កន្លែងដែលអ្នករស់នៅគឺសំខាន់
កម្រិតខ្ពស់នៃផ្សែងពុលគឺនាំឲ្យមានគ្រោះថ្នាក់ដល់សុខភាពខ្លាំង។ ការសម្រេចចិត្តពីកន្លែងដែលអ្នករស់នៅ ក៏មានសារៈសំខាន់ដូចជាការសម្រេចចិត្ត ពីរបៀបដែលត្រូវរស់នៅផងដែរ។
នាងDienaបាននិយាយថា ប្រហែលជាជាង១ទសវត្សមកហើយ ដែលអ្នកបរិស្ថាននៅតាមតំបន់បានតវ៉ាថាដំនើរការផលិតក្រូមនៅតំបន់ក្រុងSan Diegoគឺកំពុងបញ្ចេញចោលជាតិគីមីមានគ្រោះថ្នាក់នៅក្នុងចំនួនដ៏ច្រើន។ ក្មេងៗដែលរស់នៅតំបន់នោះជួបប្រទះនឹងកម្រិតខ្ពស់មិនប្រក្រតីនៃជំងឺហឺតនិងជំងឺដទៃៗទៀត។
Dienaបាននិយាយថា”ការគិតត្រឹមត្រូវ បានប្រាប់អ្នកថាបើសិនជាអ្នកបាចជាតិដែលធ្វើឲ្យកើតមហារីកនៅផ្ទះក្បែរយើង នោះរឿងអាក្រក់នឹងកើតមានឡើង”។
Dienaនិងមនុស្សជាច្រើនទៀត បានសួរម្តងហើយម្តងទៀតដល់មន្ត្រីរដ្ឋនិងមន្ត្រីក្នុងតំបន់ ឲ្យបង្កើតការពិសោធវិទ្យាសាស្ត្រពីរោងចក្រនេះប៉ុន្តែគ្មានសកម្មភាពអ្វីត្រូវធ្វើឡើងអស់ជាច្រើនឆ្នាំ។ ចុងក្រោយក្រុមអ្នកគ្រប់គ្រងផ្សែងពុលរបស់ក្រុងSan Diego បានរៀបចំកម្មវិធីត្រួតពិនិត្យដើម្បីវាស់ស្ទង់កម្រិតខ្យល់ដែលមានជាតិChromuim 6 ដែលគេស្គាល់ថាសារធាតុដែលបង្កឲ្យកើតមហារីក។ ក្រុមមន្ត្រីបានរកឃើញកម្រិតគ្រោះថ្នាក់លើសពីគ្រោះថ្នាក់ដែលធ្លាប់មាន។ ប៉ុន្តែវានៅតែត្រូវការ ការខំប្រឹងប្រែងត្រួតពិនិត្យមួយផ្សេងទៀត កាលពីឆ្នាំមុនដោយរដ្ឋផ្ទាល់មុននឹងរោងចក្រត្រូវបានគេបិទចោល។
Dienaនិយាយថា”គ្រប់គ្នាមានអារម្មណ៍ ថាទីនេះមិនមែនជាកន្លែងល្អទេ។ យើងព្យាយាមយ៉ាងខ្លាំងដើម្បីឲ្យវិទ្យាសាស្ត្របកស្រាយបំបាត់អារម្មណ៍នេះប៉ុន្តែដោយសារខ្វះខាតទិន្នន័យច្បាស់លាស់ អ្នកត្រូវតែធ្វើការវិនិច្ឆ័យ។ រដ្ឋបានប្រើប្រាស់ទឹកប្រាក់ដល់ទៅ១លានដុល្លាហើយចំនាយពេលស្ទើរតែ១០ឆ្នាំដើម្បីដោះស្រាយបញ្ហានេះ។ បើសិនជាមាននរណាម្នាក់បង្កើតវិធីការពារតាំងពីដំបូងមក ដោយធ្វើការប្តូរទីតាំងថ្មីរបស់ក្រុមហ៊ុនឬក៏ទិញឧបករណ៍គ្រប់គ្រងជាតិពុល នោះយើងប្រហែលជាអាចជៀសពីបញ្ហាទាំងអស់នេះ ហើយសហគមន៍អាចមានសុខភាពល្អជាងនេះដែរ”។
អ្នកស្រាវជ្រាវបានធ្វើការប្រៀបធៀប អ្នករស់នៅក្នុងទីក្រុងដែលមានកម្រិតខ្ពស់បំផុតនិងទាបបំផុតនៃជាតិពុលក្នុងខ្យល់ជាមធ្យមរាល់ថ្ងៃ។ អ្នកទាំងឡាយដែលរស់នៅក្នុងទីក្រុងដែលមានកម្រិតជាតិពុលខ្ពស់គឺមាន១៩ដងងាយនឹងត្រូវការការព្យាបាលពីមន្ទីរពេទ្យ សម្រាប់អការៈជំងឺផ្លូវដង្ហើម(Standford University 2002a)៕
ប្រភព៖ Health.com.kh
មើលគួរយល់ដឹងផ្សេងៗទៀត
- តើអាយុឪពុក អាចប៉ះពាល់ដល់សុខភាព របស់ទារកបានដែរឬទេ?
- កត្តា៧យ៉ាង ដែលនាំឲ្យ ជីវិតជោគជ័យ
- ហេតុអ្វីបានជាមនុស្សស្រីស្រែកយំ នៅពេលឡើងឋានសួគ៌ ??
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!