៥ ចំណុច​ដើម្បី​បាន “​ក្លៀក​” រលោង និង​ស​ស្អាត

 
 



វី​ធី​ទី ១ ៖ ការ​ដុះលាង​ជាមួយ​ស្ករ និង​ក្រូចឆ្មារ​
​លាយ​ស្ករ ២ ស្លាបព្រា​កាហ្វេ​ជាមួយនឹង​ក្រូចឆ្មារ​មួយ​ផ្លែ​តូច​ល្មម​។ លាយ​វា​អោយ​សព្វ រួច​លាប​ទៅលើ​ក្លៀក​របស់​អ្នក ហើយ​ទុក​វា​អោយ​ស្ងួត​ប្រហែល ១០ នាទី​។ នៅពេល​ដែល​វា​ស្ងួត​ហើយ ចូរ​អ្នក​ដុស​ស្រាលៗ​ប្រហែល​២ នាទី​ទៀត ទើប​លាង​សម្អាត​ជាមួយនឹង​ទឹក​ក្តៅ​ឧ​ណ្ឌៗ​។ ការធ្វើ​បែប​នេះ​អាច​ជួយ​ជម្រុះ​កោសិកា​ចាស់ៗ និង​សម្លាប់​បាក់តេរី​ដែល​ជាប់​នៅក្នុង​ស្បែក​ក្លៀក​របស់​អ្នក និង​ធ្វើអោយ​ស្បែក​មើលទៅ​ភ្លឺរលោង​។

​វី​ធី​ទី ២ ៖ ចំនិត​ដំឡូងបារាំង​
​ចិត​ដំឡូងបារាំង​ជា​ចំនិតៗ រួច​លាយ​ជាមួយ​នឹង​ទឹក​ប្រហែល ២ នាទី​។ យក​ចំនិត​នោះ​ចេញពី​ទឹក ហើយ​ដុស​វា​នៅលើ​ក្លៀក​។ ដំឡូង​អាចជួយ​ស្បែក​ក្លៀក​របស់​អ្នក​បាន​។

​វី​ធី​ទី ៣ ៖ ម៉ាស្សា​ជាមួយ​ប្រទាល​កន្ទុយក្រពើ​
​លាប​ជ័រ​ដែល​ហូរ​ចេញពី​ប្រទាល​កន្ទុយក្រពើ​ជា​រង្វង់​ប្រហែល ៥ នាទី បន្ទាប់​មក​លាង​សម្អាត​ជាមួយ​នឹង​ទឹក​ក្តៅ​ឧ​ណ្ឌៗ​។ វា​អាច​ជួយ​យក​កំណក​ខ្មៅៗ​នៅលើ​ក្លៀក​របស់​អ្នក និង​ជួយ​អោយ​ក្លៀក​អ្នក​ស​ស្អាត​។

​វី​ធី​ទី ៤ ៖ ម៉ាស្សា​ជាមួយនឹង​ប្រេង​ដូង និង​ប្រេង​អាល់​ម៉ុង​
​មុន​ពេល​ងូតទឹក អ្នក​អាច​ម៉ាស្សា​ជាមួយ​ប្រេង​ដូង ឬ​ប្រេង​អាល់​ម៉ុង​ប្រហែល ១០ នាទី​ជា​ប្រចាំ​ថ្ងៃ​។ ប្រេង​ដូង ឬ​ប្រេង​អាល់​ម៉ុង​មាន​ផ្ទុក​នូវ​វីតាមីន E ដែល​វា​ជួយ​ក្នុង​ការផ្គត់ផ្គង់ និង​ធ្វើអោយ​ក្លៀក​អ្នក​រលោង​ស្អាត​។

​វី​ធី​ទី ៥ ៖ គឺជា​អ្វី​ដែល​អ្នក​គួរ​ជៀសវាង​
1.​    ​កុំ​កោរ​រោម​ក្លៀក ព្រោះ​វា​ធ្វើអោយ​ស្បែក​អ្នក​កាន់តែ​គ្រើម និង​ខ្មៅ​។​
2.​     ជៀសវាង​ការប្រើ​ក្រែម​ដើម្បី​ដក​រោមក្លៀក ព្រោះ​ក្រែម​ទាំងនោះ​មាន​ផ្ទុក​សារធា​តុ​គីមី​ដ៏​អាក្រក់ ដែល​អាច​ធ្វើអោយ​ស្បែក​របស់​អ្នក​ខ្មៅ​។​
3.​    ​ជៀសវាង​ការ​ស្លៀក​សំលៀកបំពាក់​តឹង​ញឹកញាប់​ពេក ព្រោះ​វា​អាច​បណ្តាល​អោយ​បែកញើស និង​កកិត​។​
4.​    ​កុំ​បាញ់​ស្ប្រៃ​ដោយផ្ទាល់​ទៅលើ​ស្បែក ព្រោះ​វា​អាច​បង្ក​អោយ​មាន​កន្ទួល រលាក និង​ខ្មៅ​ស្បែក​។​
5.​    ​ជៀសវាង​សាប៊ូ​ដែល​មាន​ពណ៌ និង​ធ្វើអោយ​ក្លៀក​អ្នក​សើ​ម​៕
ប្រភព៖ Health.com.kh

 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម