បន្ថយ​កូ​ឡេ​ស្តេ​រ៉ូល​អាក្រក់ អាច​ការពារ​រោគ​គាំងបេះដូង និង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​

 
 


​ការបន្ថយ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូល​អាក្រក់ LDL គឺជា​ជំហាន​ដំបូង​ក្នុង​ការការពារ​ការឡើង​រឹង​នៃ​សរសៃឈាម និង​ការ​គាំងបេះដូង​។​

​អត្ថប្រយោជន៍​នៃ​ការបន្ថយ​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់ ៖
-​    ​បន្ថយ ឬ​បញ្ឈប់​ការកកើត​នៃ​បន្ទះ​ខ្លាញ់​ថ្មី​នៅក្នុង​សរសៃឈាម​អាកទែ​
-​    ​បន្ថយ​ការ​មាន​បន្ទះ​ខ្លាញ់​លើ​សរសៃឈាម​អាកទែ និង​ធ្វើអោយ​សរសៃឈាម​អារទែ​នៅ​ធំ​ល្អ​
-​    ​ការពារ​ការ​ដាច់​បន្ទះ​ខ្លាញ់ ដែល​បង្កើត​អោយមាន​កា​រ​កើត​កំណក​ឈាម និង​ធ្វើអោយ​ស្ទះ​ដល់​សរសៃឈាម​
-​    ​បន្ថយ​ហានិភ័យ​នៃ​រោគ​គាំងបេះដូង​
-​    ​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ដាច់ ឬ​ស្ទះ​សរសៃឈាម​ខួរក្បាល​
-​    ​បន្ថយ​ហានិភ័យ​ជំងឺ​នៃ​សរសៃឈាម​ខាងៗ​។​

​វិធីសាស្ត្រ​ស្រដៀង​គ្នា​ដែល​បន្ថយ​ការរួម​តូច​នៃ​សរសៃឈាម​បេះដូង ក៏​អាច​មាន​ប្រយោជន៍​ដល់​សរសៃឈាម​ធំៗ​នៅ​ក និង​ខួរក្បាល ក៏​ដូចជា​សរសៃឈាម​នៅ​នឹង​ជើង​ដែល​ដឹកនាំ​ឈាម​ទៅ​ជើង​ផងដែរ​៕
ប្រភព: health.com.kh

 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម