វិធីសាស្ត្រ​ប្រើ​ទំនាក់ទំនង​តាម​ក្រសែភ្នែក​ជាមួយ​មនុស្ស​មិន​ដែល​ស្គាល់​

 
 

ការប្រើ​និង​រក្សា​ទំនាក់ទំនង​តាម​ក្រសែភ្នែក​មាន​សារសំខាន់​ណាស់​ក្នុង​រាល់​ស្ថានភាព​ដែល​កើតមាន​ក្នុង​សង្គម ជាពិសេស​គឺ​នៅ​ពេល​ដែល​អ្នក​ព្យាយាម​ទាក់ទាញ​ចំណាប់​អារម្មណ៍​ពី​នរណាម្នាក់ ឬ​ព្យាយាម​បង្កើត​ទំនុកចិត្ត​។ បើ​ស្តាប់​ទៅ​វា​ហាក់ដូចជា​ងាយស្រួល​ខ្លាំងណាស់ ប៉ុន្តែ​វា​អាចជា​រឿង​មួយ​ដែល​ពិបាក​ប្រសិនបើ​អ្នក​ជា​មនុស្ស​ពូកែ​អៀន​។ ការមើល​ទៅ​មនុស្ស​ម្នាក់​គឺជា​រឿង​ងាយស្រួល​ប៉ុន្តែ​ការរក្សា​ក្រសែភ្នែក​ហើយ​រក្សា​មិនឲ្យ​មាន​ភាព​ទើសទាល់ អាចជា​រឿង​ពិបាក​សម្រាប់​អ្នក​ដែល​មិន​ធ្លាប់ប្រើ​ទំនាក់ទំនង​តាម​ក្រសែភ្នែក​។ ភាពក្លាហាន​គឺជា​ចំណុច​សំខាន់​។​

១. ចូរ​មើល​ជុំវិញ​ខ្លួន​អ្នក​ហើយ​បង្ហាញ​ភាពក្លាហាន​។ ប្រសិនបើ​អ្នក​កំពុង​នៅលើ​ឡានក្រុង​ក្នុង​បន្ទប់​ដែល​មាន​មនុស្ស​ច្រើន​នៅ​ការិយាល័យ​របស់​គ្រូពេទ្យ​ឬ​កន្លែង​សាធារណៈ​ផ្សេងៗ វត្ថុ​ដំបូង​បំផុត​ដែល​អ្នក​ចាំបាច់​ត្រូវមាន​គឺ​ភាពក្លាហាន​។ ប្រសិនបើ​អ្នក​ឃើញ​មនុស្ស​ម្នាក់​ដែល​អ្នក​ចង់​ចាប់ផ្តើម​ការសន្ទនា​ជា​មួយ​គេ​ដំបូង​អ្នក​ត្រូវ​ជឿជាក់​លើ​ខ្លួន​អ្នក​ជាមុនសិន​។ ចូរ​គិតពី​ចំណុច​ល្អ​របស់​អ្នក​ហើយ​មិនត្រូវ​មាន​ភាពភ័យខ្លាច​នោះទេ​។​

២. ចូរ​អនុវត្ត​ជាមួយ​មិត្តភក្តិ​និង​ក្រុមគ្រួសារ​។ អ្នក​អាច​ចាប់ផ្តើម​ដោយ​យឺតៗ​។ ការ​សម្លឹង​មើល​ទៅ​ជន​ដែល​មិន​ធ្លាប់​ស្គាល់គ្នា​អាច​ជា​ភាពភ័យខ្លាច​មួយ​ដូច្នេះ​ហើយ​វា​អាច​ជា​គំនិតល្អ​ក្នុង​ការចាប់ផ្តើម​អនុវត្ត និង​រក្សា​ទំនាក់ទំនង​តាម​ក្រសែភ្នែក​ជាមួយ​មិត្តភក្តិ​និង​ក្រុមគ្រួសារ​រហូត​ទាល់តែ​កម្រិត​នៃ​ភាពក្លាហាន​របស់​អ្នក​កើនឡើង​។​

៣. ចូរ​ប្រើ​ក្រសែភ្នែក​និង​ការ​ញញឹម​នៅពេល​ដែល​អ្នក​រក​ឃើញ​មនុស្ស​ម្នាក់​ដែល​អ្នក​ចង់​និយាយ​ជាមួយ​។ ប៉ុន្តែ​អ្នក​ត្រូវ​ចាំ​ថា​អ្នក​មិន​ត្រូវ​សម្លឹងមើល​គេ​មិន​ដាក់​ភ្នែក​នោះទេ​។ ការប្រើ​ក្រសែភ្នែក​បាន​កាន់តែ​យូរ​គឺ​កាន់តែ​ល្អ ប៉ុន្តែ​អ្នក​មិន​ត្រូវ​សម្លឹង​យូរ​ពេក​រហូត​ដល់​គេ​គិត​ថា​អ្នក​ជា​មនុស្ស​រោគ​ចិត្ត​នោះ​ទេ​៕

ប្រភព៖ Health.com.kh


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម