ជំងឺរលាកខួរក្បាល អាចធ្វើអោយស្លាប់ដែរទេ?
27
ជំងឺរលាកខួរក្បាល (Encephalitis) គឺការរលាកនៅលើសាច់ខួរក្បាល។ ការឆ្លងពពួកវីរុស គឺជា មូលហេតុទូទៅបំផុតនៃជំងឺនេះ។ ជំងឺរលាកខួរក្បាលអាចបណ្តាលអោយមានរោគសញ្ញាស្រដៀងគ្នាទៅនឹងជំងឺគ្រុនផ្តាសាយ ដែលមានដូចជា គ្រុនក្តៅ ឬឈឺក្បាលខ្លាំង ក៏ដូចជាការគិតភាន់ច្រឡំ ប្រកាច់ ឬបញ្ហាជាមួយនឹងវិញ្ញាណ ឬចលនា។
ក្នុងករណីជាច្រើននៃជំងឺរលាកខួរក្បាល មិនអាចមាននរណាកត់សម្គាល់បាននោះទេ ព្រោះវាបណ្តាលអោយមានរោគសញ្ញាត្រឹមតែជាជំងឺគ្រុនផ្តាសាយស្រាលៗតែប៉ុណ្ណោះ ឬគ្មានឡើយនូវរោគសញ្ញា។ ក្នុងករណីធ្ងន់ធ្ងរនៃជំងឺរលាកខួរក្បាលដែលជាការកម្រនោះ អាចមានការគំរាមកំហែងដល់អាយុជីវិត។ ដោយសារតែរយៈពេលករណីនីមួយៗនៃជំងឺរលាកខួរក្បាលនេះ មិនអាចទាយទុកជាមុនបាននោះ វាជាការសំខាន់ណាស់ក្នុងការទទួលបាននូវការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលទាន់ពេលវេលា។
ត្រូវទទួលការថែទាំជាបន្ទាន់ ប្រសិនបើអ្នក ឬនរណាម្នាក់ដែលអ្នកស្គាល់បានជួបប្រទះរោគសញ្ញាដែលជាប់ទាក់ទងជាមួយករណីធ្ងន់ធ្ងរនៃជំងឺរលាកខួរក្បាល។ ការឈឺក្បាលខ្លាំង គ្រុនក្តៅ ការប្រែប្រួលខាងផ្នែកស្មារតី តែងតែមានវត្តមានជាមួយនឹងជំងឺរលាកខួរក្បាលនៅលើកុមារ និងមនុស្សពេញវ័យ តម្រូវអោយមានការថែទាំជាបន្ទាន់។
ផលវិបាកដែលបណ្តាលមកពីជំងឺរលាកខួរក្បាលអាស្រ័យលើកត្តាជាច្រើន ក្នុងនោះរួមមានអាយុ មូលហេតុ នៃការឆ្លងមេរោគ ភាពធ្ងន់ធ្ងរនៃជំងឺតាំងពីដំបូង និងពេលវេលានៃការចាប់ផ្ដើមជំងឺទៅនឹងការព្យាបាល។ ក្នុងករណីភាគច្រើន អ្នកដែលមានជំងឺកម្រិតស្រាល អាចនឹងជាឡើងវិញក្នុងពេលប៉ុន្មានសប្តាហ៍ ដោយមិនមានផលវិបាករយៈពេលវែងឡើយ៕
ប្រភព: Health.com.kh
មើលគួរយល់ដឹងផ្សេងៗទៀត
- អាហារ សម្រាប់អ្នកមានបញ្ហា “បាក់ទឹកចិត្ត”
- ប្រភេទបន្លែ និងផ្លែឈើ ធ្វើឲ្យអ្នកក្លាយជាបុរសពិតៗរឿងលើគ្រែ
- ហានិភ័យ នៃការប្រើ សំឡីត្បាល់ត្រចៀក ដែលអ្នក មិនធ្លាប់បានដឹង!
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!