​វិធី​បង្រៀន​កូន​អោយ ញ៉ាំ​បន្លែ​

 
 

​ចាប់ផ្តើម​ដោយ​បង្ហាញ​ជា​គំរូ​ល្អ​ដល់​ពួកគេ​។ ទុក​អោយ​ពួកគេ​ឃើញថា អ្នក​កំពុងតែ​ញ៉ាំ​អាហារ​ដែល​ផ្តល់​នូវ​ជីវជាតិ រួមមាន ផ្លែឈើ និង​បន្លែ​។ បន្ទាប់មក កាត់​វា​ជា​បំណែកៗ ហើយ​ដាក់​វា​ទៅក្នុង​ម្ហូបអាហារ​របស់​អ្នក​។ ដាក់​បន្លែ​ចូលទៅក្នុង​ម្ហូប​ណា​ដែល​គេ​ចូលចិត្ត​។​

​ជួនកាល ការ​ធ្វើ​អ្វី​សប្បាយៗ​អាច​ធ្វើអោយ​កុមារ​ញ៉ាំ​។ ចម្អិន​អាហារ​ដោយ​ការច្នៃប្រឌិត​របស់​អ្នក​អោយ​បាន​ច្រើន ដោយ​ធ្វើ​បន្លែ​ជា​រូបរាង​ភ្នែក ឬ​ច្រមុះ​ជាដើម​។ គ្រាន់តែ​ប្រាកដថា បន្លែ​ត្រូវបាន​កាត់​វា​ជា​ចំនិត​តូចៗ ដូចនេះ វា​មិន​អាច​ធ្វើអោយ​កូន​អ្នក​ស្លាក់​នោះទេ​។​

​សួរ​កូន​របស់​អ្នក​ថា​តើ បន្លែ​អ្វីដែល​គេ​នឹង​សាកល្បង​ញ៉ាំ ហើយ​អោយ​ទៅ​ផ្សារ​ជាមួយ​គ្នា ដើម្បី​ជ្រើសរើស​នូវ​បន្លែ​នោះ​។ ជម្រុញ​អោយ​គេ​អោយ​សាកល្បង​ញ៉ាំ​បន្លែ​ដែល​អ្នក​ធ្វើ ប៉ុន្តែ កុំ​បង្ខំ​គេ​អោយ​ញ៉ាំ​វា​។​

​ប្រសិនបើ​អ្នក​បារម្ភ​អំពី​ជីវជាតិ​របស់​កូន​អ្នក សូម​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​។
ប្រភព៖ health.com.kh

 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម