​វិធី​អនាម័យ​ខ្លួនប្រាណ សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​

 
 


​ការ​មាន​អនាម័យ​ល្អ ក្នុង​អំឡុង​ពេល​មាន​ផ្ទៃពោះ អាច​ជួយ​ការពារ​មេរោគ ជួយ​អោយមាន​ផា​សុខភាព​ល្អ និង​ធ្វើអោយ​ស្ត្រី​ជា​ម្តាយ​មាន​អារម្មណ៍​ស្រស់ស្រាយ​បន្ថែមទៀត​។​

​ខាងក្រោម​នេះ គឺជា​គន្លឹះ​មួយ​ចំនួន​ក្នុងការ​ធ្វើ​អនាម័យ​ខ្លួនប្រាណ​អោយបាន​ត្រឹមត្រូវ សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ ៖
•​    ​លាប​ឡេ ឬ​ក្រែម​ភ្លាម បន្ទាប់​ពី​ងូតទឹក​រួច ដើម្បី​បន្ទន់​ស្បែក​របស់​អ្នក​។​
•​    ​អនាម័យ​ល្អ​នឹង​ជួយ​ការពារ​ការឆ្លង​មេរោគ​នៅ​ទ្វារមាស ប៉ុន្តែ ចូរ​កុំ​ប្រើ​ទឹក​អនាម័យ​លាង​សម្អាត​ទ្វារមាស (​លើកលែងតែ​ករណី ដែល​គ្រូពេទ្យ​តម្រូវ​អោយ​អ្នក​ប្រើ​)​។​
•​    ​ក្រាលកម្រាល​នៅក្នុង​បន្ទប់ទឹក ដើម្បី​ការពារ​ការ​រអិលដួល ជាពិសេស នៅ​ខែ​ចុងក្រោយ​នៃ​ការ​មាន​ផ្ទៃពោះ ព្រោះ​ស្ត្រី​ភាគច្រើន​តែងតែ​វិលមុខ​។​
•​    ​រក្សា​សីតុណ្ហភាព​ទឹក​អោយ​ក្តៅ​ឧ​ណ្ឌៗ ពេល​ងូតទឹក ព្រោះ​ទឹក​ក្តៅ​ខ្លាំង​អាច​ធ្វើអោយ​អ្នក​មាន​អារម្មណ៍​ថា​វិលមុខ ឬ​ឈឺ​ក្បាល​។​
•​    ​ជៀសវាង​ការឡើង​សីតុណ្ហភាព​ក្នុង​ខ្លួន​ខ្ពស់​ពេក ព្រោះ​ការ​ក្តៅខ្លួន​ខ្លាំង​ពេល​មាន​ផ្ទៃពោះ​អាច​បណ្តាលអោយ​ប៉ះពាល់​ដល់​ទារក​។​

​សុខភាព​មាត់​ធ្មេញ គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​សុខភាព​ទូទៅ​របស់​អ្នក ព្រោះ​ជំងឺ​ធ្មេញ​អាច​បង្កើន​ហានិភ័យ​នៃ​ផលវិបាក​នៅ​ថ្ងៃក្រោយ បន្ទាប់ពី​មាន​ផ្ទៃពោះ​។

ខាងក្រោម​នេះ គឺជា​ការចង្អុលបង្ហាញ​ដ៏​មាន​ប្រយោជន៍​មួយចំនួន ដើម្បី​ធ្វើ​អោយ​ប្រាកដថា អ្នក​មាន​សុខភាព​មាត់​ធ្មេញ​ល្អ​បំផុត ៖
•​    ​អ្នក​គួរតែ​ទៅ​ជួប​ពេទ្យធ្មេញ​ពេល​មាន​ផ្ទៃពោះ ដើម្បី​ពិនិត្យ​រក​បញ្ហា​ពុក​ធ្មេញ ជំងឺ​អញ្ចាញធ្មេញ និង​បញ្ហា​ធ្មេញ​ដទៃទៀត និង​ដើម្បី​ទទួលបាន​ការព្យាបាល​ដ៏​ចាំបាច់​។​
•​    ​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ គឺ​តម្រូវ​អោយ​មាន​ការថែទាំ​ជាពិសេស និង​យកចិត្តទុកដាក់​ចំពោះ​បញ្ហា​មាត់​ធ្មេញ​។​
•​    ​ពិភាក្សា​ពី​អត្ថប្រយោជន៍ និង​ហានិភ័យ​នៃ​ការថត​កាំរស្មី X ការ​ដាក់​ថ្នាំ​សណ្តំ ថ្នាំ​បំបាត់​ការឈឺចាប់ និង​ថ្នាំ​ផ្សេង​ទៀត​ជាមួយ​គ្រូពេទ្យ​ធ្មេញ​របស់​អ្នក​។​
•​    ​ដុស និង​ទាក់​ធ្មេញ​របស់​អ្នក​យ៉ាងហោច​ណាស់​ម្តង​ក្នុង​មួយថ្ងៃ ដើម្បី​ការពារ​ការពុក​ធ្មេញ ហើយ​នឹង​ជួយ​រក្សា​អញ្ចាញធ្មេញ​អោយមាន​សុខភាព​ល្អ​។​
•​    ​អញ្ចាញធ្មេញ​របស់​អ្នក​អាច​ចេញ​ឈាម​បាន​យ៉ាង​ងាយស្រួល​ក្នុង​អំឡុងពេល​មាន​ផ្ទៃពោះ​។​
•​    ​ជៀសវាង​អាហារ​ដែល​ផ្អែម​ដូចជា​ស្ករ​គ្រាប់​រឹង អាហារ​ស្អិត និង​ភេសជ្ជៈ​។ ប្រសិនបើ​អ្នក​ចូលចិត្ត​ញុំ​ា​របស់​ផ្អែម អ្នកគួ​រលាង​សម្អាតធ្មេញ​ភ្លាមៗ បន្ទាប់​ពី​ញ៉ាំ​រួច​៕ 

ប្រភព៖​ health.com.kh


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម