វិធី ៥ យ៉ាងដើម្បីបង្កើនការច្នៃប្រឌិត
ទំនាក់ទំនង គឺជាសមាសធាតុដ៏សំខាន់មួយសម្រាប់កន្លែងធ្វើការ។ ការនិយាយ និងស្តាប់ថ្នាក់លើ និងអ្នកធ្វើការជាមួយគ្នា មិនត្រឹមតែសំខាន់ចំពោះជោគជ័យការងារទេ តែក៏ដើម្បីជោគជ័យ និងទិន្នផលរបស់ក្រុមហ៊ុនអ្នកដែរ។ ចូរសិក្សាអំពីរបៀបធ្វើទំនាក់ទំនងយ៉ាងល្អជាមួយអ្នកធ្វើការជាមួយគ្នា ដោយមិនខ្វល់អំពីចរិតលក្ខណៈ និងប្រវត្តិរបស់គេឡើយ ដើម្បីអាចពង្រឹងកិច្ចការងារទាំងឡាយនៅកន្លែងធ្វើការជាមួយគ្នា។
រៀនស្តាប់
ការស្តាប់ គឺជារឿងសំខាន់ ហើយទំនងជាសំខាន់ជាងអ្នកនិយាយទៅទៀត។ ការស្តាប់អាចធ្វើអោយអ្នកយល់អំពីអ្វីដែលអ្នកធ្វើការជាមួយគ្នាចង់បង្ហាញអំពីយោបល់ និងតម្លៃរបស់ពួកគេ។ ចូរស្តាប់ដោយប្រុងប្រយ័ត្ននៅពេលអ្នកធ្វើការជាមួយគ្នានិយាយ និងសួរសំណួរតបវិញ ទើបដឹងថាអ្នកបានយល់ច្បាស់អំពីក្តីបារម្ភ និងការរំពឹងទុករបស់ពួកគេ។ វាតែងតែជារឿងមានប្រយោជន៍ក្នុងការនិយាយឡើងវិញនូវអ្វីដែលអ្នកធ្វើការជាមួយគ្នានិយាយរួច។
យកចិត្តទុកដាក់ចំពោះភាសាកាយវិការ
ចូរចៀសវាងការប្រើភាសាកាយវិការសត្រូវដូចជា ការលើកដៃដាក់ខ្វែងគ្នា គោះប្រអប់ជើង ឬធ្វើភ្នែកស្រលៀង។ បើសិនជាធ្វើបែបនេះមែន ពួកគេនឹងយល់ថា អ្នកមិនចាប់អារម្មណ៍ចំពោះពួកគេទេ ហើយក៏ធ្វើអោយទំនាក់ទំនងនៅពេលអនាគតកាន់តែពិបាកដែរ។ ចូរមើលភ្នែករបស់គេ ពេលដែលអ្នកនិយាយ ញញឹម និងងក់ក្បាល ហើយក៏ត្រូវបង្ហាញអំពីការចាប់អារម្មណ៍នៅពេលអ្នកធ្វើការជាមួយគ្នានិយាយដែរ ដូច្នេះ អ្នកនឹងទទួលបានទំនាក់ទំនងជាមួយពួកគេបានយ៉ាងមានប្រសិទ្ធភាព។
ធ្វើខ្លួនអោយទំនេរជាប់
រឿងនេះចង់មានន័យថា អ្នកគួរតែលើកទូរស័ព្ទនិយាយ ឆ្លើយតបអ៊ីម៉ែល និងមកធ្វើការអោយទាន់ពេល។ ដូច្នេះ អ្នកនឹងបង្កើនការគោរពពីអ្នកមិត្តរួមការងារជាមួយគ្នាមិនខានឡើយ ហើយព្រមទាំងពង្រឹងដល់ទំនាក់ទំនងជាមួយពួកគេកាន់តែល្អដែរ៕
មើលគួរយល់ដឹងផ្សេងៗទៀត
- វិធីសាស្ត្ររៀនសម្រាប់ អ្នកមមាញឹកក្នុងការងារ វិធីសាស្ត្ររៀនសម្រាប់ អ្នកមមាញឹកក្នុងការងារ
- ស្ត្រីពោះធំប្រើកុំព្យូទ័របានឬទេ?
- មិននឹកស្មានថា សណ្តែកបារាំង មានអត្ថប្រយោជន៍ ចំពោះសុខភាព ច្រើនដល់ថ្នាក់ នេះសោះ!
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!