តើអ្វីទៅដែលធ្វើអោយមានភាពតានតឹងដល់ស្នេហារបស់អ្នក?
មិនមានចំណងស្នេហាណាមួយដែលងាយស្រួល១០០ភាគរយនោះទេ។ ស្ថិតក្នុងទំនាក់ទំនងស្នេហាដ៏យូរអង្វែងមួយ វាអាចនឹងមានភាពតានតឹងមួយចំនួនតូចកើតមានក្នុងជិវិតជាមិនខាន។ កូន, បញ្ហាលុយកាក់, ការងារ និងភាពអសន្តិសុខសុទ្ធតែអាចប៉ះពាល់ដល់ស្នេហាអ្នកបានទាំងអស់។
កូន
បើសិនជាអ្នកកំពុងតែមានគម្រោងយកកូន ចូរយល់ថា ស្នេហារបស់អ្នកនឹងមិនមានការប្រែប្រួលអ្វីឡើយ។ ការបង្កើតកូននឹងមិនគ្រាន់តែធ្វើអោយមានទំនួលខុសត្រូវកាន់តែច្រើនទេ តែក៏មិនមានពេលវេលាច្រើនសម្រាប់អ្នកនៅជាមួយដៃគូដែរ។ ការងារនិងថាមពលនៃការយចិត្តទុកដាក់ និងបង្រៀនកូនមានន័យថា វានឹងផ្តល់ស្ត្រេសកាន់តែច្រើនក្នុងនាមជាឪពុកម្តាយ។ ក្មេងម្នាក់ក៏ធ្វើអោយមានភាពច្រណែនចំពោះស្នេហាអ្នកដែរ។ ឧទាហរណ៍ ឪពុកប្រហែលជាច្រណែនថា ម្តាយកំពុងតែចំណាយពេលវេលាកាន់តែច្រើនចំពោះកូនជាងរូបគាត់ ឬមិនសប្បាយចិត្តទាល់តែសោះពេលដែលម្តាយមានទំនាក់ទំនងជាមួយកូនខ្លាំងជាងគាត់។
លុយកាក់
បញ្ហាលុយកាក់អាចបង្កើតភាពតានតឹងដល់ស្នេហាច្រើនណាស់។ បើសិនជាលុយជាចំណងយ៉ាងតឹងនោះ វាច្រើនតែធ្វើអោយមនុស្សម្នាក់ឈ្លោះគ្នានឹងដៃគូរបស់ខ្លួនបាន។ ម្យ៉ាងវិញទៀត លុយអាចក្លាយទៅជាប្រធានបទដ៏តានតឹងខ្លាំងមួយនៅពេលគូសង្សាមិនយល់ស្របនឹងរបៀបនៃការចំណាយវាតែម្តង។ មនុស្សស្រីយល់ឃើញថាលុយគឺជារបស់ដែលមានសន្តិសុខ និងបារម្ភច្រើនអំពីការទុកដាក់ ចំណែកឯបុរសវិញទំនងជាចាយលុយខ្ជះខ្ជាយទៅវិញ។
ការងារ
ស្ត្រេសចំពោះការងារអាចក្លាយទៅជារឿងពិបាកក្នុងការបំពេញតួនាទី។ វាអាចជារឿងងាយណាស់ក្នុងការផ្តល់ជាសម្ពាធមួយដល់ផ្ទះ និងជះកំហឹងដាក់ដៃគូទៀតផង។ ក្នុងពេលដែលមានភាពតានតឹងខ្លាំងនៅកន្លែងធ្វើការ វាអាចនឹងពិបាកក្នុងការបែងចែកស្ត្រេសការងារចេញពីស្ត្រេសដោយសារស្នេហាណាស់។ ស្ត្រេសនៅកន្លែងការងារក៏អាចមានឥទ្ធិពលទៅលើស្នេហាមួយបានដែរបើសិនជាមនុស្សម្នាក់មានអារម្មណ៍ថា ការងាររបស់មនុស្សម្នាក់ទៀតកំពុងតែមានអតិភាពច្រើនជាងស្នេហារបស់គេ។
មិនមានសន្តិសុខ
បើសិនជាមនុស្សម្នាក់មិនមានសន្តិសុខចំពោះស្នេហាទេ វាមិនត្រឹមតែធ្វើអោយគាត់មានភាពតានតឹងទេ តែភាពតានតឹងនោះក៏កើតមានចំពោះដៃគូគាត់ទៀតដែរ។ នៅពេលមនុស្សម្នាក់មានអារម្មណ៍ថាគ្មានផាសុខភាពហើយ គាត់ទំនងជាសង្កេតមើលអាកប្បកិរិយា និងការចង់បានរបស់ដៃគូបែរជាមានជាប់ទាក់ទងនឹងការឆ្លើយតបបែបអវិជ្ជមានបាន៕
ប្រភព៖ Health.com.kh
មើលគួរយល់ដឹងផ្សេងៗទៀត
- ខ្សោយតម្រងនោមស្រួចស្រាវ អាចមានរោគសញ្ញាអ្វីខ្លះ?
- ៤ចំណុចចាក់សោមិត្តប្រុសមិនឲ្យដោះដៃ
- អាយុ៣០ការឈឺចាប់អ្វីដែលជួបញឹកញាប់ជាងគេ?
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!