ជំ​ហ៊ាន​បួន​យ៉ាង​ដើម្បី​ការលើកទឹកចិត្ត​

 
 

អ្នក​ប្រហែល​មិនមែន​ជា​អ្នកដឹកនាំ​ក្រុម​លើក​ទឹកចិត្ត​ទេ ហើយ​វា​ក៏​មិន​មាន​អ្វី​ទាល់​ខុស​ដែរ​នៅពេល​ស្ថិតក្នុង​ស្ថានភាព​មួយ​ដែល​មនុស្ស​ម្នាក់​ផ្សេង​ទៀត​ត្រូវបាន​បាក់​ទឹកចិត្ត​។ មាន​យន្តការ​ល្អៗ​ជាច្រើន​ដែល​មាន​ប្រសិទ្ធភាព​ដូច​ការ​ឆ្ពិន​ភ្នែក​អញ្ចឹង​។​
 
​នៅ​ពេល​អ្នក​ឃើញ​នរណា​ម្នាក់​បាក់​ទឹកចិត្ត សភាវៈគតិ​ដំបូង​គេ​របស់​អ្នក​ប្រហែល​ជា​ការផ្តល់​ជា​ការណែនាំ ឬ​ដំណោះស្រាយ​ទៅ​គេ​មួយ​ហើយ​។ អ្នក​ប្រហែលជា​មាន​អារម្មណ៍​ថា អ្នក​មាន​តួនាទី​លើកទឹកចិត្ត​គេ​អោយ​ស្រស់ស្រាយ​ឡើងវិញ​។ ប៉ុន្តែ​ប្រភេទ​នៃ​ការឆ្លើយតប​ទាំងនេះ​ច្រើនតែ​មិន​មាន​ប្រយោជន៍ ឬ​ត្រូវ​បាន​សមី​ខ្លួន​ស្វាគមន៍​ដើម្បី​ទទួលយក​នោះទេ​។ ផ្ទុយទៅវិញ បើសិន​ជា​អ្នក​ពិតជា​ចង់​ក្លាយខ្លួនជា​អ្នក​លើក​ទឹកចិត្ត​ដល់​គេ​មែន ចូរ​ក្តោប​អត្ថន័យ​នៃ​ជំ​ហ៊ាន​ទាំង​បួន​ដូចខាងក្រោម​នេះ​អោយបាន​។​
 
ការ​ស្តាប់​
​ចូរ​ផ្តល់​ឱកាស​ដល់​ម្នាក់​នោះ​និយាយ​តាម​រយៈ​ការ​និយាយថា “​ថ្ងៃនេះ​អ្នក​ដូចជា​មិន​ចូលចិត្ត​ខ្លួនឯង​ទេ​មើលទៅ តើ​អ្នក​ចង់​និយាយ​អំពី​រឿង​នោះ​ដែរ​ទេ​?” នៅពេល​ម្នាក់នេះ​បញ្ជាក់​អំពី​អារម្មណ៍​របស់​គេ​អំពី​អ្វី​មួយ មិន​ត្រូវ​ធ្វើ​ការវាយតម្លៃ​អ្វី​ទាំងអស់​។ គ្រាន់តែ​ផ្តល់នូវ​ការយកចិត្តទុកដាក់រ​បស់​អ្នក​យ៉ាង​ពេញលេញ និង​ពិនិត្យ​អោយ​ច្បាស់​ថា អ្នក​បាន​យល់​នូវ​អ្វី​ដែល​គេ​កំពុងតែ​ព្យាយាម​និយាយ​ប្រាប់​។​
 
​ផ្តល់​ការបញ្ជាក់​ដល់​គេ​
​នៅពេល​អ្វីៗ​ខុស​ប្រក្រតី​ហើយ មនុស្ស​យើង​ច្រើន​តែ​ស្តីបន្ទោស​ដល់​ខ្លួនឯង និង​បាត​បង់​ទំនុកចិត្ត​លើ​ខ្លួនឯង​ទៀត​ផង​។ ពួកគេ​ក៏​អាច​បាត់បង់​នូវ​អ្វី​ដែល​ពួកគេ​អាចធ្វើ​បាន​ជា​បណ្តោះអាសន្ន​ផងដែរ​។ ដូច្នេះ​នេះ​គឺជា​ឱកាស​របស់​អ្នក​ហើយ​ដើម្បី​រំលឹក​ដល់​ភាពខ្លាំង​របស់​គេ​ឡើង​វិញ​ដើម្បី​អាច​អោយ​រឿង​នោះ​យកឈ្នះ​ភាព​ស្អប់​ខ្លួនឯងបាន​។ ចូរ​រំលឹក​ដល់​ឧបសគ្គ​ដែល​គេ​បាន​ប្រឈម​មុខ​កាលពី​លើក​មុន​គឺ​សុទ្ធតែ​ជា​រៀង​ដូចគ្នា ហើយ​អ្វី​ដែល​គេ​បាន​ធ្វើ​នោះ​គឺ​ទទួល​ជោគជ័យ​ចំពោះ​រឿង​ដែល​ប្រឈម​មុខ​ទាំង​អស់​។​
 
​ផ្តល់​ជា​ទស្សនៈវិស័យ​
​នៅពេល​មនុស្ស​យើង​បានក់​ទឹកចិត្ត ច្រើន​តែ​ផ្តោត​សំខាន់​តែ​ទៅលើ​គំនិត​អវិជ្ជមាន​។ ដូច្នេះ​ដើម្បី​ស្តារ​តុល្យភាព​ឡើងវិញ​ដែល​ជា​ទស្សនៈវិស័យ​ពិតៗ ចូរ​យល់​ដឹង​អំពី​គំនិត​អវិជ្ជមាន​នោះ ប៉ុន្តែ​ចូរ​រំលឹក​ដល់​គេ​ថា ស្ថានភាព​ក៏​មាន​គុណសម្បត្តិ​, ឱកាស និង​ចំនុច​ល្អ​ផ្សេងៗ​ទៀត​ដែរ​។ ការចង្អុល​ប្រាប់​អំពី​រឿង​ទាំង​នេះ​ដល់​ពួកគេ​គឺជា​រឿង​ដ៏​មាន​ប្រយោជន៍ ព្រោះ​គំនិត​វិជ្ជមាន​គឺជា​ការពិត​សម្រាប់​ពួកគេ​។​
 
​ផ្តល់​ការគាំទ្រ​
​អ្នក​គួរតែ​រំលឹក​ដល់​គេ​ថា គេ​មិន​នៅ​ឯក​កោ​ឡើយ​។ ចូរ​អោយគេ​ដឹងថា អ្នកនឹង​នៅ​គាំទ្រ​ដល់​ពួកគេ​រហូត ហើយ​ចូរ​សួរថា​តើ​ឥឡូវនេះ គេ​ត្រូវការ​អ្វី​ពី​អ្នក ព្រោះ​ការ​ធ្វើ​បែប​នេះ​នឹង​ធ្វើអោយ​អ្នក​ប៉ានស្មាន​ដឹង​អំពី​ប្រភេទ​នៃ​ការគាំទ្រ​ដែល​វា​នឹង​មាន​ប្រយោជន៍​បំផុត​សម្រាប់​មនុស្ស​ម្នាក់ៗ​។​
 
​ការសន្ទនា​ធម្មតាៗ​បែបនេះ​អាច​ជួយ​ផ្លាស់ប្តូរ​ទស្សនៈ​វិស័យរ​បស់​ខ្ញុំ​បាន​។ ខ្ញុំ​មិន​អារម្មណ៍​ថា​ដូច​ក្លាយជា​មនុស្ស​ម្នាក់​ថ្មី​មួយ​អញ្ជឹង​នៅពេល​ខ្ញុំ​ត្រឡប់​មក​ដល់​ផ្ទៃ​ជាមួយនឹង​ការជួយ​សង្គ្រោះ​ទឹកចិត្ត​មនុស្ស​បាន​ដូច្នេះ​។ ខ្ញុំ​ក៏​អាច​ទទួលបាន​ទំនុកចិត្ត​របស់​ខ្ញុំ​មក​វិញ​ដែរ ហើយ​ខ្ញុំ​គិតថា វា​គឺជា​រឿង​មួយ​ដ៏​អស្ចារ្យ​ណាស់​ដែល​ធ្វើអោយ​មនុស្ស​ម្នាក់​ជាពិសេស​ដៃគូ​របស់​យើង​បានដឹង​ពី​របៀប​លើកទឹកចិត្ត​មនុស្ស​។​
 
​អ្នក​អាច​មាន​ឥទ្ធិពល​ដូចៗ​គ្នា​ចំពោះ​មនុស្ស​ម្នាក់​ដែល​អ្នក​យកចិត្តទុកដាក់​ជាមួយ មិន​ថា​សហការី​ធ្វើ​ជំនួញ​, បុគ្គលិក ឬ​សមាជិក​គ្រួសារ​តែ ប្រសិនបើ​អ្នក​អនុវត្ត​តាម​ជំ​ហ៊ាន​ទាំង​បួន​នេះ​នៅ​ពេល​អ្នក​យល់ថា​ពួក​គេ​បាក់​ទឹកចិត្ត​៕

ប្រភព៖ Health.com.kh


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម