ទឹកឃ្មុំ ជួយ​បំបាត់​ការឈឺចាប់​ដំបៅ​ក្នុង​មាត់​

 
 



​មាន​ដំបៅ​នៅ​ក្នុង​មាត់​អាច​នាំអោយ​មាន​ការឈឺចាប់​ខ្លាំងណាស់ ហើយ​ជាទូទៅ វា​អាស្រ័យ​ទៅលើ​ទីតាំង​ជាក់លាក់​របស់​វា​នៅ​ក្នុង​មាត់ ដែល​ជា​ញឹកញាប់ អាច​រំខាន​ដល់​ការបរិភោគ និង​ការនិយាយស្តី​។

ជា​ញឹកញាប់ ដំបៅ​ទាំងនេះ​កើតមានឡើង​នៅ​ពេល​អ្នក​មាន​អារ​ម្មរណ៍​តានតឹង​ខ្លាំង ដែល​បន្ថែម​ការលំបាក​ដល់​អ្នក​បន្ថែមទៀត​។ ពេលខ្លះ ដំបៅ​នៅក្នុង​មាត់​អាច​បណ្តាលមកពី​ខ្វះ​សារធាតុចិញ្ចឹម​ដ៏​សំខាន់​មួយចំនួន ដូច្នេះហើយ ការប្រើប្រាស់​ថ្នាំ​គ្រាប់​វីតាមីន​ចម្រុះ​អាចមាន​ប្រយោជន៍ ប៉ុន្តែ វា​អាច​ត្រូវការ​ពេល​ពីរ​បី​ថ្ងៃ ដើម្បីអោយ​ឥទ្ធិពល​របស់​ថ្នាំ​ចាប់ផ្តើម​បង្ហាញ​ប្រសិទ្ធភាព​។

ក្នុង​ស្ថានភាព​បែប​នេះ យើង​អាច​ស្វែងរក​វិធី​មួយចំនួនទៀត ដើម្បី​បំបាត់​ការឈឺចាប់​អោយ​បាន​ឆាប់​។ ប្រសិនបើ​ដំបៅ​នៅ​ក្នុង​មាត់​បណ្តាលអោយ​អ្នក​មាន​ការឈឺចាប់​ខ្លាំង ការ​ស្អំ​ទឹកកក​តូច​មួយ​នៅលើ​កន្លែង​មាន​ដំបៅ ឬ​ខ្ពុរមាត់​ជាមួយ​ទឹក​ទឹកកក​អាចជួយ​បាន​។ ដើម្បី​ប​ងា្ករ​កន្លែង​ដំបៅ​ពី​ការឆ្លង​មេរោគ សូម​ខ្ពុរមាត់​ជាមួយ​ទឹកអំបិល​។

ទឹកឃ្មុំ​អាច​ជួយ​រក្សា​សំណើម និង​ការពារ​ការខ្វះ​ជាតិ​ទឹកបាន​។ វា​ក៏​អាច​ជួយ​កាត់បន្ថយ​ស្លាកស្នាម និង​ដំណើ​រវិ​វត្ត​នៃ​ការបង្កើត​ជាលិកា​ថ្មី​បាន​លឿន​។

នេះ​រួម​ជាមួយនឹង​ឥទ្ធិពល​ប្រឆាំងនឹង​មេរោគ ដើម្បី​ធានា​ការព្យាបាល​ដំបៅ​ក្នុង​មាត់​បាន​លឿន​។ អ្នក​អាច​លាប​ទឹកឃ្មុំ​បន្តិច​ទៅលើ​ដំបៅ​ក្នុង​មាត់ ឬ​លាយ​រមៀត​បន្តិច ហើយ​បិទ​វា​ទៅលើ​កន្លែង​ដែល​មាន​ដំបៅ​នោះ​៕

ប្រភព: health.com.kh


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម