គួរដោះស្រាយជាមួយមនុស្សពិបាកនិយាយគ្នាដូចម្តេចទៅ?
ដំណឹងល្អនោះគឺថា បើសិនជាអ្នកមានបំណងនឹងដោះស្រាយជាមួយមនុស្សពិបាកនិយាយគ្នាមែន មានរឿងច្រើនណាស់ដែលអ្នកពិតជាអាចធ្វើបានដើម្បីផ្លាស់ប្តូរខ្លួនឯងមិនថាអ្នកមានវ័យប៉ុណ្ណានោះទេ។ រឿងនោះមានដូចជា គំនិតរបស់អ្នកនៅពេលបើកគំនិត និងឥរិយាបថថ្មីៗ ព្រមទាំងកំពុងតែព្យាយាមប្រើវិធីសាស្ត្រផ្សេងមួយទៀត។ នៅពេលអ្នកត្រូវប្រឈមនឹងស្ថានភាពពិបាកជាពិសេសក្នុងជីវិត យកល្អគួរតែចាំថាអ្នកតែងតែមានជម្រើសជានិច្ច។
ទីមួយគឺថា អ្នកចង់នៅក្នុងស្ថានភាពនោះឬក៏អត់។ រឿងនេះអាចប្រើនៅកន្លែងធ្វើការ ឬក្រុមហ៊ុន ឬអង្គការ, ទំនាក់ទំនងស្នេហា ឬការរៀបការ, ស្ថានភាពតូចតាចដូចជា ក្នុងភោជនីយដ្ឋានដែលមានមនុស្សអូរអរច្រើន ឬរញ៉េរញ៉ៃច្រើនពេកដែលប៉ះពាល់ដល់ផាសុខភាពរបស់អ្នក។ មានផលវិបាកច្រើនដែលវាប្រហែលជាមានភាពធ្ងន់ធ្ងរ ឬរយៈពេលខ្លី ប៉ុន្តែមិនត្រូវបណ្តោយខ្លួនអោយធ្លាក់ក្នុងអន្ទាក់នៃការនិយាយស្តីថាអ្នកមានភាពធុញទ្រាន់នោះទេ។ ព្រោះអ្នកតែងតែមានជម្រើសមួយជានិច្ច។
បើសិនជាការសម្រេចចិត្តរបស់អ្នកថាត្រូវនៅក្នុងហាកាហ្វេដ៏រញ៉េរញ៉ៃ, ការងារដែលពោរពេញដោយភាពរអូរទាំ ឬទំនាក់ទំនងដែលមានតែភាពកើតទុក្ខហើយ នោះអ្នកនឹងនៅតែមានជម្រើសដដែល ប៉ុន្តែអោយមានដែនកំណត់ផង។ វាមិនទំនងសោះត្រង់ថា ក្រុមហ៊ុនដែលអ្នកធ្វើការនឹងមានការផ្លាស់ប្តូរភ្លាមៗនូវរបៀបដែលវាធ្វើចំពោះអ្នក ឬម្ចាស់ភោជនីយដ្ឋាននឹងស្ងាត់មាត់ឈឹង ហើយក៏ប្រាប់ដល់មនុស្សគ្រប់គ្នាផ្សេងទៀតស្ងាត់មាត់ដែរ។ វាក៏មិនទំនងសោះដែលថា ដៃគូរៀបការរបស់អ្នកកំពុងតែផ្លាស់ប្តូររបៀបដែលអ្នកចង់បាន ដោយមិនខ្វល់ថាអ្នកចង់បានច្រើនប៉ុណ្ណានោះទេ។
ការពិតនោះគឺថា អ្នកអាចយល់ស្របចំពោះស្ថានភាព ឬមនុស្សដែលពិបាកយ៉ាងពិតប្រាកដ ព្រោះពួកគេសង្ឃឹមថាថ្ងៃណាមួយ អ្នក ឬពួកគេនឹងធ្វើអ្វីមួយដើម្បីអោយវាមានភាពរីកចម្រើន។ ការធ្វើបែបនេះចាប់ផ្តើមជាមួយនឹងការផ្លាស់ប្តូរនូវអ្វីដែលអ្នកអាចធ្វើបាន។ ផ្លូវមួយនឹងជួយអោយអ្នកដេកលក់នៅពេលយប់ ហើយផ្លូវមួយទៀតនឹងធ្វើអោយអ្នកទៅជាមានសុបិន្តអាក្រក់វិញ។ ដូច្នេះជម្រើសគឺវាអាស្រ័យទៅលើអ្នកទេ៕
ប្រភព៖ health.com.kh
មើលគួរយល់ដឹងផ្សេងៗទៀត
- យុទ្ធសាស្ត្រ ៧យ៉ាង អាចជួយអ្នក កាត់បន្ថយហានិភ័យ នៃជម្ងឺ ដាច់សរសៃឈាមខួរក្បាលបាន
- មូលហេតុ នៃមេរោគនៅក្នុងឈាម
- វិធីថែទាំស្បែកមុខ កុំឲ្យកើតមុន new
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!