រឿង​មួយ​ចំនួន​ដែល​មនុស្ស​ឆ្លាត​មិន​ធ្វើ​

 
 

​តើ​អ្នក​គិត​ដូច​ម្តេចទៅ​នៅ​ពេល​អ្នក​លឺថា​មាន​មនុស្ស​ម្នាក់​ជា​មនុស្ស​ឆ្លាត​? អ្នក​ប្រហែលជា​ស្រមៃ​ខ្លួនឯង​ថា គេ​ប្រហែល​ជា​មនុស្ស​ដែល​មាន​បញ្ញា​ឈ្លាសវៃ​ហើយ​។ ប៉ុន្តែ​ការ​ដែល​ធ្វើខ្លួន​ជា​មនុស្ស​ឆ្លាត​គឺ​មាន​រឿង​អ្វីៗ​ច្រើនណាស់​ដែល​ត្រូវ​និយាយ ព្រមទាំង​អ្វីដែល​លើស​ពី​ពិន្ទុ​ខ្ពស់​ទៀតផង​។ មនុស្ស​ឆ្លាត​ក៏​មាន​ចិត្តមេត្តា​, ចូលចិត្ត​ស្រមើស្រមៃ​, ដាក់ខ្លួន និង​បង្ហាញ​ភាព​ក​ត្ត​ញ្ញូ​ដែរ​។ ពួកគេ​មើលខ្លួន​ថា​ដូចជា​កំទេច​មួយ​ដុំ​ដ៏​តូច​របស់​សង្គម​ដ៏​ធំ​មួយ ហើយ​ពួកគេ​ដឹងថា ពួកគេ​មាន​សមត្ថភាព​ក្នុងការ​ធ្វើ​រឿង​ដ៏​អស្ចារ្យ​ជាច្រើន​។ ប៉ុន្តែ​មាន​រឿង​មួយចំនួន​ដែល​មនុស្ស​ឆ្លាត​មិន​ធ្វើ​ដូចជា​៖

 

មិន​បណ្តោយ​អោយ​បញ្ហា​កាលពី​អតីតកាល​ប៉ះពាល់​ដល់​ស្ថានភាព​បច្ចុប្បន្ន​
មនុស្ស​ឆ្លាត​ដឹងថា ការបរាជ័យ​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ការលូតលាស់​។ មនុស្ស​ច្រើនណាស់​ដែល​បណ្តោយ​អោយ​រឿង​កាលពីមុនៗ​រំខាន​ដល់​ពួកគេ​មិន​អោយ​ទទួលបាន​អ្វី​ដែល​អស្ចារ្យ​ក្នុងពេល​បច្ចុប្បន្ន និង​អនាគត ប៉ុន្តែ​មនុស្ស​បែប​នេះ​មិនមែន​ជា​មនុស្ស​ឆ្លាត​ទេ​។ ពួកគេ​ត្រូវ​ចាត់ទុក​អ្វី​ដែល​ជា​អតីតកាល​ដាក់​មួយ​ដុំ ដោយសារតែ​ពួកគេ​ដឹងថា អ្វី​ដែល​កើតឡើង​គឺ​វា​បាន​កើតឡើង​រួច​ទៅ​ហើយ​។ អ្វី​ដែល​ពួកគេ​ការបន្ថែម​នោះ​គឺ​ធ្វើ​យ៉ាងណា​ឆ្លៀត​ឱកាស​ដើម្បី​ពង្រឹង​ខ្លួនឯង និង​មាន​ភាព​កាន់តែ​ប្រសើរ​ជាង​មុន​។​

 

​មិន​ផ្តោតទៅលើ​អ្វី​ដែល​អវិជ្ជមាន​

​មនុស្ស​ឆ្លាត​ដឹងថា ពួកគេ​អាច​គ្រប់គ្រង​គំនិត​ពួកគេ​បាន​។ ពួក​គេ​ជ្រើសរើស​នូវ​ការផ្តោត​ទៅលើ​ការគិត​ដែល​វិជ្ជមាន​។ មនុស្ស​ឆ្លាត​ជឿ​ទាំង​ពេញចិត្ត​ថា អ្វី​ទៅ​ដែល​ក្នុង​ចិត្ត​អាច​ស្រមៃ​ដឹង ពេល​នោះ​វា​ក៏​អាច​ទទួល​បាន​ការ​ស្រមៃ​នោះដែរ​។ ពួកគេ​ដឹងថា ជីវិត​នឹង​កាន់តែ​ងាយស្រួល និង​កាន់តែ​រីករាយ​នៅ​ពេល​ពួក​គេ​ចេះ​ធ្វើខ្លួន​អោយ​ធម្មតា​, អាច​មាន​ការស្រមើស្រមៃ​, ភាព​អស្ចារ្យ​, ការបង្កើត​ថ្មី​, និង​សេចក្តីស្រឡាញ់​។​

 

មិន​អោយ​កើត​ចេញពី​បញ្ហា​របស់​ពួកគេ​
យើងទាំងអស់គ្នា​សុទ្ធតែ​មាន​បញ្ហា​។ ខណៈពេល​ដែល​វា​គឺជា​ការងារ​, លុយកាក់​, គ្រួសារ​, សុខភាព​។​ល​។ មនុស្ស​ដែល​ឆ្លាត​ត្រូវ​ប្រឈមមុខ​នឹង​បញ្ហា​ជាច្រើន​នៅ​នឹង​មុខ​។ ពួកគេ​ត្រូវ​ស្វែងរក​ដំណោះស្រាយ​ចំពោះ​បញ្ហា​ទាំងអស់​នោះ​ដោយ​ខ្លួនឯង​។ នៅពេល​មនុស្ស​ឆ្លាត​មាន​ភាព​ភ្លាត់ស្នៀត ពួក​គេ​ចេះ​ក្រោកឈរ​វិញ ហើយ​ដើរ​អោយ​ដល់​ផ្លូវ​ដែល​ត្រឹមត្រូវ​។ ពួកគេ​មាន​សេចក្តីក្លាហាន​ប្រឈមមុខ​នឹង​ភាពភ័យខ្លាច​របស់​ខ្លួន និង​ប៉ះប៉ូវ​បញ្ហា​នីមួយៗ​ដើម្បី​អោយ​ទទួលបានភាព​រីកច​ម្រើ​ន​វិញ​។​

 

មិន​បារម្ភ​អំពី​អ្នក​ដទៃ​គិត​អំពី​ខ្លួន​
មនុស្ស​ឆ្លាត​មិន​បណ្តោយ​អោយ​គំនិត​អវិជ្ជមាន​របស់​អ្នកដទៃ​កំណត់​លើ​ជីវិត​រស់នៅ​ដែល​ពោរពេញ​ទៅដោយ​សុភមង្គល និង​ក្តី​ប៉ងប្រាថ្នា​របស់​ពួកគេ​បានទេ​។ លើ​លោក​នេះ​តែងតែ​មាន​ហើយ​អ្នក​ដែល​ចូលចិត្ត​សង្ស័យ​, អ្នក​ស្អប់ និង​មនុស្ស​អាត្មានិយម​។ ប៉ុន្តែ​មនុស្ស​ដែល​ឆ្លាត​មិន​ខ្វល់​អំពី​ពួក​មាត់ចាបមាត់ព្រាប​អស់នេះ​ទេ​។​

 

មិន​បង្ហិន​ពេលវេលា​
មនុស្ស​ឆ្លាត​បង្កើត​នូវ​ពេលវេលា​ច្រើន​បំផុត​សម្រាប់​ពួកគេ​។ ពួក​គេ​បង្កើត​នូវ​ទម្លាប់​ដ៏​មាន​ប្រយោជន៍​ដែល​អាច​អោយ​ពួកគេ​ធ្វើ​កាន់តែ​ឆ្លាត​វៃ​និង​មិន​កាន់តែ​ពិបាក​។ ពួកគេ​មិន​ចំណាយ​ពេលវេលា​អត់​ប្រយោជន៍​ទៅលើ​គោលដៅ​ដែល​គ្មាន​ន័យ​នោះទេ​។ ពួកគេ​ក៏​អាច​រៀបចំ​នូវ​តម្រូវកា​រ​ដើម្បី​អោយ​មាន​តុល្យភាព​ការងារ​ព្រមទាំង​មិន​ប៉ះពាល់​ដល់​ផ្លូវចិត្ត​ទៀត​៕

ប្រភព: Health.com.kh


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម