​ឆ្អឹងខ្នង​កោង អាច​ប៉ះពាល់​ដល់​កម្ពស់​ទេ​?

 
 

 6

​ឆ្អឹងខ្នង​កោង​តិច ជាធម្មតា មិន​ប៉ះពាល់​ដល់​កម្ពស់​របស់​អ្នកនោះ​ទេ​។ ប៉ុន្តែ ប្រសិនបើ​ការ​កោង​នោះ​ខ្លាំងពេក ហើយ​មិន​ត្រូវបាន​ព្យាបាល​ទេ​នោះ វា​អាច​មានន័យថា មនុស្ស​នោះ​មិន​អាច​បញ្ចប់​កម្ពស់ ដែល​គាត់​អាច​មាន​នោះ​ទេ​។​

​នេះ​គឺជា​ហេតុផល​មួយ​ដែល​ថា ហេតុ​អ្វី​វា​ជា​រឿង​ល្អ​ក្នុង​ការជួប​ជាមួយនឹង​គ្រូពេទ្យ ប្រសិនបើ​អ្នក​សម្គាល់ថា មានការ​កោង​ខ្នង​នោះ​។ បន្ថែម​ពីលើ​បញ្ហា​កម្ពស់ អ្នក​អាច​មាន​បញ្ហា និង​ផលវិបាក​ធ្ងន់ធ្ងរ​ដទៃ​ទៀត​ពី​ការ​កោង​ខ្នង​ខ្លាំង ប្រសិនបើ​វា​មិន​ត្រូវបាន​ព្យាបាល​នោះទេ​។ នេះ​អាច​រួមមាន បញ្ហា​សួត និង​បេះដូង ជំងឺ​រលាក​សន្លាក់ឆ្អឹង​ខ្នង និង​ការឈឺ​ខ្នង​យូរ​។​

​រោគសញ្ញា​នៃ​បញ្ហា​ឆ្អឹងខ្នង​កោង​មាន​អ្វីខ្លះ​? ប្រសិនបើ​ស្មា​ម្ខាង​ហាក់ដូចជា​ខ្ពស់​ជាង​ស្មា​ម្ខាង​ទៀត ឬ​ត្រគាក​ម្ខាង​មើលទៅ​ហាក់ដូចជា​ខ្ពស់ជាង​ម្ខាង​ទៀត សូម​ទៅ​ជួប​នឹង​គ្រូពេទ្យ​។ ការ​ដឹង​ពី​បញ្ហា និង​ការចាប់ផ្តើម​ព្យាបាល​បាន​ទាន់ពេលវេលា អាច​ជួយ​អ្នក​ជៀសវាង​ពី​បញ្ហា​ទៅ​ថ្ងៃក្រោយ​បាន​៕

ប្រភព: Health.com.kh


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម