វិធីសាស្ត្រ​ដើម្បីអោយ​ទំនាក់ទំនង​កាន់តែ​ល្អ​

 
 

​សម្រាប់​មនុស្ស​ម្នាក់ ការទំនាក់ទំនង​ប្រហែលជា​តំណាង​អោយ​ទំនាក់ទំនង​ផ្ទាល់​ខ្លួន​ផង​។ អ្នកខ្លះ​ទៀត វា​ប្រហែល​ជា​ការបញ្ជូន​ដំណឹង​បែប​ធម្មតាៗ​មួយ​ប៉ុណ្ណោះ​។ យើង​ទាំងអស់គ្នា​សុទ្ធតែ​អោយនិយមន័យ​នៃ​ពាក្យ​ទំនាក់ទំនង​ខុសៗ​គ្នា​។​

​វា​ក៏​មាន​វិធីសាស្ត្រ​ខុសៗ​គ្នា​ច្រើន​ដែរ​នៃ​ការធ្វើ​ទំនាក់ទំនង​ដែល​កំពុងតែ​កើត​ឡើង​ដោយ​ខ្លួនឯង​ដូចជា ភាសា​កាយវិការ​, ថាមពល​ផ្ទាល់ខ្លួន​, ពាក្យ​ដែល​យើង​ប្រើប្រាស់  និង​របៀប​ដែល​យើង​ប្រើប្រាស់​សម្លេង​ជាដើម​។​

​បើ​យើង​មិន​គិត​អំពី​អត្ថន័យ ឬ​ស្តាយ​ដែល​អ្នក​ប្រើ​ទេ អ្នក​គួរតែ​ដឹងថា អ្នក​កំពុងតែ​ធ្វើ​ការទំនាក់ទំនង​គ្រប់​ពេល​ទាំងអស់​ទោះបីជា​អ្នក​មិនដឹង​ថា​វា​ជា​អ្វី​ក៏ដោយ​។ ខាងក្រោម​នេះ​គឺជា​វិធីសាស្ត្រ​មួយចំនួន​ដើម្បី​បង្កើតបាន​ជា​ការធ្វើទំនាក់ទំនង​ដ៏​ល្អ​។​

ចាប់ផ្តើម​ជាមួយ​នឹង​ការ​មាន​វត្តមាន​
មានរឿង​គ្រប់យ៉ាង​ដែល​ធ្វើអោយ​មនុស្ស​យើង​មិន​អាច​ផ្ចង់អារម្មណ៍​បាន​។ បើ​យោង​ទៅតាម​ស្ថិតិ​ថ្មីៗ​នេះ​បាន​អោយដឹងថា ចំនួន​នៃ​ការយកចិត្តទុកដាក់​ជា​មធ្យម​គឺមាន​តិច​ណាស់​គឺ​ចាប់ពី ៨​ភាគរយ​ចុះ​។ ការគិត និង​ស្ត្រេ​ស​, អាយ​ហ្វូន​, ទូរទស្សន៍​, អ៊ី​ន​ធើ​ណិ​ត​, សារព័ត៌មាន និង​ទស្សនា​វ​ដ្តី សុទ្ធតែ​ជា​អ្វី​ដែល​នាំអោយ​យើង​បែក​អារម្មណ៍​។ ការ​បែក​អារម្មណ៍​នេះ​ធ្វើអោយ​យើង​ទំនាក់ទំនង​មិនល្អ​។ ចូរ​ព្យាយាម​យកឈ្នះ​អ្វីៗ​ដែល​នាំ​អោយ​បែក​អារម្មណ៍​ហើយ​យកចិត្តទុកដាក់​អ្វី​នៅ​ចំពោះមុខ​អ្នក​។​

ពិនិត្យ​លើ​សម្លេង​របស់​អ្នក​
មនុស្ស​យើង​ភាគច្រើន​មិន​ខុស​គ្នា​ទេ ហើយ​អ្នក​ប្រហែលជា​មិន​បានដឹងថា​អ្នក​បាន​ប្រើ​សម្លេង​ដូចម្តេ​ចំពោះ​មនុស្ស​ណា​ម្នាក់​ផង​។ សម្លេង និង​ការបញ្ជូន​អោយ​គេ​ស្តាប់​គឺជា​ផ្នែក​ដ៏​ធំ​មួយ​នៃ​ទំនាក់ទំនង​របស់​យើង​។ ដូច្នេះ​ចូរ​យល់​ដឹង​អំពី​វា​ផង​។ វា​មិន​គ្រាន់តែ​ជា​អ្វី​ដែល​អ្នក​និយាយ​ទេ ប៉ុន្តែ​វា​ជា​របៀប​ដែល​អ្នក​ត្រូវ​និយាយ​។ ការលើកដាក់​សម្លេង​អាច​ធ្វើអោយ​មាន​ន័យ​ខុស​គ្នា​រវាង​ការកត់សម្គាល់​របស់​ម​នុស្ស​ម្នាក់ៗ​បាន​។​

ដឹង​អំពី​លទ្ធផល​នៃ​ការចង់បាន​របស់​អ្នក​
​កាលពីមុន​អ្នកភ្ជាប់​ទំនាក់ទំនង​ជា​មួយ​នឹង​ការប្រាស្រ័យ​ទាក់ទង​គ្នា​គ្រប់​ប្រភេទ ដូច្នេះ​ចូរ​ដឹង​ខ្លួន​ផង​ថា​តើ​អ្នក​ចង់បាន​អ្វី​។ ចៀសវាង​ការ​មានប្រតិកម្ម ចូរ​ធ្វើខ្លួន​ត្រៀមចាំ​ទប់ទល់​ជាមុន​ផង​។ ពេលខ្លះ អ្នក​ប្រហែលជា​ត្រូវការ​ដឹង​រឿង​មួយចំនួន​ចំពោះ​លទ្ធផល​ដែល​អ្នកត្រូវការ​។ ទំនាក់ទំនង​ដ៏​ល្អ​មួយ​ធ្វើអោយ​អ្វីៗ​មាន​ភាព​កាន់តែ​ងាយស្រួល​សម្រាប់​អ្នក​។​

ភាសា​កាយវិការ​ក្នុង​កញ្ចប់​ដើម្បី​បង្កើត​ជា​ទំនាក់ទំនង​យ៉ាង​ល្អ​
គ្រាន់តែ​ជា​ចំណាំងផ្លាត​ពី​កញ្ចក់​ដែល​នៅ​មុខ​អ្នក​ប៉ុណ្ណោះ អ្នក​ពិតជា​អាច​ធ្វើបាន​ដូចគ្នា​នឹង​ការបង្កើត​នូវ​ទំនាក់ទំនង​ដ៏​ល្អ​មួយ​ផ្សេងទៀត​បាន​។ វិធីសាស្ត្រ​នេះ​ហៅថា Mirroring​។ រឿងនេះ​បង្កើតបាន​ជា​ការយល់ដឹង​មួយ​រួម ឬ​ភាពដូចគ្នា​រវាង​អ្នក និង​មនុស្ស​ម្នាក់​ដែល​អ្នក​កំពុងតែ​ធ្វើ​ទំនាក់ទំនង​ជាមួយ​។ មិន​ត្រូវ​ធ្វើ​វា​អោយ​ជាក់ស្តែង​ពេក​ទេ ប៉ុន្តែ​ចូរ​ចាប់ផ្តើម​ដោយ​ធ្វើអោយ​ដូច​ភាសា​កាយវិការ​របស់​ពួក​គេ​ដោយ​យកចេញ​ពី​របៀប​នៃ​ការដកដង្ហើម រហូត​ដល់​ការធ្វើ​ចលនា​ភ្នែក​ទៀតផង​៕

ប្រភព៖ Health.com.kh


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម