អ្នកគេងស្រមុក គួរគេងផ្អៀង
1
ការគេងស្រមុករ៉ាំរ៉ៃអាចប៉ះពាល់រហូតដល់ទៅ ៤៥ ភាគរយនៃមនុស្សពេញវ័យ ហើយអាចជាមូលហេតុនៃបញ្ហារាងកាយ និងផ្នែកអារម្មណ៍។ ការស្រមុកអាចជាបញ្ហាធ្ងន់ធ្ងរ។
ប្រសិនបើអ្នក ឬដៃគូររបស់អ្នកមានបញ្ហានេះ សូមទទួលយកវិធានការបង្ការខាងក្រោមនេះ ដែលវានឹងអាចជួយធានាបានថា អ្នកអាចសម្រាកបានយ៉ាងល្អ។ របៀបក្នុងការគេង ក៏អាចជាវិធីមួយផងដែរ។ បើអ្នកគេងផ្ងារ ចូរដាក់ខ្នើយអោយបានច្រើនហើយលើកខ្លួនអ្នកឡើងនៅលើគ្រែជាជាងការគេងរាបផ្ងារ។ លើកក្បាលគ្រែអោយខ្ពស់បន្តិច។
ព្យាយាមគេងផ្អៀង ហើយយកល្អ អ្នកមិនគួរគេងផ្ងារទេ ព្រោះនៅក្នុងការគេងបែបនេះ អណ្តាត និងក្រអូមមាត់ទន់ផ្នែកខាងក្រោយនឹងធ្លាក់ទៅទល់នឹងផ្នែកខាងក្រោយនៃបំពង់ក ដែលជាហេតុនឹងធ្វើអោយរាំងខ្ទប់ដល់ផ្លូវដង្ហើមរបស់អ្នក។
សាកល្បងដាក់គ្រាប់បាល់បីបួនគ្រាប់ដេរដាក់លើខ្នងនៃអាវគេងយប់របស់អ្នក ដើម្បីធ្វើអោយមានភាពមិនស្រួលក្នុងការគេងផ្ងារ នោះអ្នកនឹងអាចគេងផ្អៀងបានយ៉ាងល្អ៕
ប្រភព: Health.com.kh
មើលគួរយល់ដឹងផ្សេងៗទៀត
- គិតអំពី កាឡូរីរបស់អ្នក
- វិធីធ្វើឲ្យអ្នក មានអាយុវែង
- បាក់តេរីល្អ អាចវាយការឆ្លងមេរោគទូទៅ នៅក្នុងមន្ទីរពេទ្យបាន
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!