ចង់ផ្តាច់បារី ត្រូវធ្វើដូចម្តេច?
ការញៀនបារី គឺជាការញៀនទៅនឹងផលិតផលថ្នាំជក់ ដែលបណ្តាលមកពីជាតិនីកូទីននៅក្នុងបារីនោះ។ ការញៀនជាតិនីកូទីន មានន័យថា អ្នកមិន អាចបញ្ឈប់ការប្រើប្រាស់សារធាតុនេះបាន បើទោះបីជាវាអាចបណ្តាលអោយមានគ្រោះថ្នាក់ដល់សុខភាពក៏ដោយ។ ជាតិនីកូទីន ធ្វើអោយប៉ះពាល់ដល់រាងកាយ និងអារម្មណ៍ស្មារតី ប៉ុន្តែ ពេលខ្លះ វាអាចធ្វើអោយអ្នកជក់សប្បាយរីករាយ។ នៅពេលជាមួយគ្នានេះដែរ ការឈប់ជក់បារី អាចបណ្តាលអោយមានរោគសញ្ញាដូចជា ឆាប់ខឹង តប់ប្រមល់ និងថប់បារម្មជាដើម។
ដើម្បីឈប់ជក់បារីក្នុងរយៈពេលយូរបាន សូមពិចារណាអំពីគន្លឹះទាំងនេះ ៖• ការជម្រុញចិត្តខ្លួនឯង ៖ សម្រេចចិត្តថាឈប់ ហើយកំណត់កាលបរិច្ឆេទ និងបង្កើតផែនការ ដើម្បីបញ្ឈប់។ ចាប់ផ្តើមដោយការគិតអំពីអារម្មណ៍ផ្សេងគ្នាដែលអ្នកអាចនឹងទទួលបានពីការជក់បារី។ បន្ទាប់មក ធ្វើបញ្ជីនៃមូលហេតុ ដែលអ្នកត្រូវតែឈប់ជក់បារី។
• កុំបាក់ទឹកចិត្ត ប្រសិនបើអ្នកមិនអាចធ្វើបាន ៖ ចូរចាំថា វាជារឿងធម្មតា ដែលពេលខ្លះអ្នកមិនអាចឈប់ជក់បាន។ ប៉ុន្តែ គោលបំណងរបស់អ្នកគឺ ឈប់ជក់បារីតែម្តង សូម្បីតែការជក់បារីបន្តិច ឬម្តងម្កាលក៏អាចមានគ្រោះថ្នាក់។ អ្នកអាចរៀនពីបទពិសោធកន្លងមក អំពីអ្វីដែលនាំអោយអ្នកជក់ឡើងវិញ ហើយព្យាយាមដោះស្រាយវា។
• កំណត់មូលហេតុ ដែលបង្កអោយអ្នកជក់បារីឡើងវិញ ៖ នេះនឹងជួយអ្នកក្នុងការដោះស្រាយបញ្ហា និងមានផែនការក្នុងការដោះស្រាយ ជាមួយនឹងស្ថានភាពដែលមានហានិភ័យខ្ពស់។
• ស្វែងរកការគាំទ្រ ៖ ការគាំទ្រផ្នែកសង្គម គឺជាគន្លឹះមួយក្នុងការសម្រេចបាននូវការឈប់ជក់បារីរហូត។ សំណូមពរអោយក្រុមគ្រួសារ មិត្តភក្តិ និងសហការីគាំទ្រ និងការលើកទឹកចិត្តដល់រូបអ្នក៕
ប្រភព៖ Health.com.kh
មើលគួរយល់ដឹងផ្សេងៗទៀត
- សណ្តែក ជាអាហារដែលសម្បូរជាតិប្រូតេអ៊ីន
- លំហាត់ប្រាណ៧យ៉ាងជួយពង្រឹងរាងកាយឲ្យមាំមួន និងសិចស៊ី
- ថែទាំសុខភាព «ភ្នែក» របស់អ្នក ដោយគ្រាន់តែ ធ្វើលំហាត់ប្រាណភ្នែកងាយៗ សាមញ្ញៗ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!