ខ្ទឹម​ស និង​ការ៉ុត ល្អ​សម្រាប់​ប្រព័ន្ធ​ការពារ​រាង្គ​កាយ​

 
 



​នៅក្នុង​វិស័យ​វេជ្ជសាស្ត្រ ពាក្យ​ថា “​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​” បានន័យថា អ្នក​មាន​ភាព​ធន់​ទៅនឹង​ការបង្ក​មេរោគ ឬ​ជំងឺ​ណាមួយ​។ ដូច្នេះ ប្រសិនបើ​អ្នក​មាន​ជំងឺ​ច្រើន​នោះ​មានន័យ​ថា ប្រព័ន្ធ​ការពារ​រាងកាយ​របស់​អ្នក​មិនល្អ​ឡើយ ហើយ​អ្នកនឹង​មានឱកាស​កាន់​តែ​ច្រើន​ក្នុង​ការបង្ក​មេរោគ​។ មាន​កត្តា​ជាច្រើន​ដែល​ប៉ះពាល់​ដល់​ការឆ្លើយតប​របស់​រាង​កាយ​ទៅនឹង​ការឈ្លានពាន​ពី​ខាងក្រៅ​។

ដោយសារ​តែ​អាហារូបត្ថម្ភ​ដែល​ត្រឹមត្រូវ គឺជា​ផ្នែក​មួយ​នៃ​ប្រព័ន្ធ​ការពារ​រាងកាយ​មាន​សុខភាព​ល្អ ផ្ទះបាយ គឺជា​កន្លែង​ដ៏​ល្អឥតខ្ចោះ​ដែលមាន​ឱសថ​ដែល​អាច​ជំរុញ​សមត្ថភាព​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​បាន​។ ការ៉ូ​ធី​ន (Carotene) ក៏ដូចជា​សារធាតុបេ​តា​ការ៉ូ​ធីន​(Beta Carotene) ត្រូវបាន​គេ​រកឃើញ​នៅក្នុង​ការ៉ុត និង​បន្លែ​ដែល​មាន​ស្លឹក​ពណ៌​ក្រហម លឿង ទឹកក្រូច និង​បៃតង​ងងឹត​ផ្សេងទៀត​។

វា​គឺជា​អ្នកការពារ​ប្រព័ន្ធ​ភាព​ស៊ាំ ជាពិសេស គឺ​ក្រពេញ Thymus​។ សារធាតុ Carotenes ពង្រឹង​ការផលិត​កោសិកា​ឈាមស ហើយ​ការសិក្សា​ជាច្រើន​បាន​បង្ហាញថា ការបរិភោគ​អាហារ​ដែល​សម្បូរ​សារធាតុ Beta-carotene អាច​ជួយ​អោយ​រាងកាយ​ប្រឆាំងនឹង​ការឆ្លង​មេរោគ​បាន​កាន់តែ​ងាយស្រួល​។ ចំនែកឯ​ខ្ទឹមស ត្រូវបាន​គេ​ស្គាល់​ថា មាន​សមត្ថភាព​ប្រឆាំង​បាក់តេរី (Antibacterial) និង​ប្រឆាំង​វីរុស (Antiviral)​បាន​។

វា​អាច​ជួយ​ការពារ​បាន សូម្បី​តែ​ជំងឺមហារីក​ក៏ដោយ​។ ក្រុម​អ្នកស្រាវជ្រាវ​បានគិត​ថា អត្ថប្រយោជន៍​ទាំងនេះ គឺ​មកពី​ប្រសិទ្ធភាព​ដ៏​អស្ចារ្យ​របស់​ខ្ទឹមស​នៅ​លើ​ប្រព័ន្ធ​ការពារ​រាងកាយ​។ ការសិក្សា​មួយ​បាន​រកឃើញថា មនុស្ស​ដែល​ទទួលទាន​ខ្ទឹមស​ច្រើន មាន​កោសិកា​ឈាមស​ច្រើន​ជាង​អ្នក​ដែល​មិន​បរិភោគ​ខ្ទឹម​ស​៕

ប្រភព: Health.com.kh
 


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម