ប្រភេទ​នៃ​ការពន្យា​កំណើត​ទាំងនេះ​។ ចូរ​ពន្យល់​កូន​របស់​អ្នក​ថា គ្រូពេទ្យ​នឹង​រំលឹក​អំពី​ប្រវត្តិ​ជំងឺ​របស់​អ្នកនាង ពិនិត្យ​នៅ​ក្នុង​អាង​ត្រគៀក និង​រក​មើល​ការប្រឈមមុខ និង​អត្ថប្រយោជន៍​នៃ​វិធីសាស្ត្រ​ពន្យា​កំណើត​នី​មួយៗ​។ ឧទាហរណ៍ Depo-Provera មិន​បាន​ណែនាំ​អោយ​ប្រើ​លើ​ស្ត្រី​វ័យក្មេង​នោះ​ទេ ព្រោះ​វា​ប្រហែល​ជា​ប៉ះពាល់​ទៅដល់​ទំហំ​ឆ្អឹង​របស់​ពួកគេ​។ ចូរ​ប្រាកដថា កូន​របស់​អ្នក​យល់ថា​វិធីសាស្ត្រ​ពន្យា​កំណើត​មិនមែន​ជា​របស់​សម្រាប់​ជំនួយ​ស្រោមអនាម័យ​នោះទេ​។ ការ​ដែល​អោយប្រើ​វិធីសាស្ត្រ​ពន្យា​កំណើត​អាចជួយ​បង្ការ​កុំអោយ​មាន​ផ្ទៃពោះ ប៉ុន្តែ​មិន​អាច​ផ្តល់​ការការពារ​ពី​ជំងឺ​ឆ្លង​តាម​ការ​រួមភេទ​បានទេ​។​

·         គ្រប់គ្រង​ការពន្យា​កំណើត​ជា​បន្ទាន់​៖ ចូរ​ពន្យល់​កូន​របស់​អ្នក​ថា វា​តែងតែ​ជា​គំនិតល្អ​មួយ​ក្នុង​ការសម្រេចចិត្ត​ប្រើ​ការពន្យា​កំណើត​មុន​ពេល​រួមភេទ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ ការពន្យា​កំណើត​ជាបន្ទាន់ ដូច​ជា​ថ្នាំ Plan B One-Step ឬ Next Choice អាច​ជួយ​ការពារ​កុំអោយ​មាន​ផ្ទៃពោះ​បាន​ប្រសិនបើ​កូន​របស់​អ្នក​មិន​មាន​គម្រង​ទុកជាមុន ឬ​ការប្រើ​វិធី​ពន្យា​កំណើត​ទទួល​ប៉ា​រ៉ា​ជ័យ​។ ថ្នាំ Plan B One-Step និង Next Choice អាច​រក​ទិញ​បាន​នៅ​តាម​ឱសថស្ថាន​ដោយ​ពុំ​ចាំបាច់​មាន​វេជ្ជបញ្ជា ហើយ​ពួកគេ​ត្រូវ​មាន​អាយុ​ចាប់ពី ១៨​ឆ្នាំ​ឡើង​ទៅ ។ ចូរ​ប្រាកដថា​កូន​របស់​អ្នក​យល់ថា​ថ្នាំ Plan B One-Step និង Next Choice​ត្រូវតែ​ប្រើ​ក្នុង​រយៈពេល​៧២​ម៉ោង​ក្រោយ​ពេល​រួមភេទ​ដែល​មិនបាន​ប្រើ​របស់​ការពារ ទើប​មាន​ប្រសិទ្ធភាព​។​

·         ការពន្យា​កំណើត​បែប​ធម្មជាតិ​៖ ប្រសិនបើ​ការប្រើ​វិធី​ពន្យា​កំណើត​ប៉ះពាល់​ដល់​តម្លៃ​របស់​អ្នក អ្នក​ប្រហែលជា​អាច​ពិចារណា​ប្រាប់​កូន​របស់​អ្នក​អំពី​ការពន្យា​កំណើត​តាម​ធម្មតា ដែល​បូក​រួម​ទាំង​ការ​តម​មិនអោយ​រួមភេទ​ក្នុងពេលដែល​ស្ត្រី​អាចមាន​លទ្ធភាព​មានកូន​ខ្លាំង​បំផុត​ដែរ​។ ចូរ​ចងចាំ​ក្នុង​ចិត្ត​ថា វិធី​ពន្យា​កំណើត​បែប​ធម្មជាតិ​មិនមាន​ប្រសិទ្ធភាព​ដូច​ការ​ប្រើម​ធ្យោយ​សម្រាប់​ពន្យាកំណើត​ទេ ហើយ​វា​ក៏​មិន​ផ្តល់នូវ​ការការពារ​ពី​ជំងឺ​ឆ្លង​តាម​ការ​រួមភេទ​ដែរ​។ ជាមួយគ្នានេះដែរ ប្រសិទ្ធភាព​នៃ​ការប្រើ​វិធីសាស្ត្រ​ពន្យា​កំណើត​បែប​ធម្មជាតិ​ទាមទារ​អោយ​ការតស៊ូ និង​រួមភេទ​ដោយ​មាន​គម្រោង​ត្រឹមត្រូវ​។ យុវតី​ជាច្រើន​ក៏​តែងតែ​មក​រដូវ​មិន​ទៀងទាត់​ដែរ ដែល​វា​អាច​ធ្វើអោយ​ពិបាក​ក្នុង​ការវាយតម្លៃ​ទៅលើ​សញ្ញា​នៃ​ភាព​មាន​កូន​បាន​។​

​ចូរ​ហ៊ាន​និយាយ​ជាមួយ​កូន​របស់​អ្នក​អំពី​ការពន្យា​កំណើត ។ កូន​របស់​អ្នក​ទំនងជា​មាន​ការ​ងឿ​យ​ឆ្ងល់​អំពី​ការ​រួមភេទ និង​ការពន្យា​កំណើត​ហើយ ខណៈពេល​ដែល​មិន​បាន​លើ​យក​ប្រធានបទ​នេះ​មក​និយាយ​ជាមួយ​ពួកគេ​។ ការ​ដែល​បើក​ចិត្ត​អោយ​ទូលាយ និង​មាន​ភាពស្មោះត្រង់ អ្នក​អាច​ជួយ​កូន​របស់​អ្នក​ធ្វើ​ការសម្រេចចិត្ត និង​ទទួលខុសត្រូវ​អោយ​បាន​ច្រើន​នៅពេល​ពួក​គេ​សម្រេច​ថា​នឹង​រួមភេទ សម្រាប់​ពេល​បច្ចុប្បន្ន ឬ​ថ្ងៃ​ខាងមុខ​។​

​ប្រសិនបើ​អ្នក​កំពុងតែ​មាន​ការពិបាក​ក្នុង​ការនិយាយ​ជា​មួយ​កូន​របស់​អ្នក​អំពី​ការពន្យា​កំណើត ចូរ​ទៅសុំ​ជំនួយ​ពី​គ្រូពេទ្យ​។ គាត់​ប្រហែលជា​ផ្តល់​ជា​ដំបូន្មាន​សម្រាប់​ជា​របៀប​និយាយ​ជាមួយ​កូន​របស់​អ្នក និង​ពិតជា​អាច​ឆ្លើយបាន​យ៉ាង​ត្រឹមត្រូវ​ទៅលើ​សំណួរ​អំពី​ការពន្យា​កំណើត​៕

ប្រភព៖ Health.com.kh


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម