គ្រប់គ្រងសក់អោយមានសុខភាពល្អ និងភ្លឺរលោង
26
ខណៈពេលដែលសក់វែងអាចមានអត្ថប្រយោជន៍ដ៏ល្អបំផុតសម្រាប់អ្នកនោះ តែវាក៏អាចជាបញ្ហាដ៏ធំបំផុតក្នុងការធ្វើអោយអ្នកឈឺក្បាលបានដែរ ព្រោះសក់វែងត្រូវការការថែររក្សាច្រើនជាងធម្មតា។ កាលណាសក់កាន់តែវែង វាកាន់តែងាយខូច ប៉ុន្តែ មិនមែនមានន័យថា អ្នកគួរតែប្រញ៉ាប់កាត់វាអោយខ្លីឡើយ។ អ្នកគ្រាន់តែធ្វើទៅតាមវិធីសាស្ត្រងាយៗដូចខាងក្រោមនេះសោះ ក៏អាចជួយអោយសក់វែងមើលទៅស្រស់ស្អាត និងអស្ចារ្យបានដែរ។
កុំរំជើបរំជួលខ្លាំងនឹងការប្រើផលិតផលថែរក្សាសក់
វិធីសាស្ត្រដំបូងរបស់យើងអំពីការថែរក្សាសក់វែងអោយមានសុខភាពល្អ និងភ្លឺរលោងនោះគឺ ធ្វើយ៉ាងណាកុំជ្រួលជ្រើមនឹងផលិតផលថែរក្សាសក់អោយសោះ។ សក់ដែលវែង គឺធ្ងន់ជាងសក់ខ្លី ហើយបើសិនជាអ្នកប្រើផលិតផលថែរក្សាសក់ច្រើន នោះ វានឹងដាក់ទម្ងន់ទៅលើសក់អ្នកកាន់តែខ្លាំងថែមទៀត។ ដូច្នេះ វានឹងខូច ហើយមើលទៅដូចគ្មានជីវិតអញ្ជឹង។ ចូរប្រុងប្រយ័ត្នអោយមែនទែនចំពោះផលិតផលណាដែលមានសារធាតុ Silicone។ សារធាតុនេះប្រហែលជាធ្វើអោយសក់អ្នកមើលទៅភ្លឺរលោងនៅពេលប្រើជាលើកដំបូង ប៉ុន្តែ វាអាចនឹងធ្វើអោយសក់មានទម្ងន់កាន់តែខ្លាំង ដូច្នេះ វាពិតជាងាយធ្វើអោយស្ងួត និងជ្រុះខ្លាំងណាស់។
ទិញច្រាស់សិតសក់ណាដែលល្អៗ
អ្នកប្រហែលជាមានច្រាស់សម្រាប់សិតសក់ច្រើនណាស់ហើយមើលទៅ ដូច្នេះ អ្នកគួរតែគិតឡើងវិញក្នុងការជ្រើសរើស ក៏ដូចជាទិញផលិតផលច្រាស់សម្រាប់សិតសក់ណាដែលមានគុណភាពល្អ។ ផលិតផលដ៏ល្អបំផុតដែលគួរទិញនោះ គឺច្រាស់សម្រាប់សិតសក់ណាដែលមានសរសៃខ្លី ហើយរឹងបែបធម្មជាតិ ប៉ុន្តែ អ្នកនៅតែប្រើវាដោយកម្លាំងថ្នមៗ ទើបវាមិនអាចធ្វើអោយសក់ខូចបាន។ យកល្អ អ្នកក៏គួរតែប្រើក្រាស់សិតសក់ណាដែលមានចន្លោះធំៗដែរ ដើម្បីកុំអោយសិតទៅឈឺខ្លាំង។
បើអាច ចូរធ្វើយ៉ាងណាអោយសក់ស្ងួត តាមបែបធម្មជាតិ
វិធីសាស្ត្រដ៏ល្អបំផុតដើម្បីសក់ស្ងួតនោះគឺ អោយវាស្ងួតតាមបែបធម្មជាតិ។ ការដែលប្រើកម្តៅខ្លាំងពេកអាចធ្វើអោយសក់អ្នកខូចច្រើនរបៀប តែនៅពេលអ្នកមានសក់វែង វាកាន់តែត្រូវការប្រើម៉ាស៊ីនសម្ងួតកាន់តែខ្លាំង ព្រោះវាលឿនជាងធម្មជាតិ។ បើសិនជាអ្នកប្រើកន្សែងពោះគោ ហើយទុកអោយខ្យល់បក់សម្ងួតបន្តនោះ វាក៏កាន់តែប្រសើដែរ។
កាត់សក់ជាទៀងទាត់
វិធីសាស្ត្រមួយផ្សេងទៀតដើម្បីអោយសក់មានសុខភាពល្អដែរនោះគឺការកាត់សក់ជាទៀងទាត់។ ជំនឿមិនត្រឹមត្រូវមួយដែលនិយាយថា ការកាត់សក់ធ្វើអោយវាដុះវិញកាន់តែលឿននោះ គឺមិនត្រឹមត្រូវទេ ប៉ុន្តែ វានឹងជួយធ្វើអោយសក់ដែលវែងរបស់អ្នកមើលទៅស្អាត និងមានសណ្តាប់ធ្នាប់។ អ្នកគួរតែកាត់សក់អោយបានជារៀងរាល់ ៦ ទៅ ៨ សប្តាហ៍ម្តង ដើម្បីបំបាត់សក់ដែលបែកចុង និងអោយមើលទៅមានភាពស្រស់ស្អាត។
កុំចងសក់តឹងពេក
ការដែលលេងស្តាយសក់តឹងៗពេកដូចជា សក់កន្ទុយសេះ ឬសក់ក្រង អាចធ្វើអោយសក់ដែលវែងនោះខូចខាតបាន។
កុំឧស្សាហ៍លាបថ្នាំសក់ពេក
ថ្នាំសក់ផ្ទុកទៅដោយសារធាតុគីមីគ្រោះថ្នាក់ច្រើនណាស់ ដែលអាចធ្វើអោយសក់ខូចបាន ដូច្នេះ យកល្អគួរតែធ្វើយ៉ាងណាប្រើផលិតផលលាបថ្នាំសក់បែបធម្មជាតិវិញ។ បើសិនជាអ្នកពិតជាចង់លាបថ្នាំសក់មែន ចូរលាបនៅពេលដែលត្រូវការទៅ ហើយចូរចៀសវាងការផ្លាស់ប្តូរពណ៌សក់ញឹកញាប់ពេក។
កុំសូវកក់សក់ តែត្រូវអប់សក់អោយបានច្រើនវិញ
មនុស្សភាគច្រើនតែងតែមានកំហុសក្នុងការឧស្សហ៍កក់សក់តែម្តង ព្រោះការកក់សក់រាល់ថ្ងៃពេកនឹងធ្វើអោយបាត់បង់ជាតិប្រេងបែបធម្មជាតិដែលចេញពីសក់ និងធ្វើអោយសក់ទៅជាស្ងួត និងស្តើងបាន។ ចូរព្យាយាមកក់សក់អ្នកតែ ២ ដងក្នុងមួយសប្តាហ៍បានហើយ។ ចូរប្រើផលិតផលអប់សក់ណាដែលមានគុណភាពល្អ ប៉ុន្តែ អ្នកក៏ត្រូវធ្វើការលាងសម្អាតសក់បែបថ្នមៗដែរ ដើម្បីជួយអោយជាតិប្រេងធម្មជាតិការពារពេញសរសៃសក់។
វាពិតជារឿងមួយដែលគួរអោយធុញណាស់ ប៉ុន្តែ វាគឺជារឿងពិត។ អ្នកត្រូវតែញ៉ាំអាហារណាដែលមានសុខភាពល្អ ដើម្បីអោយសក់ដែលកំពុងតែវែងនោះមើលទៅស្រស់ស្អាត។ អ្នកត្រូវការជាតិប្រូតេអ៊ីនដើម្បីសក់លូតលាស់ ដូចជាវីតាមីន A, C និង E ច្រើន ដើម្បីអោយសក់ភ្លឺរលោង។ មិនត្រូវភ្លេចទទួលទានទឹកអោយបានច្រើនឡើយ ព្រោះសក់ក៏ត្រូវការជាតិគ្រប់គ្រាន់ដែរ៕
វាពិតជារឿងមួយដែលគួរអោយធុញណាស់ ប៉ុន្តែ វាគឺជារឿងពិត។ អ្នកត្រូវតែញ៉ាំអាហារណាដែលមានសុខភាពល្អ ដើម្បីអោយសក់ដែលកំពុងតែវែងនោះមើលទៅស្រស់ស្អាត។
ប្រភព: Heath.com.kh
មើលគួរយល់ដឹងផ្សេងៗទៀត
- ទឹកឃ្មុំ !!! ញ៉ាំពេលណា ទើបល្អទៅ?
- ហេតុផលដែលនាង ចាកចេញពីអ្នក
- ប្តីគួរធ្វើអ្វីខ្លះ ជូនដល់ប្រពន្ធ ក្រោយពេលសម្រាលកូន?
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!