មុខរបរ ៤​យ៉ាង អាច​បង្កើន​គ្រោះថ្នាក់​ជំងឺមហារីក​

 
 

ភាគច្រើន​យើងទាំងអស់គ្នា តែ​ធ្វើ​ការកំណត់ ក្នុងការ ការពារ​ខ្លួន​យើង​ពី ជំងឺមហារីក​ផ្សេងៗ ដោយ​ការ គេចចេញ​ពី មនុស្ស​ដែល​ជក់បារី នៅតាម​ផ្លូវ , បន្ថែម​បរិមាណ​ខ្ទឹម​ស ទៅ​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ និង តែង​ធ្វើ​ការកំណត់​ចំណាំ ក្នុងការ​ធ្វើ​ការពិនិត្យ​សុដន់ ជា​រៀងរាល់​ខែ ។ បើ​ទោះ​ជា​អ្នក បាន​ធ្វើ​នូវ​រឿង​ទាំង អស់​នេះ​ក្តី ក៏​ពួក​យើង​នៅតែ​អាច មាន​ការភ្ញាក់ផ្អើល ទៅនឹង ការពិត​មួយ​ដែលថា យើង​ម្នាក់ៗ​អាច​នឹង ប្រឈម មុខ​ខ្ពស់ ទៅ​នឹង​មហារីក​បាន ដោយសារតែ ប្រភេទ​នៃ​ការងារ​ដែល​យើង​ធ្វើ​។​

​ខាងក្រោម​នេះ គឺជា​មុខរបរ ៤​យ៉ាង ដែល​អាច​នឹង​បង្កើន​គ្រោះថ្នាក់​របស់​អ្នក ក្នុងការ​ប្រឈម ទៅនឹង មហារីក និង មូលហេតុ​បង្ក​របស់​វា ៖

១. អ្នកបម្រើ​ការងា​រលើ​យន្តហោះ​និង គិលានុបដ្ឋាកយិកា​

​ការសិក្សា​ស្រាវជ្រាវ​មួយ ដែល​បាន​ធ្វើឡើង​ដោយ ភ្នាក់ងារ​អន្តរជាតិ ដែល​ធ្វើ​ការសិក្សា​ពី​ជំងឺ​មហារីក បាន​រាយការណ៍​ថា ស្ត្រី​ដែល​ធ្វើ​ការផ្លាស់​វេន គឺ​មាន​ឱកាស​ខ្ពស់ ក្នុងការ​ប្រឈម​ទៅនឹង ការកើតមាន​មហារីក​សុដន់ ។ ការសិក្សា​បន្ថែម​ទៀត ក៏​ត្រូវបាន​ធ្វើ​ឡើង​ផងដែរ ដើម្បី​កំណត់​អោយបាន​ថា តើ​ការ ផ្លាស់ប្តូរ​គម្រូ​នៃ​ពេលវេលា​សម្រាក នៅក្នុង​ពេល​យប់ អាច​ជះឥទ្ធិពល​ទៅដល់ ការផលិត របស់ melatonin និង ជម្រុញ​អោយ​ដុំ​សាច់  ធ្វើការ​ដុះ​ឡើង​។​

២. អ្នក​ធ្វើការ​នៅ​ក្នុង​ហាង​កែសម្ភស្ស​ដូចជា អ្នក​លាបថ្នាំ​សក់ និង ខាត់​ស្បែក​

​វា​ជា​ការពិត ដែល​ផលិតផល​មាន នៅក្នុង​គ្រឿង​កែ​សម្ភស្ស មាន​ផ្ទុក​នូវ សារ​ជាតិគីមី ដែល​អាច ធ្វើអោយ អតិថិជន និង អ្នកផ្តល់​សេវាកម្ម​ខាង​ផ្នែក​នេះ អាច​ប្រឈម​ខ្ពស់ ទៅ​នឹង​សារធាតុពុល​ទាំងនេះ ដោយសារ តែ​ពួកគេ បាន​ធ្វើ​ការដកដង្ហើម និង ស្រង់ក្លិន​សារធាតុ​គីមី​ទាំងនេះ ចូលទៅ​ក្នុង​ខ្លួន​។ វា ពិតជា​ជះឥទ្ធិពល បាន​យ៉ាង​ខ្លាំងក្លា ជាមួយនឹង​ក្រុម​មនុស្ស ដែល​ត្រូវ​ធ្វើការ ជាមួយ​ពួក​វា រាល់​ថ្ងៃ​នោះ ។ ប៉ុន្តែ តើ​ការ​លាប​សក់ និង ប្តូរ​ពណ៌​ស្បែក ព្រមទាំង សារធាតុ​គីមី ដែល​ត្រូវបាន​រកឃើញ នៅក្នុង គ្រឿង​កែ​សម្ភស្ស ពិតជា​អាច​ធ្វើអោយ​អ្នកមាន មហារីក​បាន​យ៉ាង​ប្រាកដ ឬ យ៉ាងណា​? ភ្នាក់ងារ អន្តរជាតិ ដែល​ធ្វើ​ការសិក្សា​ពី​មហារីក​នេះ បាន​និយាយថា វា​អាច នឹង ធ្វើអោយ​មនុស្ស​កើត​មហារីក​បាន​មែន ។ វិធី​ការពារ​ដ៏​ល្អ​នោះ គឺ​អ្នក​អាច​ប្រើ​ស្រោមដៃ ដើម្បី​កាត់បន្ថយ ការ​ប្រឈម​ដោយ ផ្ទាល់​ទៅ​នឹង សារធាតុ​ទាំងនោះ ហើយ​ដំណឹង​ដ៏​ល្អ​មួយទៀត​នោះ គឺថា ផលិតផល​គ្រឿងសម្អាង ភាគ ច្រើន​ត្រូវបាន គេ​ធ្វើ​ការដកចេញ​នូវ​សា​ធាតុ​ផ្សំ គីមី​ដែលមាន​គ្រោះថ្នាក់​ទាំងនោះ​ចេញ ដែល​អាច​នឹង កាត់បន្ថយ នូវ ឱកាស​ប្រឈម​របស់​អ្នកធ្វើការងារ នៅក្នុង​ហាង​កែសម្ភ​ស្សបាន ។​

 

៣. អត្តពលករ និង អ្នក​លើក​ដុំ​ដែក​

​វា​ជា​ភាពជាក់ស្តែង​មួយ ដែល​គួរអោយ​ភ្ញាក់ផ្អើល និង តក់ស្លុត ដោយសារតែ​មាន អត្តពលករ​និង​អ្នក​លើក​ដុំ​ដែក មួយចំនួន បានធ្វើការ ប្រើ​ថ្នាំ​ជំនួយ​កម្លាំង ដូចជា anabolic steroids និង អរ​ម៉ូ​ន​សិប្បនិម្មិត ដើម្បី​យក​មក បង្កើន ថាមពល​សាច់ដុំ​របស់​ពួកគេ​។ ជា​សំណាងអាក្រក់ steroids មាន​ឥទ្ធិពល​មិនល្អ ចំពោះ​រាងកាយ ជាង​ការដែល វា​ផ្តល់​អត្ថប្រយោជន៍​ដល់ យើង​ម្នាក់ៗ ។ ការប្រើ​ពួកវា ក្នុង​រយៈពេល​យូរ ក៏​អាច​នឹង​ធ្វើអោយ យើង​មាន មហារីក​ថ្លើម​បាន​ផងដែរ ។​

 

៤. ជាង​គំនូរ និង ក្រុម​អ្នកសិល្បះ​ដែល​ប្រឈម​ទៅនឹង ជាតិ​ថ្នាំ​ពណ៌ និង សារធាតុ​គីមី​

​ក្រុម​អ្នក​សិក្សា​ស្រាវជ្រាវ នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ​ថា តើ​សមាសធាតុ​ជាក់លាក់​ណាមួយ ពិតប្រាកដ ដេល​អាច​នឹង​ធ្វើអោយ កោសិកា​មហារីក លូតលាស់​បាន​នោះ​ទេ ។ តែ​ទោះជា​យ៉ាងណាក្តី ពួកគេ​បាន ទទួលស្គាល់ថា ក្រុម​ជាងគំនូរ គឺ​មាន​ឱកាស​ប្រឈម​នឹង ការកើតមាន​នូវ មហារីក​សួត និង មហារីក ប្លោកនោម ជាង​មនុស្ស​ធម្មតា​។ ការ​ប្រឈម​ទៅនឹង សារធាតុ silica, asbestos និង សមាសធាតុ​ផ្សេងៗ​ទៀត ដែល​អាច​បង្ក​អោយមាន​មហារីក ក៏​អាច ដាក់​សម្ពាធ​អោយ មុខរបរ ជាជាង គំនូរ​នេះ ស្ថិត​ក្នុង​ប្រភេទ​ក្រុមមនុស្ស​ដែល​ប្រឈម​នឹង​មហារីក​នេះ បានដែរ ៕

ប្រភព៖ Health.com.kh


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម