ភាពពិការ អាច​បណ្តាលមកពី​កត្តា​អ្វីខ្លះ​?

 
 

​មូលហេតុ​ចំបង​នៃ​ភាព​ពិការ​មាន​បួន ដូចជា ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ការរង​របួស​ក្បាល ការរង​របួស​ឆ្អឹងខ្នង និង​ជំងឺ​ក្រិន​សរសៃឈាម​ជា​ដើម​។​

•​    ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ៖ ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល គឺ​ជា​ជំងឺ​មួយ​ដ៏​ធ្ងន់ធ្ងរ ដែល​កើតមានឡើង​នៅពេល​ដែល​ការផ្គត់ផ្គង់​ឈាម​ទៅកាន់​ខួរក្បាល​របស់​អ្នក​ត្រូវ​បាន​រំខាន​ដោយសារ​អ្វី​មួយ​។​
•​    ​ការរង​របួស​ក្បាល ៖ ការរង​របួស​ក្បាល​ធ្ងន់ធ្ងរ អាច​បណ្តាលអោយ​ខូច​ខួរក្បាល​។ ផ្ទៃ​ខួរក្បាល​អាច​ដាច់​រហែក ឬ​ជាំ ដោយសារ​ការ​បោក​ទៅ​នឹង​ឆ្អឹង​ក្បាល ការខូចខាត​សរសៃឈាម និង​សរសៃប្រសាទ​។ ការ​ពិការ​មួយ​កំណាត់​ខ្លួន​អាច​កើតឡើង​ប្រសិនបើ​មាន​ផ្នែក​ណាមួយ​នៃ​ខួរក្បាល​ដែល​គ្រប់គ្រង​ទៅ​លើ​សាច់ដុំ​ផ្នែក​ណា ត្រូវ​បាន​រង​ការខូចខាត​ក្នុងអំឡុងពេល​នៃ​ការរង​របួស​ក្បាល​ធ្ងន់ធ្ងរ​។ ការខូចខាត​ទៅ​នឹង​ជ្រុង​ខាងឆ្វេង​នៃ​ខួរក្បាល អាច​បណ្តាល​អោយ​ពិការ​នៅ​លើ​ផ្នែក​ខាងស្តាំ​នៃ​រាងកាយ ហើយ​ការខូចខាត​ទៅ​នឹង​ផ្នែក​ខាងស្ដាំ​នៃ​ខួរក្បាល អាច​បណ្តាល​អោយ​ពិការ​នៅ​លើ​ផ្នែក​ខាងឆ្វេង​នៃ​រាងកាយ​។​
•​    ​ការរង​របួស​ឆ្អឹងខ្នង ៖ កាលណា​អ្នក​មាន​របួស​ឆ្អឹងខ្នង ខួរឆ្អឹងខ្នង​ក៏​អាច​រង​របួស​ដែរ​។ នេះ​មានន័យ​ថា ខួរក្បាល​អាច​នឹង​លែង​បញ្ជូន​សញ្ញា​ទៅ​អោយ​សាច់ដុំ​បាន ជាហេតុ​បណ្តាលអោយ​ពិការ​។​
•​    ​ជំងឺ​ក្រិន​សរសៃឈាម ៖ ជំងឺ​ក្រិន​សរសៃឈាម គឺ​ជា​ជំងឺ​មួយ​ដែល​សរសៃប្រសាទ​នៅក្នុង​ខួរឆ្អឹងខ្នង​ខូចខាត ដោយសារ​ប្រព័ន្ធ​ភាពស៊ាំ​របស់​ខ្លួន​យើង​ផ្ទាល់​៕

ប្រភព៖ Health.com.kh


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម