មនុស្សស្រី ក្នុងខ្សែភ្នែកបុរស ត្រូវតែ ...
អ្នកធ្លាប់ឆ្ងល់ទេថាតើ អ្វីទៅដែលធ្វើអោយមនុស្សស្រីក្លាយខ្លួនជាមនុស្សដែលបុរសគ្រប់រូបត្រូវការ? ពេលនេះ យើងមិនមែននិយាយអំពីការវះកាត់កែសម្ផស្ស ឬការតុបតែងសម្លៀកបំពាក់ឡើយ ប៉ុន្តែ ជាលក្ខណៈសម្បត្តិដែលមនុស្សប្រុសត្រូវការតែប៉ុណ្ណោះ។ វាក៏គ្មានអ្វីដែលអស្ចារ្យនោះដែរ ប៉ុន្តែ អ្នកប្រហែលជាយល់ថា មានរឿងមួយចំនួនដែលអ្នកភ្លេច ឬមើលរំលង។
ដូច្នេះ ចំណុចខាងក្រោមនេះអាចជួយរំលឹកដល់អ្នកបាន ដើម្បីអាចក្លាយខ្លួនជាមនុស្សស្រី ដែលបុរសគ្រប់រូបប្រាថា្នចង់បាន ៖
សប្បាយចិត្ត និងញញឹមជាប់
កាលណាអ្នកចេះធ្វើអោយខ្លួនឯងសប្បាយចិត្តនោះ បុរសគ្រប់រូបពិតជាចង់អោយអ្នកនៅក្បែរគេខ្លាំងណាស់។ ការដែលនិយាយរឿងពិបាកចិត្ត ធ្ងន់ធ្ងរ និងរអ៊ូរទាំច្រើនពេក មិនមែនជារឿងល្អនោះទេ។ មនុស្សប្រុសចូលចិត្តមនុស្សស្រីណាដែលចេះលេងសើច និងអាចលើកទឹកចិត្តដល់ពួកគេដោយស្នាមញញឹម។
ចងចាំអំពី “ភាពជាស្ត្រីភេទ” របស់អ្នក
មនុស្សប្រុសតែងតែចូលចិត្តនារីដែលចេះរក្សា “ភាពជាស្ត្រី” របស់ខ្លួន។ ភាពក្មេងខ្ចី សុភាព និងចិត្តល្អគឺជាចរឹតឬកពារមួយ ដែលមនុស្សប្រុសតែងសរសើរ។
កុំភ្លេចអំពីឬកពាររបស់អ្នក
ចូរប្រកាន់ចំពោះចរឹតឬកពាររបស់អ្នកខ្លះទៅ ជាពិសេសពេលនៅជាមួយមនុស្សប្រុសតែម្តង ព្រោះពួកគេពិតជាមានមោទនៈភាពចំពោះអ្នកជាមនុស្សស្រីខ្លាំងណាស់។ មនុស្សប្រុសពិតជាមិនចង់ឃើញសង្សាររបស់ខ្លួនស្រវឹងជោគខ្លួន និយាយផ្តេសផ្តាស ឬធ្វើអំពើមិនសមរម្យនានានៅទីសារធារណៈឡើយ។
ធ្វើខ្លួនជាស្ត្រីឯករាជ្យ
មនុស្សប្រុសនៅតែចូលចិត្តធ្វើខ្លួនជាអ្នកផ្តល់ប្រឹក្សា និងការពារអ្នកដដែលទេ ប៉ុន្តែ វាមិនអាចកើតឡើងគ្រប់ពេលឡើយ។ មនុស្សស្រីដែលអាចឈរអោយនឹងដោយខ្លួនឯង និងមានគោលបំណងច្បាស់លាស់ត្រឹមត្រូវ តែងតែក្លាយជាមនុស្សដែលមានភាពទាក់ទាញ។ មនុស្សប្រុសពិតជាចង់ដឹងណាស់ថាតើ អ្នកអាចធ្វើអ្វីបានទៅបើគ្មានគេ? ដូច្នេះ អ្នកមិនត្រូវបង្ហាញនូវចរឹតត្រូវការគេអោយជួយ ឬខ្លាចគេនៅឆ្ងាយពីអ្នកឡើយ។
កុំធ្វើខ្លួនជាស្តេចស្រីដូចក្នុងរឿង
មនុស្សស្រីដែលសម្តែងក្នុងរឿង ប្រហែលជាអាចធ្វើគ្រប់យ៉ាងដើម្បីអោយមានការចាប់អារម្មណ៍ ប៉ុន្តែការចាប់អារម្មណ៍នោះគ្រាន់តែមានរយៈពេលខ្លីប៉ុណ្ណោះ។ មនុស្សស្រីដែលអាចសម្រួលអារម្មណ៍របស់ខ្លួនឯងបាន គឺជាអ្វីដែលបុរសចូលចិត្តនិយាយសរសើរ ហើយពួកគេពិតជាមិនចូលចិត្តអ្នកដែលចេះតែឆេវឆាវជាប់រហូតនោះទេ។
ធ្វើខ្លួនអោយមានភាពអាថ៌កំបាំងបន្តិចទៅ
អ្វីដែលអ្នកគួរធ្វើក្នុងពេលនេះគឺ ធ្វើយ៉ាងណាកុំអោយគេដឹងរឿងគ្រប់យ៉ាងរបស់អ្នកពេក ព្រោះមនុស្សប្រុសចូលចិត្តអ្វីៗដែលជាភាពអាថ៌កំបាំង។ ដូច្នេះ អ្នកគួរតែបន្សល់ទុកនូវរឿងមួយចំនួនអោយស្ថិតក្នុងការស្រមើស្រមៃរបស់គេ និងអោយគេស្វែងយល់អំពីអ្នកបន្តិចម្តងៗទៅ ដូច្នេះ វានឹងធ្វើអោយគេចេះតែមករកអ្នកម្តងហើយម្តងទៀតជាមិនខាន។
មានទំនុកចិត្ត
ចូរធ្វើយ៉ាងណាអោយមានទំនុកចិត្តលើខ្លួនឯង និងមិនត្រូវព្យាយាមធ្វើខ្លួនអោយដូចអ្នកណាម្នាក់ឡើយ។ ការដែលធ្វើខ្លួនបានយ៉ាងល្អខុសគេ គឺជាផ្នែកមួយដ៏សំខាន់សម្រាប់ភាពទាក់ទាញ ហើយមនុស្សប្រុសក៏នឹងចូលចិត្តអ្នកកាន់តែខ្លាំងដែរ៕
ប្រភព៖ Health.com.kh
មើលគួរយល់ដឹងផ្សេងៗទៀត
- រោគសញ្ញាគួរប្រុងប្រយ័ត្ន នៃជំងឺដាច់សរសៃឈាមខួរក្បាល
- ទារក ត្រូវការឡេការពារកម្តៅថ្ងៃ ដែរឬទេ?
- វិធីងាយៗតាមបែបធម្មជាតិ ដើម្បីទទួលបានកូនប្រុស ដូចបំណង
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!