សាច់សត្វ​ពណ៌​ក្រហម អាច​នាំអោយ​មាន​ជំងឺមហារីក​ចុង​ពោះវៀន​ធំ​

 
 


 3

​ក្រៅពី​ការចាប់ផ្តើម​ថត​ឆ្លុះ​ពោះវៀន​ធំ (Colonoscopy) នៅពេល​មាន​អាយុ ៥០ ឆ្នាំ​ឡើង​ទៅ តើ​អ្វី​ដែល​អ្នក​អាចធ្វើ​បាន ដើម្បី​ការពារ​ជំងឺមហារីក​ពោះវៀនធំ​? មាន​វិធី​ជាច្រើន​ដែល​អ្នក​អាចធ្វើ​បាន​។ ទម្លាប់​ក្នុង​ការរស់នៅ​អាច​ការពារ​ជំងឺមហារីក​ពោះវៀនធំ និង​ជំងឺ​បេះ​ដូង​បាន​ផងដែរ​។ អាហារ​ដែល​អ្នក​បរិភោគ​គួរតែ​មាន​ការជ្រើសរើស​ដោយ​ប្រុងប្រយ័ត្ន​។

អាហារ​មួយ​ចំនួន​អាច​មាន​ផល​អាក្រក់​ដល់​សុខភាព​របស់​អ្នក​។ ការបរិភោគ​សាច់​ដែល​មាន​ពណ៌​ក្រហម​ច្រើន ហាក់បីដូចជា​មាន​ផល់ប៉ះពាល់​ដល់​ពោះវៀន​។ ការសិក្សា​ជា​ច្រើន​បាន​ផ្សារភ្ជាប់​ការ​ទទួលទាន​សាច់​ក្រហម​ទៅនឹង​ហានិភ័យ​ខ្ពស់​នៃ​ជំងឺមហារីក​ចុង​ពោះវៀនធំ ក៏ដូចជា​អាហារ​ប្រៃ ការជក់បារី ឬ​សាច់ ដូចជា​សាច់​ខ្វៃ សាច់ក្រក និង​ហ​ត​ដក​ផងដែរ​។

ប្រសិនបើ​អ្នក​មិន​អាច​រស់នៅ​ដោយ​មិន​មាន​សាច់​ដែល​មាន​ពណ៌​ក្រហម​ជា​អាហារ​បាន​ទេ​នោះ សូម​កំណត់​ត្រឹម ១០០ មី​លី​ក្រាម​ក្នុង​មួយ​សប្តាហ៍ ប៉ុន្តែ ត្រូវ​ជ្រើសរើស​យក​ការរៀន​កាត់បន្ថយ​ការ​ញ៉ាំ​បន្តិច​ម្តងៗ​៕
ប្រភព: Health.com.kh

 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម