ទម្លាប់ ដែលគួរចៀស ពេលមានស្នេហា
ពេលគូសង្សារទាំងពីរបានរស់នៅជាមួយគ្នាបានមួយរយៈហើយ មានទម្លាប់តិចតួចអាចធ្វើអោយមានភាពក្តៅក្រហាយតិចតួចតែប៉ុណ្ណោះ ប៉ុន្តែ ពេលខ្លះ វាក៏អាចក្លាយទៅជារឿងធំ ហើយធ្វើអោយញំញីដល់ស្នេហាផងដែរ។ នៅពេលអ្នកស្រឡាញ់គ្នាដំបូង អ្នកពិតជាមិនខ្វល់អំពីរឿងតិចតួចដែលនាំអោយមានបញ្ហាដល់ដៃគូឡើយ ប៉ុន្តែ ក្រោយពីរស់នៅជាមួយគ្នាបានពីរបីឆ្នាំហើយ វាអាចនឹងក្លាយទៅជារឿងធំបាន។ ដូច្នេះ ចូរស្វែងយល់អំពីទម្លាប់ទាំងអស់នោះដូចខាងក្រោម ៖
ត្រួតពិនិត្យដៃគូជាប់
អ្នកប្រហែលជាយល់ថា វាពិតជារឿងត្រឹមត្រូវណាស់ក្នុងការឆែកឆេរទៅលើទូរស័ព្ទ ឬអ៊ីម៉ែលរបស់ដៃគូ ប៉ុន្តែ មនុស្សគ្រប់គ្នាសុទ្ធតែមានសិទ្ធិលាក់បាំងអ្វីៗដែលជាកម្មសិទ្ធិផ្ទាល់ខ្លួនទាំងអស់។ បើសិនជាអ្នកចេះតែត្រូវការឆែកឆេរបែបគ្រប់ពេលបែបនេះ វាអាចបង្កើតជាបញ្ហាខ្វះភាពជឿជាក់លើគ្នា ព្រមទាំងបង្កជាបញ្ហាដល់ស្នេហាទៀតផង។
និយាយរិះគន់គ្រួសាររបស់ដៃគូ
អ្នកកំពុងតែធ្វើអោយខ្លួនឯងធ្លាក់ក្នុងស្ថានភាពកាន់តែលំបាកហើយ បើសិនជាអ្នកចេះតែធ្វើការរិះគន់ដល់គ្រួសាររបស់ដៃគូ។ ទោះបីជាគេខ្លួនឯងក៏ដោយ ក៏អាចគិតថា គ្រួសាររបស់គេមានភាពរញ៉េរញ៉ៃដែរ ប៉ុន្តែ វាមិនមែនជាតួនាទីអ្នកក្នុងការនិយាយរឿងនេះឡើយ។ គ្មាននរណាម្នាក់ចូលចិត្តស្តាប់អ្នកដទៃនិយាយបង្អាប់ទៅលើសាច់ឈាមខ្លួនឯងឡើយ ហើយបើសិនជាអ្នកចេះតែធ្វើបែបនេះមែន អ្នកនឹងបង្កើតបានជាបញ្ហាកាន់តែធំទៅជាមិនខានទេ។
លើកបញ្ហាទើសទាល់មិនត្រូវរឿង
មានពេលវេលាត្រឹមត្រូវច្រើនណាស់ក្នុងការពិភាក្សាទៅលើបញ្ហាផ្សេងៗ ហើយក៏វាមិនប្រាកដថាពេលវេលាដែលនិយាយនោះអាចនឹងត្រឹមត្រូវរហូតដែរ។ ដោយសារតែពេលវេលានោះវាត្រឹមត្រូវចំពោះអ្នកនោះ តែក៏មិនប្រាកដថាត្រឹមត្រូវចំពោះគេឡើយ។ ការលើកបញ្ហាទាក់ទងនឹងលុយកាក់ ឬកូនៗ ក្រោយពីគេទើបតែឈានជើងដល់ផ្ទះតែមួយភ្លេច គ្រាន់តែជាបញ្ហាធ្វើអោយគេមានភាពតានតឹងកាន់តែលើសដើមប៉ុណ្ណោះ។
ឈ្លោះគ្នាតាមទីសាធារណៈ
អ្វីដែលអ្នកអាចធ្វើបាននោះ គឺធ្វើយ៉ាងណាទប់អារម្មណ៍អោយជាប់សិន ចាំដល់ផ្ទះចាំបញ្ចេញវា។ អ្នកប្រហែលជាត្រូវបន្ធូរកំហឹងអ្នកខ្លះហើយ ប៉ុន្តែ ការឈ្លោះគ្នានៅទីសាធារណៈពិតជារឿងមិនល្អឡើយ ព្រោះវាអាចធ្វើអោយដៃគូកាន់តែឈឺក្បាលនឹងអំពើឆ្គួតៗរបស់អ្នក។ បើសិនជាអ្នកយល់ថាខ្លួនឯងឧស្សាហ៍ឈ្លោះគ្នានៅទីសាធារណៈមែននោះ វាគួរតែដល់ពេលផ្លាស់ប្តូរទម្លាប់នេះហើយ។
គ្មាននរណាម្នាក់ចូលចិត្តភាពព្រងើយកន្តើយឡើយ ព្រោះវាគឺជារឿងអាក្រក់ជាងការស្រែកគំហកដាក់គ្នាទៅទៀត។ ការព្រងើយកន្តើយលើមនុស្សម្នាក់ គឺដូចគ្នានឹងការនិយាយជាមួយគេថា ពួកគេជាមនុស្សមិនសំខាន់ចំពោះអ្នកទៀតឡើយ ហើយអ្នកក៏មិនចង់ទៅនិយាយរំខានពួកគេទៀតដែរ។ បើសិនជាអ្នកកំពុងតែធ្វើចរឹតបែបនេះដាក់គ្នាទៅវិញទៅមកមែននោះ អ្នកនឹងមានបញ្ហាចំពោះស្នេហាអ្នកជាមិនខានទេ៕
ប្រភព: Health.com.kh
មើលគួរយល់ដឹងផ្សេងៗទៀត
- ហេតុផលសុខភាព ៥ យ៉ាងនេះ អ្នកនឹងដឹងថា ហេតុអ្វី ត្រូវកាត់បន្ថយ ការទទួលទាន «ប្រៃ»
- គន្លឹះក្នុងការណាត់ជួបគ្នា តាមអ៊ីនធើណេត
- មូលហេតុសំខាន់ៗទាំង ១០ ដែលធ្វើឲ្យអ្នកជ្រុះសក់
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!