បញ្ឈប់​ទម្លាប់​ពន្យារ​ពេល​ធ្វើ​កិច្ចការ​សាលា​

 
 


ការពន្យារពេល​ធ្វើ​កិច្ចកា​សាលា​គឺ​ជា​ទម្លាប់​មិន​ល្អ​មួយ​ដែល​សិស្ស​និង​និស្សិត​ជាច្រើន​មាន​។ ប៉ុន្តែ​ប្រសិនបើ​អ្នករៀបចំ​គោលដៅ​ថ្មី​និង​អនុវត្ត​តាម​ជំហាន​ណែនាំ​ក្នុង​អត្ថបទ​នេះ​អ្នក​នឹង​អាច​បញ្ឈប់​ទម្លាប់​មិនល្អ​នោះ​បាន​ហើយ​និង​អាច​ជំនះ​នូវ​ភាព​កង្វល់​ដែល​បង្ករ​ឡើង​ដោយ​ទម្លាប់​ពន្យារ​ពេល​នេះ​។​

១. បំបែក​ការងារ​ទាំងមូល​ឲ្យទៅ​ជា​ផ្នែក​ជា​តូចៗ​៖ វា​ជួយ​អ្នក​ឲ្យ​យល់ដឹង​ពី​ជំហាន​មួយៗ​ដើម្បី​ឈាន​ទៅដល់​ការបញ្ចប់​ការងារ​។​
២. ផ្តល់​រង្វាន់​ដល់​ខ្លួន​អ្នក​នៅ​ពេល​ដែល​បញ្ចប់​ផ្នែក​នីមួយៗ​នៃ​ការងារ​។​
៣. បង្កើត​តារាង​ពេលវេលា​សម្រាប់​ការបញ្ចប់​ការងារ​ដែល​ត្រូវ​ប្រើ​រយៈពេល​យូរ​។​
៤. រៀបចំ​៖ ចូរ​ចាប់ផ្តើម​ការប្រើ​ប្រតិទិន​ប្រចាំ​សប្តាហ៍​ឬ​ប្រចាំ​ខែ​ឬ​គម្រោង​ប្រសិនបើ​អ្នកត្រូវការ​ហើយ​ចូរ​អ្នត​កត់ត្រា​ពេលវេលា​កំណត់​នៃ​ថ្ងៃ​ដែល​ត្រូវ​ប្រគល់​កិច្ចការ​។ មុន​ពេល​ថ្ងៃ​កំណត់​មកដល់​មួយ​ឬ​ពីរ​សប្តាហ៍ ចូរ​កត់ត្រា​លើ​ប្រតិទិន​របស់​អ្នក​ដើម្បី​រំឭក​ពីថ្ងៃ​កំណត់ ឬ​ថ្ងៃ​ប្រលង​ផ្សេងៗ​។​
៥. ចូរ​ធ្វើការ​ណាត់ជួប​គ្រូ​របស់​អ្នក​ប្រសិនបើ​អ្នក​មិន​ទាន់​ច្បាស់​ពី​ចំណុច​ណាមួយ​ដែល​ទាក់ទង​នឹង​ការងារ​ឬ​ការប្រលង​។ ការ​ណាត់​ជួប​នេះ​នឹង​អាចជួយ​លាងជម្រះ​មន្ទិល​របស់​អ្នក​និង​ជម្រុញ​ឲ្យ​អ្នកខំ​បញ្ចប់​ការងារ​។​
៦. ចូរ​ក្លែង​យក​អាកប្បកិរិយា​នៃ​ភាពជឿជាក់​មក​ដាក់​ក្នុង​ខ្លួន​នោះ​អ្នក​នឹងមាន​ជឿជាក់​ថា​អ្នកនឹង​អាច​បញ្ចប់​វា​បាន​ទាន់ពេលវេលា​៕

ប្រភព៖ health.com.kh


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម