តើ​ពិត​ទេ ដែលថា ការ​មាន​ភាព​តានតឹង អាច​នាំ​អោយ​ឡើង​ទម្ងន់​?

 
 

​នៅពេល​ដែល​អ្នក​ស្ថិតនៅក្រោម​ភាព​តានតឹង អ្នក​អាច​នឹង​ពិបាក​ក្នុង​ការបរិភោគ​ដើម្បី​មាន​សុខភាព​ល្អ​។ ក្នុងអំឡុងពេល​ដែល​ភាព​តានតឹង​ខ្លាំង អ្នក​អាច​នឹង​ព្យាយាម​ញ៉ាំ ដើម្បី​បំពេញ​តម្រូវការ​នៃ​អា​រម្ម​រណ៏​។ ហើយ​ជាពិសេស អ្នក​ទំនង​ជា​បរិភោគ​អាហារ​ដែល​មាន​កាឡូរី​ខ្ពស់​ក្នុង​អំឡុងពេល​មាន​ភាព​តានតឹង ដោយ​សូម្បី​តែ​មិន​ឃ្លាន​សោះ​ក៏​ដោយ​។

ដើម្បី​ប​ងា្ករ​ការឡើង​ទម្ងន់​ក្នុង​អំឡុង​ពេល​មាន​ភាព​តានតឹង ហើយ​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​ធាត់ សូម​រក​ដំណោះស្រាយ​ចំពោះ​ភាព​តានតឹង​ដែល​អ្នកមាន​។ នៅពេល​ដែល​អ្នក​មិនសូវ​មាន​ភាព​តានតឹង អ្នក​នឹង​អាច​គ្រប់គ្រង​ជីវិត​របស់​អ្នក​បាន​កាន់តែ​ងាយស្រួល​ក្នុង​ការបរិភោគ និង​ធ្វើ​លំ​ហាត់ប្រាណ ដែលនាំអោយ​មាន​សុខភាព​ល្អ​។

សូម​សាកល្បង​បច្ចេកទេស​ទាំងនេះ ដើម្បី​គ្រប់គ្រង​ភាព​តានតឹង និង​ប្រឆាំង​ការឡើង​ទម្ងន់ ដែល​ទាក់ទង​ទៅ​នឹង​ភាព​តានតឹង​ទាំងនេះ ៖
•​    ​កត់សម្គាល់​សញ្ញា​ព្រមាន​នៃ​ភាព​តានតឹង ដែល​មាន​ដូច​ជា​ការ​ថប់​អារម្មណ៍ ឆាប់​ខឹង និង​ការឡើង​តឹង​សាច់ដុំ​ជាដើម​។​
•​    ​មុន​ពេល​អ្នក​បរិភោគ សូម​សួរ​ខ្លួនឯង​ថា ហេតុអ្វី​បានជា​អ្នក​ញ៉ាំ​អាហារ​ទាំងនេះ​? តើ​អ្នក​ពិតជា​ឃ្លាន​ពិត​ប្រាក​ដែរ​ទេ ឬ​អ្នក​មាន​អារម្មណ៍​តានតឹង ឬ​តប់ប្រមល់​?
•​    ​បើ​អ្នក​ញ៉ាំ​អាហារ ដែល​អ្នក​មិន​ឃ្លាន​ទាន់​តែ​សោះ សូម​ស្វែងរក​វិធី​ដើម្បី​បញ្ឈប់​វា​។​
•​    ​ចូរ​កុំ​រំលង​អាហារ​ពេលព្រឹក​ឡើយ​។​
•​    ​កំណត់​ថា​អ្វី​ជា​អាហារ​ដែល​ឆ្ងាញ់​សំរាប់​អ្នក និង​រក្សា​ពួកវា​មិនអោយ​មាន​នៅក្នុង​ផ្ទះ ឬ ការិយាល័យ​របស់​អ្នក​។​
•​    ​កំណត់សំគាល់​ឥរិយាបថ និង​ទម្លាប់​បរិភោគ​របស់​អ្នក ហើយ​បន្ទាប់មក រក​វិធី​ដើម្បី​យកឈ្នះ​លើ​វា​។​
•​    ​ត្រូវ​មាន​ជំនាញ​ដោះស្រាយ​បញ្ហា ដូច្នេះ អ្នក​អាច​ប្រមើល​មើល​ពី​បញ្ហា​ប្រឈម និង​ដោះស្រាយ​វា​បាន​។​
•​    ​អនុវត្ត​វិធី​ធ្វើអោយ​ស្ងប់​អា​រម្ម​រណ៏ ដូចជា​យូ​ហ្គា ម៉ាស្សា ឬ​សមាធិ​ជាដើម​។​
•​    ​ចាបផ្តើម​ការធ្វើ​លំ​ហាត់ប្រាណ ឬ​មាន​សកម្មភាព​រាងកាយ​អោយបាន​ទៀងទាត់​។​
•​    ​ទទួលទានដំណេក​អោយបាន​គ្រប់គ្រាន់​។​
•​    ​ការលើកទឹកចិត្ត​ពី​មិត្តភក្តិ និង​ក្រុមគ្រួសារ​។​

ប្រសិនបើ​អ្នក​ព្យាយាម​បច្ចេកទេស​ក្នុង​ការគ្រប់គ្រង​ភាព​តានតឹង​ទាំងនេះហើយ ប៉ុន្តែ វា​ហាក់ដូចជា​មិន​ត្រូវ​បាន​ធូរស្បើយ សូម​ពិចារណា​ស្វែងរក​ជំនួយ តាមរយៈ​ការផ្តល់​ប្រឹក្សា​យោបល់​ជាមួយ​គ្រូពេទ្យ​ឯកទេស​ចិត្ត​វិទ្យា​៕

ប្រភព៖ Health.com.kh


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម