ទប់ចិត្តកុំគិតអំពីបញ្ហាមុនពេលចូលគេង
បើអ្នកអនុញ្ញាតឲ្យការគិតរបស់អ្នកគិតពីអ្វីៗចាប់ពីប្រធានបទមួយទៅប្រធានបទមួយទៀត កំឡុងពេលដែលអ្នកព្យាយាមចូលគេង នោះវានឹងបង្កើតបញ្ហាមិនចេះចប់។ ជាមួយនឹងបញ្ហាទាំងនេះអ្នកនឹងសួរខ្លួនឯងថាតើខ្ញុំអាចគេងលក់យ៉ាងម៉េចទៅ? នៅយប់នេះបន្ទាប់ពីអ្នកដុះសម្អាតធ្មេញហើយឬក៏រៀបចំចូលគេង ចូរគិតពីអ្វីដែលអ្នកចង់គិតពេលដែលអ្នកចាប់ផ្តើមចូលគេង។ បើសិនជាមានគំនិតផ្សេងទៀតចាប់ផ្តើមចូលទៅរំខាននោះអ្នកត្រូវត្រលប់ការគិតរបស់អ្នកទៅប្រធានបទដែលអ្នកគិតដំបូងគេ។
ចូរស្រម៉ៃថាអ្នកបញ្ចប់ការងារហើយព្យាយាមចូលគេង។ អ្នកគិតពីសំបុត្របោះចោលជាច្រើនដែលអ្នកទទួលបានរាល់ថ្ងៃដែលវាមិនត្រឹមតែខ្ជះខ្ជាយពេលវេលាឥតប្រយោជន៍ទេគឺថែមទាំងបង្កើតសំរាមជាច្រើនទៀតផង។ មានសំរាមជាច្រើន តើហេតុអ្វីបានជាប្រជាជនចោលសំរាមយ៉ាងច្រើនបែបនេះ? ពួកគេនិយាយថាទីវាលចោលសំរាមស្ទើរតែពេញទៅហើយ។ អញ្ចឹងតើយើងគួរចោលសំរាមទីណា? តើបរិស្ថាននឹងក្លាយទៅជាយ៉ាងណាសម្រាប់អ្នកជំនាន់ក្រោយ? តើផែនដីអាចនៅមានជីវិតទៀតទេ?
លោកដុនទ័រEdisonមានព្រមានថាមនុស្សជាច្រើនធ្វើឲ្យការគិតពេលចូលគេងរបស់ពួកគេបន្តបែបនេះ។ នេះគឺជាអ្វីដែលធ្វើឲ្យការរំខានបន្តិចបន្តួចក្លាយទៅជាការបារម្ភដល់អនាគតផែនដីហើយការព្រួយបារម្ភនោះបន្តកើតឡើងនាំឲ្យកើតមានភាពតានតឹងជំនួសការសម្រាក។
ការគិតច្រើនពេក ទោះបីគិតមិនដល់អនាគតនៃផែនដីដូចឧទាហរណ៍ខាងលើ តែគំនិតរបស់អ្នកធ្វើឲ្យអ្នកកាន់ពិបាកគេងលក់។ នៅពេលដែលការគិតរបស់យើងវិលទៅវិលមក គំនិតមួយគាំទ្រដោយគំនិតផ្សេងទៀត ការលេចឡើងនូវគំនិតទាំងនេះធ្វើឲ្យយើងពិបាកបិទភ្នែកគេង ឬបញ្ចប់ការគិតសម្រាប់ថ្ងៃនេះឬ គេងលក់មិនបានស្កប់ស្កល់។
ការប្រែប្រួលក្នុងការគិតនៅពេលចាប់ផ្តើមចូលគេង ត្រូវបានគេរកឃើញថាទាក់ទងផលវិបាកពេលចូលគេង និងបន្ថយគុណភាពនៃការគេង ដែលវាក៏ទាក់ទងនឹងភាពគ្មានសុភមង្គលផងដែរ។ អ្នកដែលគេងបានល្អគឺមាន៦ភាគរយពេញចិត្តនឹងជីវិតរបស់គេជាងអ្នកគេងបានមធ្យម និងមាន២៥ភាគរយពេញចិត្តនឹងជីវិតជាងអ្នកគេងមិនបានគ្រប់គ្រាន់(Peters Joireman, and Ridgway 2005)៕
មើលគួរយល់ដឹងផ្សេងៗទៀត
- ឆ្លងកាត់ដំណាក់កាល៤យ៉ាងនេះរួច អ្នកអាចរៀបការរស់នៅជាមួយគ្នាដោយសុខសាន្តបាន
- អាថ៌កំបាំងសុភមង្គលគូស្នេហ៍
- គ្រប់គ្រងការហើម អំឡុងពេលមានផ្ទៃពោះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!