វិធី​កម្ចាត់​មុន​លើ​​ផ្ទៃ​​មុខ​ ទាំង​នារី​ និង​បុរស​ត្រូវ​យល់​ដឹង!

 
 

មុន​គឺជា​បញ្ហា​ចម្បង​បំផុត​សម្រាប់​មនុស្ស​គ្រប់រូប​ជាពិសេស​សុភាពនារី​តែ​ម្ដង​​ តែងតែ​ការ​ខ្វាយខ្វល់​នឹង​បញ្ហា​នេះ​ធំ​ជាង​គេ។ ថ្ងៃ​នេះ​ Sabay នឹង​បង្ហាញ​ពី​វិធីសាស្ត្រ​ខ្លីៗ​ដែល​អាច​កម្ចាត់​ និង​ រារាំង​បញ្ហា​កើតមុន​បាន៖

១.លាង​សម្អាត​មុខ​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ​
ការ​សម្អាត​មុខ​របស់​អ្នក​មិន​អាច​កម្ចាត់​មុន​បាន​ទាំង​ស្រុង​នោះ​ទេ​ ដោយសារ​មាន​ភាព​កង្វក់​ និង​ ជាតិ​ប្រេង​នៅ​លើ​ផ្ទៃ​មុខ​របស់​អ្នក។ វិធី​សម្អាត​គ្រាន់តែ​លាង​សម្អាត​មុខ​របស់​អ្នក​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ​ គឺ​ពេល​ព្រឹក​ និង​ ពេល​យប់។ ប៉ុន្តែ​ការ​លាង​មុខ​របស់​អ្នក​ច្រើន​ពេក ​ធ្វើ​ឲ្យ​ក្រពេញ​បញ្ចេញ​ជាតិ​ខ្លាញ់​ទៅ​ផលិត​ជាតិ​ខ្លាញ់​ច្រើន​ហួសហេតុ​ទៅ​វិញ​ ដែល​នាំ​ឲ្យ​មុន​កើត​ឡើង​កាន់​តែ​ច្រើន។

២.ប្រើ​ផលិតផល​កម្ចាត់​មុន​ដោយ​មិន​មាន​ជាតិ​ប្រេង​

ពេល​ជ្រើសរើស​ផលិតផល​កម្ចាត់​មុន ​ត្រូវ​ជ្រើស​យក​ផលិតផល​ណា​ដែល​មិន​មាន​ផ្ទុក​សារធាតុ​ប្រេង។ នេះ​គឺជា​ចំណុច​សំខាន់​ប្រសិន​បើ​ស្បែក​របស់​អ្នក​មាន​ជាតិ​ប្រេង​ស្រាប់​ ព្រោះ​ផលិតផល​ទាំង​អស់​នោះ​មួយ​ណា​ក៏​មាន​ផ្ទុក​អាស៊ីដ​ដែល​មាន​ផល​ប៉ះពាល់​ និង​ អាស៊ីដ​គ្មាន​ផល​ប៉ះពាល់។ ហើយ​អាស៊ីដ​នោះ​អាច​បណ្ដាល​ឲ្យ​មាន​ស្បែក​​ស្ងួត​ខ្លាំង​ ហើយ​ពេលខ្លះ​ធ្វើ​ឲ្យ​ស្បែក​ឡើង​ក្រហម​ថែមទៀត​ផង។

៣.ជៀស​វាង​ការ​ប្រើ​ផលិតផល​គីមី​លើ​សក់​
សារធាតុ​គីមី​ និង​ជាតិ​ប្រេង​ដែល​មាន​នៅ​ក្នុង​សាប៊ូ​ នឹង​ធ្វើឲ្យ​ស្បែក​ស្ងួត​ពេល​ដែល​វា​ហូរ​ស្រក់​មក​លើ​ផ្ទៃ​មុខ​ ដែល​ធ្វើ​ឲ្យ​ស្បែក​មាន​ភាព​ក្រហាយ​ និង​ កកស្ទះ​រន្ធ​ញើស។ ប្រសិន​បើ​សក់​របស់​អ្នក​មាន​ជាតិ​ប្រេង​ គួរ​តែ​កក់​សក់​ជាមួយ​សាប៊ូ​ដែល​ស្រាល​បំផុត។ នោះ​វា​អាច​រារាំង​ជាតិ​ប្រេង​ធ្លាក់​មក​លើ​មុខ​បាន។

៤.កុំ​ផាត់​មុខ​ញឹកញាប់​ពេក​
នេះ​គឺជា​មូលហេតុ​សំខាន់​ជាងគេ​ទាំង​អស់ ​ដែល​ធ្វើ​ឲ្យ​ស្បែក​របស់​អ្នក​ខូច​បាន។ ម្សៅ​គឺ​ជា​គ្រឹះ​ ឬ ធ្វើ​ឲ្យ​ស្បែក​ក្លាយ​ជា​ក្រហម​ និង ធ្វើ​ឲ្យ​ស្ទះ​រន្ធ​ញើស។ ផលិត​គ្មាន​ជាតិ​ប្រេង​ ទឹក​ជូត​មុខ​ ថ្នាំ​ថែ​មុខ​ គឺ​ជា​ជម្រើស​ដ៏​ល្អ​ប្រសិន​បើ​អ្នក​មាន​មុន។

៥.កុំ​ប៉ះ​មុខ​របស់​អ្នក​
មុខ​របស់​អ្នក​អាច​ប៉ះ​បាន​តែ​ពេល​លាង​សម្អាត​វា​តែ​ប៉ុណ្ណោះ។ ការ​លាង​ដុស​មុខ​របស់​អ្នក​ ការ​តុប​តែង​មុខ​ អ្នក​ត្រូវ​មើល​ដៃ​របស់​អ្នក​ជាមុន​សិន។ ប្រសិន​បើ​ដៃ​មិន​ស្អាត​គឺ​ដូច​ទៅ​នឹង​ការ​ចម្លង​បាក់តេរី​ទៅលើ​ផ្ទៃ​មុខ​អញ្ចឹង​ដែរ។

គន្លឹះ​ទាំងអស់​នេះ​ដើម្បី​ការពារ​អ្នក​ពី​បញ្ហា​មុន​ ដែល​កើត​នៅ​លើ​ផ្ទៃមុខ​ ហើយ​ព្យាយាម​កុំ​ប្រើ​ផលិតផល​ដែល​​មាន​​ជាតិ​ប្រេង​ និង​ ផលិតផល​ដែល​មាន​ជាតិ​គីមី៕

ប្រភព៖ Sabay


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម