គ្រប់គ្រង​បញ្ហា​នៃ​ការ ឈឺ​មេជើង​

 
 



​អ្នកឯកទេស​បាន​និយាយថា ប្រសិនបើ​អ្នក​មាន​ការឈឺ និង​ហើម​មេជើង ការថែទាំ​វា​បានល្អ​អាចជួយ​អ្នក​ជៀសវាង​ពី​ការព្យាបាល​ធ្ងន់ធ្ងរ​ជាច្រើន​នៅ​ថ្ងៃក្រោយ​។​
​វេជ្ជបណ្ឌិត ប្រ៊េន រ៉ូ​សេន​ហាល (Brent Rosenthal) ជា​គ្រូពេទ្យ​ឯកទេស​ឆ្អឹង​នៃ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ CentraState បាន​និយាយថា ការឈឺ និង​ហើម​មេជើង គឺជា​ដុំ​ដែល​កើតមាន​នៅ​នឹង​សន្លាក់​នៃ​មេជើង​នៅពេល​ដែល​ឆ្អឹង ឬ​ជាលិកា​ចេញពី​កន្លែង និង​លាតសន្ធឹង​លើស​ពី​ទីតាំង​ធម្មតា​នៃ​មេជើង​។ ប្រសិនបើ​មិន​ព្យាបាល​ទេ​នោះ ការឈឺ និង​ហើម​មេជើង​អាច​បណ្តាលអោយ​អ្នកជំងឺ​ឈឺ​ជាប់ និង​អាច​តម្រូវអោយ​ធ្វើ​ការវះកាត់​ដើម្បី​កែតម្រូវ​វា​។​

Rosenthal បាន​និយាយថា ដើម្បី​ការពារ​បញ្ហា​នេះ អ្នកជំងឺ​ត្រូវ​ជៀសវាង​ពាក់​ស្បែកជើង​ដែល​មាន​កែង​ស្រួច និង​កុំ​ពាក់​វា​ក្នុង​រយៈពេល​យូរ​ក្នុង​មួយថ្ងៃ​។ អ្នក​គួរតែ​ដឹង​ពី​ទំហំ​ស្បែកជើង​របស់​អ្នក ដែល​អាច​កើនឡើង​នៅពេល​ដែល​អ្នកមាន​អាយុ​ច្រើន ឡើង​ទម្ងន់ និង​មាន​ផ្ទៃពោះ​។​

​ប្រសិនបើ​អ្នក​ហើម និង​ឈឺ​មេជើង សូម​ចាប់ផ្តើម​ពាក់​ស្បែកជើង​ដែល​ទូលាយ​។ ការ​ទ្រាប់​ស្បែកជើង​អាច​បន្ថយ​រោគសញ្ញា និង​ការពារ​វាពី​ការ​មាន​រោគសញ្ញា​កាន់តែ​ខ្លាំង​ឡើងៗ​។​

​គាត់​ក៏​បាន​ផ្តល់​ដំបូន្មាន​អោយប្រើ​ថ្នាំ​បំបាត់​ការឈឺចាប់​ដែល​មាន​លក់​នៅ​តាម​ទីផ្សារ​ផង​ដែរ​។ ប្រសិនបើ​វា​ហើម​ខ្លាំង ឬ​ឈឺ​ខ្លាំង សូម​ស្អំ​ទឹកកក​ជាច្រើន​ដង​ក្នុង​មួយ​ថ្ងៃ​។​

​ប្រសិនបើ​វិធីសាស្ត្រ​ខាងលើ​នេះ​មិន​ជួយ​បាន​ទេ​នោះ សូម​ទៅ​ជួប​គ្រូពេទ្យ​ដែល​ជា​អ្នកឯកទេស​ខាង​បញ្ហា​នៃ​ជើង និង​កជើង​។ គ្រូពេទ្យ​អាច​ចេញ​វេជ្ជបញ្ជា​ថ្នាំ​ប្រឆាំងនឹង​ការ​រលាក​ដែល​មិនមែន​ជា​ស្តេ​រ៉ូ​អ៊ីត ឬ​ចាក់​ថ្នាំ​ករទី​ស៊ូ​ន​ដើម្បី​បន្ថយ​ការឈឺ និង​ការ​រលាក​។

​ប្រសិនបើ​ការព្យាបាល​ទាំងនេះ​បរាជ័យ ការវះកាត់​អាច​ត្រូវបានធ្វើ ដើម្បី​បន្ថយ​សម្ពាធ និង​កែលំអ​ឆ្អឹង​មេជើង​។ Rosenthal បាន​និយាយថា ការ​ជាសះស្បើយ​ពី​ការវះកាត់​ត្រូវ​ចំណាយ​ពេល​យូរ ហើយ​ការឈឺ​អាច​មាន​រយៈពេល​ជាច្រើន​សប្តាហ៍​៕ 
ប្រភព: Health.com.kh

 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម