ខ្ញុំបែកញើសច្រើន គួរធ្វើដូចម្តេច?
វាអាចជារឿងមួយខ្មាស់អៀន ទោះបីជាការបែកញើស គឺជារឿងធម្មតាក៏ដោយ។ ការប្រែប្រួលរាងកាយនៅពេលពេញវ័យ គឺថាក្រពេញញើសនៅក្នុងខ្លួនពី ២ ទៅ ៤ លានមានសកម្មភាពខ្លាំងក្លា។ វាជាការពិត មិនត្រឹមតែនៅពេលដែលអ្នកធ្វើលំហាត់ប្រាណ ឬនៅពេលដែលអាកាសធាតុក្តៅនោះទេ ប៉ុន្តែ វាក៏កើតមាននៅពេលដែលអ្នកកំពុងតែមានអារម្មណ៍មួយចំនួន ដូចជាការខឹង ឬភ័យខ្លាចជាដើម។ ក្រពេញមួយចំនួន ដូចជាក្រពេញដែលមាននៅនឹងក្លៀក ចាប់ផ្តើមបង្កើតនូវក្លិនចម្លែកថ្មី។
អ្វីដែលអ្នកគួរធ្វើនោះ គឺងូតទឹកជារៀងរាល់ថ្ងៃ និងក្រោយពីធ្វើលំហាត់ប្រាណ ឬក្រោយពីមានអាកាសធាតុក្តៅ។ សាកល្បងរកផលិតផលបំបាត់ក្លិនដែលល្អបំផុតសម្រាប់អ្នក។ សូមរកមើលផលិតផលដែលមានសារធាតុ Aluminum Chloride Hexahydrate ១០ ទៅ ២០ ភាគរយ។ ការស្លៀកសម្លៀកបំពាក់ដែលមានជាតិកូតុង ក៏អាចជួយបានផងដែរ។ ប្រសិនបើអ្នកចាប់ផ្តើមមានអារម្មណ៍ថាក្តៅ អ្នកអាចធ្វើខ្លួនរបស់អ្នកអោយត្រជាក់ និងអាចជៀសវាងពីការបែកញើសបាន។
ក្នុងករណីកម្រ បញ្ហាសុខភាពក៏អាចបណ្តាលអោយមានការបែកញើសខ្លាំងផងដែរ។ ប្រសិនបើអ្នកសម្គាល់ឃើញថា អ្នកកំពុងតែបែកញើសខ្លាំងនៅពេលដែលអ្នកសម្រាក នៅពេលដែលអ្នកកំពុងគេង ឬដៃ ឬជើងរបស់អ្នកបែកញើសខ្លាំង សូមទៅជួបនឹងគ្រូពេទ្យ។ ជាការពិត វាអាចមានរឿងដែលគ្រូពេទ្យអាចធ្វើបានអំពីការបែកញើសខ្លាំងនេះ៕ប្រភព: Health.com.kh
មើលគួរយល់ដឹងផ្សេងៗទៀត
-
ហេតុអ្វីបានជាត្រូវផឹកទឹក ក្រោយហាត់ប្រាណរួច?
-
ដែលដឹងអត់! ទម្រង់បបូរមាត់ អាចប្រាប់ពី បុគ្គលិកលក្ខណៈរបស់មនុស្សបាន?
-
អ្នកមានបបូរមាត់ខ្មៅ ឈប់ឈឺចាប់ទៀត! អនុវត្តរូបមន្តធម្មជាតិ ប្រាកដជាមានបបូរមាត់ស្អាត គួរឲ្យចង់ថើប
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!