ការ​ខ្សោះ​ជាតិ​ទឹក ចំពោះ​មនុស្ស​ធំ​

 
 

 14

​ការ​ខ្សោះ​ជាតិ​ទឹក គឺ​ជា​ជំងឺ​មួយ​ប្រភេទ​ដែល​កើតឡើង​នៅពេល​ដែល​រាងកាយ​បាត់បង់​ជាតិ​ទឹក​ច្រើន​។ ជាមួយ​នឹង​ស្ថានភាព​ខ្សោះ​ជាតិ​ទឹក​បែបនេះ មានទឹក​ជាច្រើន​កំពុងតែ​ធ្វើ​ចលនា​ចេញពី​កោសិកា និង​រាងកាយ​ដែល​វា​មាន​ចំនួន​ច្រើន​ជាង​ទឹក​ដែល​យើង​ផឹក​។

​យើង​បាត់បង់​ជាតិ​ទឹក​រាល់ថ្ងៃ​តាមរយៈ​ការដកដង្ហើម បែក​ញើស ទឹកនោម និង​លាមក​។ ជាមួយនឹង​ការបាត់បង់​ជាតិ​ទឹក​នេះដែរ ជាតិ​អំបិល​មួយចំនួន​តូច​ក៏​បាត់បង់​តាម​គ្នា​ដែរ​។

​នៅពេល​យើង​បាត់បង់​ជាតិ​ច្រើនពេក រាងកាយ​ប្រហែល​ក្លាយទៅជា​មិនមាន​តុល្យភាព ឬ​ខ្សោះ​ជាតិ​ទឹក​។ ការ​ខ្សោះ​ជាតិ​ទឹក​ធ្ងន់ធ្ងរ​អាច​បណ្តាលអោយ​ស្លាប់​បាន​។

​មាន​រឿង​ជាច្រើន​ប្រហែល​ជា​បណ្តាល​អោយ​បាត់បង់​ជាតិ​ទឹក​លឿន និង​ខ្សោះ​ជាតិ​ទឹកបាន​ដូចជា ៖
•​    ​ក្តៅខ្លួន ប៉ះពាល់​នឹង​ពន្លឺព្រះអាទិត្យ និង​ហាត់ប្រាណ​ច្រើនពេក​
•​    ​ក្អួត រាគ និង​នោម​ច្រើន​ដោយសារតែ​ការបង្ក​រោគ​
•​    ​ជំងឺ​ទឹកនោម​ផ្អែម​
•​    ​មិន​អាច​ទទួលបាន​អាហារ និង​ទឹក​ញ៉ាំ​បាន​គ្រប់គ្រាន់ (​ក្នុងករណី​អ្នកជំងឺ​ពិការ​)
•​    ​មិន​អាច​ផឹក​ទឹកបាន (​ឧទាហរណ៍ អ្នកជំងឺ​សន្លប់ ឬ​កំពុង​តែ​ប្រើ​ម៉ាស៊ីន​ជំនួយ​ដកដង្ហើម​)
•​    ​មិន​អាច​ស្វែងរក​ការ​ទទួលទាន​ដែលមាន​សុវត្ថិភាព​បាន​
•​    ​ការ​មាន​របួស​លើ​ស្បែក​ដូចជា រលាក​ភ្លើង ឬ​ដំបៅ​មាត់ ឬ​មាន​ជំងឺ​លើ​ស្បែក​ធ្ងន់ធ្ងរ ឬ​ការបង្ក​រោគ (​ទឹក​បាត់បង់​តាម​ស្បែក​ដែល​ខូចខាត​)៕

ប្រភព៖ Health.com.kh



 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម