សញ្ញា និងមូលហេតុ ​នៃ​ការ​មិន​ចេះ​អត់ធ្មត់​

 
 

​សញ្ញា​នៃ​ការ​មិន​ចេះ​អត់ធ្មត់​
​តើ​អ្នក​ធ្វើ​ដូចម្តេច​ទៅ​ទើប​ដឹងថា ពេលណា​ខ្លួន​អ្នក​ស្ថិតក្នុង​សភាព​មិនចេះ​អត់ធ្មត់​? អ្នក​ប្រហែលជា​នឹង​ធ្លាប់​សញ្ញា​មួយ ឬ​ច្រើន​ដូចខាងក្រោម​នេះ​ហើយ​មើលទៅ ៖

•​    ​ដក​ដង្ហើមញាប់​
•​    ​តឹង​សាច់ដុំ​
•​    ​ក្តាប់ដៃ​យ៉ាង​ណែន​
•​    ​ខឹង ឬ​ឆេវឆាវ​
•​    ​ថប់​អារម្មណ៍ ឬ​ភ័យខ្លាច​
•​    ​ធ្វើ​អ្វី​ទាន់ហន់​
•​    ​ឆាប់​ធ្វើការ​សម្រេចចិត្ត​ពេក​។​

​ការស្វែងរក​មូលហេតុ​របស់​អ្នក​
​បើសិន​ជា​អ្នក​ធ្លាប់​មាន​រោគសញ្ញា​នៃ​ការ​មិន​ចេះ​អត់ធ្មត់ ជំហាន​បន្ទាប់​របស់​អ្នក​គឺ ត្រូវតែ​រកអោយឃើញ​ថា មាន​មូលហេតុ​អ្វី​ពិតប្រាកដ​ដែល​បង្ក​ទៅ​ជា​ដូច្នេះ ហើយ​មនុស្ស​យើង​ភាគច្រើន​សុទ្ធតែ​មាន​មូលហេតុ​ទាំងអស់​។ រឿង​នោះ​អាចជា​មនុស្ស ឃ្លា​ដែល​គេ​និយាយ ឬ​ស្ថានភាព​ពិសេសៗ (​ដូច​ជា​ការ​ស្ទះចរាចរណ៍​រាប់​ម៉ោង​) ដែល​សុទ្ធតែ​ធ្វើអោយ​យើង​ចូលទៅ​ក្នុង​ពិភព​នៃ​ការ​មិន​ចេះ​អត់ធ្មត់​បាន​ទាំងអស់​។​

​ចូរ​បង្កើត​តារាង​មូលហេតុ ​ដែល​ធ្វើអោយ​អ្នក​មិន​អាច​អត់ធ្មត់​បាន​។
•​    ​ឈប់​គិត​អំពី​រឿង​កាលពី​លើក​មុន ដែល​ធ្វើអោយ​អ្នក​មិន​អាច​អត់ធ្មត់​បាន​។ 
•​    ​សួរ​គ្រួសារ មិត្តភក្តិ និង​អ្នកធ្វើការ​ជាមួយគ្នា អំពី​ភាព​មិន​អាច​អត់ធ្មត់​បាន​របស់​អ្នក​។​
•​    ​មនុស្ស​ជាច្រើន​មិន​អាច​អត់ធ្មត់​បាន​ដោយសារ​តែ​កត្តា​រាងកាយ​ដូចជា ការ​ឃ្លាន​អាហារ ការ​ខ្សោះ​ជាតិ​ទឹក ឬ​ការ​អស់កម្លាំង​។ ចូរ​ធ្វើការ​វិភាគ​លើ​រាងកាយ​ខ្លួនឯង នៅ​ពេល​អ្នក​ចាប់​មាន​អារម្មណ៍​មិន​អាច​អត់ធ្មត់​បាន​លើក​ក្រោយ​ទៀត​។ របៀប​ព្យាបាល​ដោយ​ខ្លួនឯង​ធម្មតាៗ​អាច​មាន​ដូចជា ការ​ញ៉ាំ​អាហារ​សម្រន់ និង​ទឹក​មួយ​កែវ​ហើយ​មើលទៅ​។​
•​    ​រក្សា​នូវ​កំណត់ត្រា​នៅ​ពេល​អ្នក​ចាប់ផ្តើម​មាន​អារម្មណ៍​ថា​មិន​អាច​អត់ធ្មត់​បាន​។ ចូរ​សរសេរ​នូវ​អ្វី​ដែល​បាន​កើតឡើង និង​មូលហេតុ​ដែល​ធ្វើអោយ​អ្នក​ស៊ាំ​ចិត្ត​។

​ការ​សម្គាល់​ដឹង​អំពី​មូលហេតុ​អាច​ជួយ​អ្នក​បាន ព្រោះ​វា​នឹង​បង្ខំ​អោយ​អ្នក​ពិនិត្យ​ទៅលើ​សកម្មភាព​របស់​អ្នក ក៏ដូចជា​មូលហេតុ​ដែល​អ្នក​កំពុងតែ​ធ្វើ ឬអ្វី​ដែល​អ្នក​កំពុងតែ​ធ្វើ​។ ចំណេះដឹង​មួយ​នេះ​ក៏​ជួយ​អោយ​អ្នក​បង្កើតបានជា​យុទ្ធសាស្ត្រ​ថ្មីៗ ដើម្បី​ចៀសអោយផុត​ពី​ការ​ដែល​មិន​អាច​អត់ធ្មត់​បាន​ដែរ​។

​ពិតណាស់ វា​នឹង​ក្លាយទៅជា​រឿង​ដ៏​អស្ចារ្យ​មួយ បើសិន​ជា​អ្នក​អាច​ចៀសផុត​ពី​មូលហេតុ​ដែល​ធ្វើអោយ​អ្នក​មិន​អាច​អត់ធ្មត់​បាន​។ ប៉ុន្តែ ភាគ​ច្រើន​វា​មិន​អាច​ទៅរួច​ទាំងអស់​នោះ​ទេ​។ ដូច្នេះ អ្នក​គួរតែ​សិក្សា​របៀប​គ្រប់គ្រង​បញ្ហា​មិន​អាច​អត់ធ្មត់​បាន​ជំនួស​វិញ​។ 

ប្រភព៖ Health.com.kh


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម